ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បដិសេធ​សំណើ​ WHO​ បន្ត​ស៊ើ​ប​អង្កេត​លើ​ប្រភព​​នៃ​វីរុស​កូ​វី​ដ​១៩

2 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២៣​កក្កដា បាន​បដិសេធ​សំណើ​របស់​អង្គការ​សុខភាព​ពិភពលោក​WHO បន្ត​ស៊ើប​អង្កេត លើ​ប្រភព​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​នៅ​អា​សី​ុ​នោះ កន្លែង​ផ្ទុះ​ការ​ឆ្លង​ដំបូង​គេ កាលពី​ដំណាច់​ឆ្នាំំ​២០១៩​។

ប្រទេស​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២៣​កក្កដា បាន​បដិសេធ​សំណើ​របស់​អង្គការ​សុខភាព​ពិភពលោក​WHO បន្ត​ស៊ើប​អង្កេត លើ​ប្រភព​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​នៅ​អា​សី​ុ​នោះ កន្លែង​ផ្ទុះ​ការ​ឆ្លង​ដំបូង​គេ កាលពី​ដំណាច់​ឆ្នាំំ​២០១៩​។

ប្រមុខ​WHO លោក​TEDROS ADHANOM GHEBREYESUS បាន​ស្នើ​កាលពី​ស​ប្ដា​ហ៍​មុន ធ្វើ​សវន​កម្ម​លើ​បណ្ដា​មន្ទីរពិសោធន៍ ក្នុង​តំបន់​នានា ដែល​លេច​អ្នក​ឆ្លង​វីរុស​ចង់​និយាយ​យោង ដល់ទី​ក្រុង​វូ​ហាន​ចិន​ជា​ចំណុច​ផ្ទុះ​ការ​ឆ្លង​មុនគេ​។

កាលពី​ថ្ងៃ​ទី​២៣​កក្កដា​អនុរដ្ឋមន្ត្រី​សុខាភិបាល​ចិន លោក​ZEBG YIXIN​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លើក​ឡើង​ថា វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត ចំពោះ​សំណើ​បែប​នេះ​។ វា​ជា​ការ​ខ្វះ​ការ​គោរព​ក្នុង​ន័យ​ល្អ​និង​ជា​ភាព​ក្រ​អើត​ក្រ​ទម​មួយ​ចំពោះ​វិទ្យាសាស្ត្រ​។
ប្រទេស​ចិន​បាន​លាតត្រដាង​កាលពី​ថ្ងៃ​ទី​៣១​ធ្នូ​ឆ្នាំ​២០១៩ ប្រាប់​WHO​ពី​វត្តមាន​នៃ​កន្លែង​ផ្ទុះ​ការ​ឆ្លង​ជំងឺ​សួត​មួយ​នៅ​ក្រុង​វូ​ហាន​។

ប៉ុន្តែ​ចិន ប្រឆាំង​ជាប់​ជា​និច្ច​ទ្រឹស្ដី​ដែល​ថា​កូ​វី​ដ​-១៩ ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​របស់​ខ្លួន ពិសេស​មន្ទីរពិសោធន៍​របស់​វិទ្យាស្ថាន​សិក្សា​វីរុស​នៃ​ក្រុង​វូ​ហាន​។ ចាប់តាំងពី​យូរ​មក​ហើយ ការ​យល់​ឃើញ​បែប​នេះ ត្រូវ​បាន​ពួក​អ្នក​ជំនាញការ​ភាគច្រើន​មិន​យល់​ស្រប ហើយ​ក៏​ជា​ទ្រឹស្ដី​ដែល​លើក​ឡើង​នៅ​សហរដ្ឋអាមេរិក ដោយ​អតីត​រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ តែ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ត្រូវ​បាន​អា​មេ​រិ​ក​លើកយក​មក​ដេញដោល​។

ចំណែក​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​វិទ្យាស្ថាន​សិក្សា​វីរុស​ក្រុង​វូ​ហាន លោក​YUAN ZHIMING អះអាង​នា​ថ្ងៃ​ទី​២៣​កក្កដា​ថា វិទ្យាស្ថាន របស់​លោក ពុំ​មែន​ជា​កម្មវត្ថុ​នៃ​ការ​ធ្លាយ​ចេញ​វីរុស​ណាមួយ ទោះជា​ចៃដន្យ​ឡើយ​។

អាជ្ញាធរ​ចិន​និង​បណ្ដា​សារព័ត៌មាន​របស់​ប្រទេស ជា​រឿយ​ៗ​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ លើ​មន្ទីរពិសោធន៍​FORT DETRICK​នៅ​សហរដ្ឋអាមេរិក​ថា ជា​ប្រភព​នៃ​ការ​បញ្ចេញ​វីរុស​នោះ​។ ស្ថិត​នៅ​ជិត​ក្រុង​វ៉ា​សិ​ុ​ន​តោន​មន្ទីរពិសោធន៍​នោះ​ជា​កន្លែង​ស្រាវជ្រាវ​អា​មេ​រិ​ក ប្រឆាំង​ភេរវកម្ម​ប្រើ​អាវុធ​ជីវសាស្ត្រ​។ តាម​កាសែត​GLOBAL TIME​ចិន​ថា អ្នកលេង​អី​ុ​ន​ធើ​រ​ណេ​ត​ចិន ដល់​៥​លា​នាក់ បាន​ចុះហត្ថលេខា​លើ​ញ្ញតិ​មួយ ទាមទារ​ឲ្យ​បើក​ការ​ស៊ើ​ប​អង្កេត​លើ​មន្ទីរពិសោធន៍៍​FORT DETRICK​នោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ