ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ខ្លាំង​ស្លា.ប់​ច្រើន​នាក់​ ខណៈទំនប់​មួយ​​រង​ការ​គំរាមកំហែង​បាក់

2 ឆ្នាំ មុន

កងទ័ព​ចិន​កាលពី​ថ្ងៃ​ទី​២០ ខែ​​កក្កដា ឆ្នាំ​២០២១ ​បាន​ព្រមាន​ពី​គ្រោះថ្នាក់ ក្នុង​ពេល​ភ្លាម​ៗ​នៃ​ការ​បាក់​ទំនប់​មួយ នៅ​ភាគ​កណ្ដាល​ប្រទេស ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច

ប្រទេស​ចិន ៖ កងទ័ព​ចិន​កាលពី​ថ្ងៃ​ទី​២០ ខែ​​កក្កដា ឆ្នាំ​២០២១ ​បាន​ព្រមាន​ពី​គ្រោះថ្នាក់ ក្នុង​ពេល​ភ្លាម​ៗ​នៃ​ការ​បាក់​ទំនប់​មួយ នៅ​ភាគ​កណ្ដាល​ប្រទេស ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៣​នាក់​។

ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​នៃ​កងទ័ព​ប្រជាជន​ចិន ក្នុង​សេចក្ដី​ប្រកាស​មួយ ​បាន​និយាយ​ថា កម្ពស់​ទឹក​មាន​ដល់​ទៅ​២០​ម៉ែត្រ​នា​ថ្ងៃ​ទី​២០ ខែ​​កក្កដា ក្នុង​ទំនប់​ YIHETAN ក្រុង​ឡ​យ​យ៉ាង ជាទី​ក្រុង​មួយ ​មាន​ប្រជាជន​ប្រមាណ​ជា​៧​លាន​នាក់​ក្នុង​តំបន់​ហ៊ឺ​ណា​ន់​។ កងទ័ព​ព្រមាន​ថា ​ទំនប់់​នេះ​អាច​បាក់​ក្នុង​ពេល​ណាមួយ​។ កងទ័ព​ប្រកា​សថា បាន​បញ្ជូន​កង​ទាហាន ដើម្បី​ត្រៀម​ធ្វើ​សកម្មភាព​បន្ទាន់​នានា​។

ចំណែក​នៅ​ទីក្រុង ​ZHENGZHOU ជាទី​ក្រុង​ធំ​មួយ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៧០០​គីឡូម៉ែត្រ​ភាគ​និរតី​ក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​ទី​២០​ កក្កដា ​ក៏​ដាក់​ឲ្យ​ស្ថិត ក្នុង​ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម ជា​ការ​ប្រកាស​អាសន្ន​ឧតុនិយម​កម្រិត​ខ្ពស់​បំផុត​នៅ​ចិន​។ ទូរទស្សន៍​ចិន​CCTV បង្ហាញ​បណ្ដា​វិ​ថី​នៃ​ទីក្រុង​នោះ​ត្រូវ​ទឹក​ជន់​លិច ចំណែក​ប្រជាជន​បាន​ដើរ​លុយ​ទឹក ដល់​ត្រឹម​ជង្គង់ រុញ​រថយន្ត​តាម​ដង​វិ​ថី​នានា ដែល​ទឹក​ជន់​លិច​។ ផ្នែក​ឧតុនិយម​ក្រុង​ ZHENGZHOU​ លើក​ឡើង​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត ក្នុង​ថ្ងៃ​តែ​មួយ​ពុំ​ធ្លាប់​ជួប​ប្រទះ​ចាប់តាំងពី​៦០​ឆ្នាំ​មក​ហើយ​។ តាម​កាសែត​ប្រជាជន​ចិន​ថា ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​បាក់​ផ្ទះ​នានា​។ មនុស្ស​យ៉ាងតិច​ម្នាក់​បាន​ត្រូវ​ស្លា.ប់ និង​២​នាក់​ទៀត​បាត់​ខ្លួន​។

បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ម៉្យាង​ទៀត​ពី​មនុស្ស​ស្លា.ប់​២​នាក់ ក្រោយ​ការ​បាក់​ជញ្ជាំង​មួយ​។ ចំណែក​ព័ត៌មាន​ចុង​ក្រោយ​មួយ​រាយការណ​នា​ថ្ងៃ​ទី​២១​កក្កដា ពី​មនុស្ស​ស្លាប់​ដល់​ទៅ​១២​នាក់ ក្នុង​មេត្រូ​មួយ​ដែល​ទឹក​ជន់​លិច​នៅ​ទីក្រុង​នោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

https://www.youtube.com/watch?v=Y3ugGkznhA8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ