បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ដោយវិជ្ជមានកូវីដ១៩ កើនឡើង ៧២នាក់ ហើយក្នុងនោះ ឆ្លងក្នុងសហគមន៍ ៧៧នាក់ និងពលករត្រឡប់ពីថៃ ៤៩នាក់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។
លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ បានអោយដឹងថា រយៈពេល ១ថ្ងៃ នៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២១ ពលករដែលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ មានចំនួន ២៣២នាក់ (ស្រី ១០៦នាក់) ហើយក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់ ស្រុកអូរជ្រៅ ទទួលពិនិត្យសុខភាព និងធ្វើតេស្ត លទ្ធផលវិជ្ជមានកូវីដ.១៩ ចំនួន ៤៩នាក់ (ស្រី ២៤នាក់)។
លោកបានបញ្ជាក់ថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រយៈពេល ១ថ្ងៃ រកឃើញអ្នកវិជ្ជមានកូវីដ ចំនួន ៧៧នាក់ (ស្រី ៤១នាក់) ហើយមានអ្នកដែលស្លាប់ ដោយវិជ្ជមានកូវីដ កើនឡើងដល់ ៧២នាក់ (ស្រី ៣៤នាក់) ក្នុងនោះ មានជនជាតិបរទេស ចំនួន ៥នាក់ (ស្រី ២នាក់)។
លោក លី សុវណ្ណារិទ្ធិ បានបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១នេះ ក្នុងខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ.១៩ សរុបចំនួន ៩.២៥៤នាក់ ស្រី ៤.៦០២នាក់ បានជាសះស្បើយដោយវិជ្ជមានកូវីដ.១៩ ចំនួន ៦.៣៥១នាក់ ស្រី ៣.១៩៣នាក់ និងអ្នកវិជ្ជមានកូវីដ.១៩ ដែលកំពុងសម្រាកព្យបាល មានចំនួន ២.៨៣១នាក់ ស្រី ១.៣៦៣នាក់៕ ប៊ុន ធឿន






ចែករំលែកព័តមាននេះ