ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងយោធា​ម្នាក់​ដេក​ស្លា​.​ប់​នៅ​គោលដៅ​ព្រំប្រទល់​រវាង​ខេត្ត​ទាំង​២​ផ្អើល

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

កម្លាំងយោធា​ម្នាក់ គឺជា​មេបញ្ជាការ​រង​កងអនុសេនាធំ​ទី​២ បាន​ដេក​ស្លា​.​ប់​នៅ​កន្លែង​ប្រចាំ​គោលដៅ​នៅ​ព្រំប្រទល់​រវាង​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្តរមានជ័យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងយោធា​ម្នាក់ គឺជា​មេបញ្ជាការ​រង​កងអនុសេនាធំ​ទី​២ បាន​ដេក​ស្លា​.​ប់​នៅ​កន្លែង​ប្រចាំ​គោលដៅ​នៅ​ព្រំប្រទល់​រវាង​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្តរមានជ័យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ ។

បើ​តាម​មន្ត្រី​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក បាន​ប្រាប់​ថា កម្លាំងយោធា​ដែល​ដេក​ស្លា​.​ប់​នេះ មានឈ្មោះ ជិន ឈុត ភេទ​ប្រុស មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ឯក ដែល​មាន​តួនាទី​ជា​មេបញ្ជាការ​រង កងអនុសេនាធំ​ទី​២ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​នគរបាល​ដដែល​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ទទួល​ព័ត៌មាន​បានដឹង​ថា មាន​កម្លាំងយោធា​ម្នាក់​បាន​ដេក​ស្លា​.​ប់​នៅ​ប៉ុស្តិ៍​គោលដៅ​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្តរមានជ័យ​នោះ​ភ្លាម សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ និង​បាន​យក​សំណាក់​ដោយ​ក្រុម​គ្រូពេទ្យ​ស្រុក​ថ្មពួក​ដើម្បី​ធ្វើតេស្ត​រហ័ស ហើយ​ជា​លទ្ធផល​រក​ឃើញ​ថា អវិជ្ជមាន​កូ​វី​ដ​១៩​។

តែ​តាម​សំដី​គ្រួសារ​កម្លាំងយោធា​ដែល​ស្លា​.​ប់​ខាងលើ​នេះ បានអោយ​ដឹង​ថា មុន​ស្លា​.​ប់​ជន​រង​គ្រោះ​បាន​សុំ​ច្បាប់​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ ដើម្បី​ទៅ​ផ្ទះ​ដោយសារ​មាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន​ឈឺក្បាល លុះ​ពេល​ដល់​ផ្ទះ​ប្រពន្ធ​ជន​រង​គ្រោះ​ក៏​បាន​កោសខ្យល់​ឱ្យ ។ ក្រោយមក​ជន​រង​គ្រោះ​ដូច​ជា​បាន​ស្រួលខ្លួន​បន្តិច គាត់​ក៏​ត្រឡប់​មក​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ​វិញ ដើម្បី​បំពេញភារកិច្ច​ការងារ​បន្ត។

ប្រភព​ដដែល​បន្ត​ថា លុះ​ព្រឹក​ឡើង ក្រុមការងារ​បាន​នាំ​គ្នា​ងើបឡើង​មិនឃើញ​ជន​រង​គ្រោះ ក៏​បាន​ទៅ​ដាស់​ជន​រង​គ្រោះ ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​បាន​ស្លា​.​ប់​ទៅ​ហើយ ។ ក្រោយ​ពេល​ពិនិត្យ​លើ​សាកស​.​ពរួច​ហើយ អង្គភាព​ក៏​បាន​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ