ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទខ្ទប់ផ្សារកោះអណ្តែត នៅខេត្តតាកែវ ដោយសារតែមានអ្នកលក់បបរមួយគ្រួសារ ឆ្លងកូវីដ

2 ឆ្នាំ មុន
  • តាកែវ

(តាកែវ)៖ លោក គិន ភក្ដី អភិបាលស្រុកកោះអណ្ដែត បានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី២២ ខែកក្កដាថា ចំពោះការផ្ទុះឡើងជំងឺកូវីដ១៩ នេះ…

(តាកែវ)៖ លោក គិន ភក្ដី អភិបាលស្រុកកោះអណ្ដែត បានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី២២ ខែកក្កដាថា ចំពោះការផ្ទុះឡើងជំងឺកូវីដ១៩ នេះ គឺនៅលើអាជីវករ ដែលលក់បបរ នៅក្នុងផ្សារកោះអណ្តែត ដោយម្តាយរបស់គាត់ មានអាការៈមិនស្រួលខ្លួន គឺក្តៅមិនបាត់សោះនោះ ទើបនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរស្រុក បានដឹកនាំក្រុមគ្រូពេទ្យ ធ្វើតេស្តយកសំណាកម្តាយអ្នកលក់បបរនោះ ឃើញមានវិជ្ជមានជំងឺកូវីដ១៩។ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ ក៏បានធ្វើតេស្តយកសំណាកអ្នកលក់បបរ កូនគាត់ម្នាក់ និងប្តីគាត់ ក៏ឃើញមានវិជ្ជមាន សរុបក្រុមគ្រួសារគាត់ មានគ្នា ៤នាក់ គឺបានផ្ទុកជំងឺកូវីដ១៩ ទាំងអស់។

លោក គឹន ភក្តី អភិបាលស្រុកកោះអណ្តែត បានបន្តទៀតថា ដោយសារមានផ្ទុះជំងឺកូវីដ១៩ ទៅលើក្រុមគ្រួសារអ្នកលក់បបរ ក្នុងផ្សារបែបនេះ ហើយទើបលោក បានចុះបិទខ្ទប់ផ្សារកោះអណ្តែត ទាំងយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដោយអនុវត្តសេចក្ដី​សម្រេចរបស់រដ្ឋបាលខេត្តតាកែវ ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន​នូវអាជីវកម្ម​ក្នុងផ្សារ និងនៅបរិវេណជុំវិញផ្សារកោះអណ្ដែត​ទាំងអស់។ ផ្សារកោះអណ្តែត ស្ថិតនៅភូមិរមេញខាងត្បូង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។ ករណីនេះ មានអ្នកប៉ះ​ពាល់​ផ្ទាល់ និងប្រយោលសរុបជាង ២០០នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

លោកអភិបាលស្រុក បានបញ្ជាក់ថា ចំពោះអ្នកជំងឺកូវីដ១៩ មួយគ្រួសារ គ្នា ៤នាក់ និងអោយសម្រាកព្យាបាលនៅមន្ទីរពេទ្យ​បង្អែកស្រុក រីឯអ្នកបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្រុមការងារយើង ធ្វើតេស្តយកសំណាកនៅសាលាបឋមសិក្សា កោះអណ្តែត នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ។ ប៉ុន្តែលទ្ធផល មិនទាន់ប្រកាស​ឲ្យដឹងនៅឡើយទេ៕ សេង  សុធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ