ភ្នំពេញ៖ ឥណ្ឌូនេស៊ី មានករណីឆ្លងកូវីដ១៩ថ្មី រហូតដល់ ៣៨៣២៥នាក់ និងមានអ្នកស្លាប់ចំនួន ១២៨០នាក់។ ដូច្នេះចំនួនអ្នកឆ្លងកូវីដ១៩ នៃប្រទេសនេះ បានកើនឡើងដល់ ២៩៥០ ០៥៨នាក់ និងអ្នកស្លាប់ សរុប ៧៦ ២០០នាក់។ តួលេខនេះ បានធ្វើអោយឥណ្ឌូនេស៊ី ក្លាយជាប្រទេសរងការវាយ ប្រហារធ្ងន់ធ្ងរជាងគេ ដោយសារកូវីដ១៩ ក្នុងតំបន់អាស៊ាន។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានស៊ីនហួររបស់ចិន កាលពីប៉ុន្មានម៉ោងមុននេះ នៅថ្ងៃទី២០ ខែកក្កដា។
សារព័ត៌មានបាងកកប៉ុស្ត៍របស់ថៃ បានរាយការណ៍ថា ថៃមានការឆ្លងកូវីដ១៩ថ្មី ចំនួន ១១៣០៥នាក់ និងមានអ្នកស្លាប់ ចំនួន ៨០នាក់។ ចំនួនអ្នកឆ្លងកូវីដ១៩ សរុបរហូតមកដល់ពេលនេះ មានចំនួន ៤២ ៦៤៧៥នាក់ និងអ្នកស្លាប់សរុបចំនួន ៣៤០៨នាក់។ គេបារម្ភថា ចំនួនអ្នកឆ្លងកូវីដ១៩ នៅប្រទេសថៃ នឹងបន្តកើនឡើងទៀត។
ម៉ាឡេស៊ី នៅជាប់ថៃវិញ មានករណីឆ្លងកូវីដ១៩ថ្មី ១២៣៦៦នាក់ ដោយធ្វើអោយអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសនេះ មានសរុប ៩៣៩៨៩៩នាក់។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានស៊ីនហួររបស់ ចិន កាលពីប៉ុន្មានម៉ោងមុននេះ នៅថ្ងៃទី២០ ខែកក្កដា។
ចំណែកប្រទេសកម្ពុជាយើងវិញ បានរាយការណ៍ នៅថ្ងៃទី២០ ខែកក្កដានេះថា មានអ្នកឆ្លងថ្មី ចំនួន ៨២៥នាក់ ដោយធ្វើអោយចំនួនអ្នកឆ្លងកូវីដ១៩ សរុប ៦៨៧៩៦នាក់។ រីឯអ្នកស្លាប់សរុប ១១៤៩នាក់៕
ចែករំលែកព័តមាននេះ