ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ១០អង្គ ត្រូវបញ្ជូនទៅព្យាបាលជំងឺកូវីដទាំងយប់ ក្រោយវិជ្ជមានកូវីដ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ បានអោយ​កោះសន្តិភាព​យើង​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា​នេះ​ថា កាលពី​ល្ងាច​ថ្ងៃ​១៩…

ខេត្តតាកែវ ៖ លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ បានអោយ​កោះសន្តិភាព​យើង​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា​នេះ​ថា កាលពី​ល្ងាច​ថ្ងៃ​១៩ ខែកក្កដា​នេះ ព្រះសង្ឃ​ចំនួន​១០​អង្គ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ ក្នុង​ចំណោម​ព្រះសង្ឃ​១៨​អង្គ ។

លោក​បាន​បន្ត​ថា ព្រះសង្ឃ​១៨​អង្គ​ខាងលើ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង និង​ក្រុម​គ្រូពេទ្យ​ចុះ​មក​យក​វត្ថុ​សំណាក នៅ​ក្នុង​បរិ​វេន​វត្ត​សីហ​រតនា​រាម ស្ថិត​នៅ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​១៩ ឆ្លង​តាម​ការ​ពិនិត្យ​ដោយ​ការ​ធ្វើតេស្ត​រហ័ស (​រ៉ា​ពី​តេស្ត​) ក្នុង​ចំណោម​ព្រះសង្ឃ​ចំនួន​១៨​អង្គ ហើយ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១០​អង្គ ត្រូវ​បាន​បញ្ជូន​មក​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ គរុកោសល្យ​ខេត្ត ទាំង​យប់​ផង​ដែរ ។

ហើយ​សម្រាប់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​ឆ្លង​ដល់​ព្រះសង្ឃ​នោះ​មាន​តែ​វត្ត​សីហ​រតន​រាម​នេះ​១​ទេ ។

លោក កង អាណា​ន់ បន្ត​ថា បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​ឆ្លង​ចូល​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​សីហ​រតន​រាម​នេះ​យើង និង​បន្ត​យក​វត្ថុ​សំណាក​ពី​ព្រះសង្ឃ​ដែល​មានការ​ពាក់ព័ន្ធ​ជា​បន្ត​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២១ នេះ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ