ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រសួងសុខាភិបាល ដាក់​ឲ្យ​ប្រើប្រាស់​សេវា​កក់​សណ្ឋាគារ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ចូល​កម្ពុជា តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ កក្កដា ២០២១​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​កក់​សណ្ឋាគារ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ចូល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ កក្កដា ២០២១​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​កក់​សណ្ឋាគារ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ចូល​កម្ពុជា តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ដើម្បី​សម្រួល​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ សម្រេច​ដាក់​ឱ្យ​អនុវត្ត​សេវា​កក់​សណ្ឋាគារ​ចំនួន ២ រួម​មាន សណ្ឋាគារ​សុខា​ភ្នំពេញ និង​រ៉េ​ស៊ី​ដង់ (Sokha Phnom Penh Hotel & Residence) និង​សណ្ឋាគារ​ខ​ថ​យ៉ា​ដ​ម៉ា​រី​យ័​ត​ភ្នំពេញ (Courtyard by Marriott Phnom Penh) ។

អ្នកដំណើរ​ដែល​ចង់​ប្រើប្រាស់​សេវា​នេះ ត្រូវ​ជ្រើសរើស​សណ្ឋាគារ និង​ធ្វើការ​កក់​ដោយ​ផ្ទាល់ តាម​រយៈ​គេហទំព័រ​របស់​សណ្ឋាគារ ទាំង​២​ខាងលើ ស្នាក់​នៅ​ឱ្យ​បាន​មុន​២​ថ្ងៃ នៃ​ការ​ចេញដំណើរ ។

អ្នកដំណើរ​ដែល​ប្រើប្រាស់​សេវា​កក់​សណ្ឋាគារ​ទាំង​ពីរ​នេះ នឹង​ត្រូវ​អនុវត្តន៍​នីតិវិធី ដែល​មាន​ស្រាប់​ជា​ធរមាន ដែល​ត្រូវ​តម្កល់​ប្រាក់​ចំនួន ២​ពាន់​ដុល្លារ សម្រាប់​ធានា​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ត្រូវធ្វើ​តាម​ទីតាំង​ដែល​កំណត់​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ។
​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួងសុខាភិបាល មានដូចខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ