ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅ ២៩អង្គ ត្រូវរកឃើញវិជ្ជមានកូវីដ-១៩ នៅខេត្តតាកែវ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែកក្កដា​នេះ​មាន​វត្ត​ចំនួន​២​ហើយ​ដែល​បាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​ព្រះសង្ឃ គឺ​វត្ត​សីហ​រតន​រាម ក្នុង​ក្រុង​ដូន​កែវ និង​វត្ត​ប្រាសាទនាងខ្មៅ ក្នុងស្រុក​សំរោង ខេត្តតាកែវ…

ខេត្តតាកែវ ៖ គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែកក្កដា​នេះ​មាន​វត្ត​ចំនួន​២​ហើយ​ដែល​បាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​ព្រះសង្ឃ គឺ​វត្ត​សីហ​រតន​រាម ក្នុង​ក្រុង​ដូន​កែវ និង​វត្ត​ប្រាសាទនាងខ្មៅ ក្នុងស្រុក​សំរោង ខេត្តតាកែវ ។

លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង បានអោយ​កោះសន្តិភាព​យើង​ដឹង នៅ​ថ្ងៃ​ទី​២១​ខែកក្កដា​នេះ​ថា ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ប្រាសាទនាងខ្មៅ ក្នុង​ឃុំរ​វៀង ត្រូវ​បាន​ពិនិត្យ​ធ្វើតេស្ត​យក​សំណាក​ព្រះសង្ឃ​គង់នៅ​វត្ត​ប្រាសាទនាងខ្មៅ​ដោយ​ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី សហការ​ជាមួយ​មណ្ឌល​សុខភាព​ឃុំរ​វៀង ។

នា​ឪ​កាស​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​លោក មុំ សោភ័ណ អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ឃុំរ​វៀង​ព្រះ​គ្រូធម្ម​វិជ្ជា ជួន កក្កដា ព្រះ​វិន័យធរ​គណ​ខេត្តតាកែវ និង​ព្រះ​នាយក​ស្ថានីយ៍​វិ​ទ្យ​ពន្លឺ​ត្រៃរតន៍ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត ។

លោក​អភិបាលស្រុក​សំរោង​បាន​បន្ត​ទៀត​ថា ក្រោយ​ការ​ពិនិត្យ​យក​សំណាក​ទៅ​លើ​ព្រះសង្ឃ​ចំនួន​២៥០​អង្គ ដែល​ជា​សមណៈ​សិស្ស​ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​ទៅ​ព្រះសង្ឃ​ចំនួន ២៩ អង្គ ដែល​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ហើយ​បាន​រៀបចំ​ទីកន្លែង​សំរាប់​ព្យាបាល​ក្នុង​បរិវេណ​វត្ត​តែ​ម្តង និង​ព្រះសង្ឃ​ដែល​មានការ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​បាន​រៀបចំ​កន្លែង​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ក៏​ដូច​តាម​ផែនការ​ការពារ ៣​កុំ ៣​ការពា​របស់​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល លោក​កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា​នេះ ។

អាជ្ញាធរ​ស្រុក និង​ក្រុម​គ្រូពេទ្យ​នឹង​ទៅ​ពិនិត្យ​យក​ធ្វើតេស្ត​យក​សំណាក​ព្រះសង្ឃ​នៅ​វត្ត​អង្គ​មេត្រី​ស្ថិត​នៅ​ឃុំ​លំចង់​ស្រុក​សំរោង​បន្ត​ទៀត ព្រោះតែ​ព្រះសង្ឃ​ដែល​ជា​សមណៈ​សិស្ស​មាន​វត្ត​សីហ​រតន​រាម វត្ត​ប្រាសាទនាងខ្មៅ ហើយ​វត្ត​អង្គ​ត្រី​នេះ​ព្រះសង្ឃ​មានការ​ទំនាក់ទំនង​គ្នា​ល្អ​ក្នុង​ការ​រៀនសូត្រ​ក៏​ដូច​ជា ឆាន់​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក អ​ញ្ចឹ​ង​ព្រះសង្ឃ​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​វត្ត​សីហ​រតន​រាម ក្នុង​ក្រុង​ដូន​កែវ មាន​ចំនួន​២០​អង្គ ហើយ វត្ត​ប្រាសាទនាងខ្មៅ​ក្នុង​សំរោង​នេះ មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​ចំនួន​២៩​អង្គ អ​ញ្ចឹ​ង​ព្រះសង្ឃ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ខេត្តតាកែវ​២​វត្ត​នេះ មាន​ចំនួន​៤៩​អង្គ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ