ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​អនុញ្ញាត​ឱ្យ​នាំ​ចូល​រថយន្ត​មាន​កំណត់

8 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​ក្រសួងពាណិជ្ជកម្ម គឺ​បណ្តា​អ្នក​នាំ​ចូល​រថយន្ត​ទាំងឡាយ​នៅ​តែ​មានឱកាស​នាំ​ចូល​រថយន្ត​ចំនួន​២៦.០០០​គ្រឿង​មក​កាន់​ដែនដី​មី​យ៉ា​ន់​ម៉ា​ដដែល ក្រោម​គោលការណ៍​

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​ក្រសួងពាណិជ្ជកម្ម គឺ​បណ្តា​អ្នក​នាំ​ចូល​រថយន្ត​ទាំងឡាយ​នៅ​តែ​មានឱកាស​នាំ​ចូល​រថយន្ត​ចំនួន​២៦.០០០​គ្រឿង​មក​កាន់​ដែនដី​មី​យ៉ា​ន់​ម៉ា​ដដែល ក្រោម​គោលការណ៍​នៃ​កូតា​កំណត់​របស់​រដ្ឋាភិបាល ។

រដ្ឋាភិបាល​ចាប់ផ្តើម​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​រថយន្ត​ក្នុង​ឆ្នាំ​២០១១ ហើយ​ក្រសួងពាណិជ្ជកម្ម​បាន​កំណត់​ត្រឹមតែ​ចំនួន​៥៣០.០២៧​គ្រឿង​បុ​៉​ណ្ណោះ ។ តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា បរិមាណ​នៃ​ការ​នាំ​ចូល​សរុប​ទាំងអស់ រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មានឱកាស​នាំ​ចូល​រថយន្ត​បន្ថែម​ទៀត​ប្រមាណ​ជា​២៦.០៨៦​គ្រឿង ។
គិត​ចាប់ពី​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មានការ​ចូល​នាំ​រថយន្ត​មក មាន​រថយន្ត​ជា​ច្រើន​ត្រូវ​បាន​នាំ​ចូល​មក​កាន់​ទីក្រុង ដែល​ញ៉ាំ​ឲ្យ​ទីក្រុង​រ៉​ង់​ហ្គូ​ន​ត្រូវ​ប្រឈម​នឹង​បញ្ហា​កកស្ទះ​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ ។ មនុស្ស​មួយ​ចំនួន​បាន​រិះគន់​ទៅ​លើ​ការ​ហូរ​ចូល​នៃ​រថយន្ត​ជា​ច្រើន​មក​កាន់​ទីក្រុង ហើយ​ពួក​គេ​ជឿជាក់​ថា រដ្ឋាភិបាល​គួរតែ​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​រថយន្ត​នេះ ។ ចំណែក​ក្រសួងពាណិជ្ជកម្ម ក៏​បាន​ព្យាយាម​គ្រប់គ្រង​ការ​នាំ​ចូល​ផង​ដែរ តាម​រយៈ​ការ​ស្នើ​របស់​បណ្តា​អ្នក​នាំ​ចូល​ដើម្បី​បង្ហាញ​នូវ​លិខិត​ណែនាំ​ពី​មន្ត្រី​រដ្ឋបាល​ឃុំ​/​សង្កាត់ ។

រដ្ឋាភិបាល​ក៏​បាន​ស្នើ​ដល់​អ្នក​ដែល​ចង់​នាំ​ចូល​រថយន្ត​ថ្មី​ចូល គឺ​ត្រូវ​ប្រគល់​រថយន្ត​ចាស់​របស់​ពួក​គេ​មក​កាន់​នាយកដ្ឋាន​រដ្ឋបាល​ដឹក​ជញ្ជូន​ផ្លូវគោក (RTAD) ។
នៅ​ចន្លោះ​ឆ្នាំ​២០១១ និង​ខែវិច្ឆិកា ២០១៥ ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​បាន​ងាក​មក​រក​រថយន្ត​ចាស់​ៗ ចំនួន​១៨១.៣១៧​គ្រឿង ។ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​លិខិតអនុញ្ញាត​ឲ្យ​នាំ​ចូល​រថយន្ត​ថ្មី​ចំនួន​១៧៩.៧៨២​គ្រឿង ។ ក្នុងអំឡុងពេល​ដូច​គ្នា​នេះ​ដែរ មាន​រថយន្ត​ដឹក​ទំនិញ​ចំនួន ១៤.០៣៥​គ្រឿង និង​រថយន្ត​ទទួល​បានការ​អនុញ្ញាត​ថ្មី​ឲ្យ​នាំ​ចូល​ចំនួន​១៣.០៣២​គ្រឿង​។ តួលេខ​សម្រាប់​រថយន្តក្រុង​ដែល​គេ​ប្រគល់​ជូន​មាន​ចំនួន​៣៨៩៦​គ្រឿង និង​អនុញ្ញាត​ឲ្យ​នាំ​ចូល​មាន​៥.៣៧៨​គ្រឿង ។

តាម​ទិន្នន័យ​ពី​ក្រសួង​បង្ហាញ​ថា នៅ​ចន្លោះ​ឆ្នាំ​២០១១ និង​ខែវិច្ឆិកា ២០១៥ ក្រសួងពាណិជ្ជកម្ម​បាន​អនុញ្ញាត​ឲ្យ​មាន​មជ្ឈមណ្ឌល​លក់​រថយន្ត​ចំនួន​២២១​កន្លែង ។

មជ្ឈមណ្ឌល​ទាំងនោះ​ទទួល​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​រថយន្ត​សរុប​ចំនួន​៨៣.២១៧​គ្រឿង និង​នាំ​ចូល​ចំនួន​៥៧.១៣១​គ្រឿង​ផង​ដែរ ។ ម្ចាស់​មជ្ឈមណ្ឌល​លក់ និង​អាជីវករ​លក់​រថយន្ត​បច្ចុប្បន្ន​កំពុង​ទន្ទឹងរង់ចាំ​ច្បាប់​ថ្មី​ឆ្នាំ​២០១៦ ក្នុង​ការ​នាំ​ចូល​រថយន្ត​នេះ ។

អគ្គនាយក​មជ្ឈមណ្ឌល​លក់​រថយន្ត Sakura Auto Auction Center លោក Ko Aung Naing Htun ឲ្យ​ដឹង​ថា ៖ « ម្ចាស់​មជ្ឈមណ្ឌល​លក់​រថយន្ត​នានា​មាន​លិខិត​អនុញ្ញាត​ក្នុង​ដៃ បើ​ទោះជា​ពួក​គេ​បានដឹង​រួច​មក​ហើយ​ថា ពួក​គេ​មិន​អាច​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ​ច្រើន​ថែម​ទៀត​ទេ បន្ទាប់​ពី​ខែធ្នូ​នេះ​ទៅ ។ ប្រសិនបើ​ពួក​គេ​ចង់​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ ពួក​គេ​ត្រូវ​តែ​ទទួល​បានការ​អនុញ្ញាត​នៅ​មុន​ដំណាច់​ខែធ្នូ​នេះ » ៕