ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន PTT Plc ផ្អាក​គម្រោង​នៅ​ឯ​បរទេស

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ តម្លៃ​ប្រេង​ធ្លាក់​ចុះ​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន PTT Plc ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​ថៃ ត្រូវ​ពន្យារពេល​លើ​ការ​សិក្សា​នូវ​លទ្ធភាព​របស់​ខ្លួន ក្នុង​ការ​អភិវឌ្ឍ​គម្រោង​រោងចក្រ​ចម្រាញ់​ប្រេង​អន្តរជាតិ ។

ប្រទេស​ថៃ ៖ តម្លៃ​ប្រេង​ធ្លាក់​ចុះ​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន PTT Plc ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​ថៃ ត្រូវ​ពន្យារពេល​លើ​ការ​សិក្សា​នូវ​លទ្ធភាព​របស់​ខ្លួន ក្នុង​ការ​អភិវឌ្ឍ​គម្រោង​រោងចក្រ​ចម្រាញ់​ប្រេង​អន្តរជាតិ ។

អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​ផ្នែក​គីមី​ឥន្ធនៈ និង​រោងចក្រ​ចម្រាញ់​ប្រេងកាត លោក Chansin Treenuchagron ថ្លែង​ថា ៖ « គម្រោង​ជា​ច្រើន​នឹង​ត្រូវ​ពន្យារពេល​រួម​មាន រោងចក្រ​ចម្រាញ់​ប្រេង​មួយ​កន្លែង​ដែល​មាន​ភាព​ស្មុគស្មាញ​ពាក់ព័ន្ធ​នឹង​សម្បទា​ងាយស្រួល​ក្នុង​ផលិតកម្ម​រ៉េ​អាក់​ទ័​រ​គីមី​នៃ​កាបូន​អុ​ី​ដ្រូ​សែន​នៅ​មី​យ៉ា​ន់​ម៉ា និង​គម្រោង​រោងចក្រ​ចម្រាញ់​ប្រេងកាត​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​វៀតណាម ដែល​ដាក់​ឲ្យ​ដំណើរការ​តាម​រយៈ​ក្រុមហ៊ុន​សាខា Thai Oil Plc និង PTT Global Chemical Plc ។ គម្រោង​នីមួយ​ៗ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចំណាយ​ជាង​៣​ប៊ី​លាន​ដុល្លារ​ឯណោះ » ។

ការ​សិក្សា​ពី​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​នៃ​គម្រោង​ចំនួន​៣ ដែល​បាន​ចាប់ផ្តើម​ឡើង​នៅ​ដើមឆ្នាំ​មុន ពេល​ដែល​ក្រុមហ៊ុន PTT ឈាន​ចូល​កាន់តែ​ជិត​តាម​រយៈ​ក្រុមហ៊ុន​ឧស្ម័ន និង​ប្រេង​ជាតិ​រដ្ឋ​បរទេស ។ ទោះជា​យ៉ាងណា ពុំ​មាន​សេចក្តីសម្រេច​ចុង​ក្រោយ​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​ឡើយ ។

លោក Chansin Treenuchagron មាន​ប្រសាសន៍​ថា ៖ « ស្ថានភាព​តម្រូវការ និង​ការ​ផ្គត់ផ្គង់​នៅ​តាម​បណ្តា​ប្រទេស​នីមួយ​ៗ​មានការ​ប្រែប្រួល ។ ចំណែក​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​គឺ​មាន​រយៈពេល​យូរ​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត ដែល​ការ​ចំណាយ​លើ​ការ​វិនិយោគ​កាន់តែ​អូស​បន្លាយពេល​យូរអង្វែង​ក្នុង​ការ​វិល​ទៅ​រក​និន្នាការ​តាម​ការ​រំពឹង​ទុក  ។ បណ្តា​រោងចក្រ​ចម្រាញ់​ប្រេង​ថ្មី​ជា​ច្រើន​នឹង​មាននៅ​លើ​បណ្តាញ​អន​ឡាញ​នៅ​ឆ្នាំ​ក្រោយ​នេះ ដែល​ជា​ការ​ជំរុញ​នូវ​ការ​ផ្គត់ផ្គង់​ប្រេង​ក្នុង​តំបន់ » ។

តាម​លទ្ធផល​នេះ ការ​សម្រេច​ចុង​ក្រោយ​លើ​ការ​វិនិយោគ​សម្រាប់​គម្រោង​បី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៧ ក្នុង​នោះ​បណ្តា​ប្រទេស​ចំនួន​៣ នៅ​តែ​មាន​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍ​រោងចក្រ​ចម្រាញ់​ប្រេងកាត​ដដែល ខណៈ​តម្រូវការ​ប្រេង​ចម្រាញ់​រួចរាល់​បាន​កើនឡើង​ក្នុង​មួយ​ឆ្នាំ​ៗ ។

ជាមួយនឹង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង PTT Group បាន​និង​កំពុង​ផ្តោត​លើ​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ​ខ្ពស់​ជាង​មុន ក៏​ដូច​ជា​ការ​ពិនិត្យ​មើល​ឡើង​វិញ​នៃ​ចំណាយ​មូលធន​ផង​ដែរ ។

បណ្តា​សាខា​ក្រុមហ៊ុន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រកាស​នូវ​ការ​កែប្រែ​ថ្មី​ក្នុង​ការ​ចំណាយ​ថវិកា​រយៈពេល​៥​ឆ្នាំ​របស់​ពួក​គេ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ។ ក្រុមហ៊ុន Thai Oil បាន​ដឹកនាំ​ការ​សិក្សា​ពី​លទ្ធភាព​អាច​ធ្វើ​ទៅ​បាន​លើ​ការ​ពង្រីក​សមត្ថភាព​ចម្រាញ់​ប្រេងកាត​ឲ្យ​បាន​៤០​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ហើយ​ថែម​ទាំង​កែប្រែ​ថ្មី​នូវ​មធ្យោបាយ​ងាយស្រួល​ក្នុង​ផលិតកម្ម​ប្រេង​ផង​ដែរ ។

ក្រុមហ៊ុន​សាខា​ផលិត​គីមី​ឥន្ធនៈ (​សារធាតុ​គីមី​ចេញពី​ប្រេងឥន្ធនៈ​) របស់ PTT នឹង​ចាប់ផ្តើម​សិក្សា​រក​លទ្ធភាព​នៃ​ការ​ផ្លាស់​ប្តូរ​វត្ថុធាតុដើម​ពី​ធ្វើ​ឲ្យ​ហិនហោច​ដល់​ឧស្ម័ន​ធម្មជាតិ​ក្នុង​ប្រេងកាត​ដែល​មិន​ទាន់​ចម្រាញ់ ដើម្បី​ផ្គូផ្គង​ជាមួយ​ការ​ផ្លាស់​ប្តូរ​ទីផ្សារ ។

ឧស្ម័ន​ធម្មជាតិ​ក្នុង​ឈូង​សមុទ្រ​ថៃ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវធ្វើ​ឲ្យ​ហិនហោច​ក្នុង​រយៈពេល​៧​ឆ្នាំ ប្រសិនជា​ពុំ​មានការ​រុករក​ថ្មី​ទេ​នោះ ។ ការ​ខួងអណ្តូង​រ៉ែ​ថ្មី​សម្រាប់​ជា​ប្រភព​ធនធាន ត្រូវ​បាន​ពន្យារពេល​ចាប់តាំងពី​ឆ្នាំ​២០០៧ មក ។

លោក Chansin Treenuchagron ថ្លែង​ថា ៖ « តម្លៃ​ប្រេង​ពិភពលោក ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ស្ថិត​នៅ​កម្រិត​ទាប​បំផុត​នៅ​ឆ្នាំ​ក្រោយ ហើយ​កត្តា​សំខាន់​នោះ គួរតែ​ជួយ​ដោះស្រាយ​រឿង​តម្លៃ​នៅ​ពេល​ក្រោយ » ។

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ពី​១០៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាលពីដើម​ឆ្នាំ​២០១៣ មក​នៅ​៩០​ដុល្លារ​កាលពី​ឆ្នាំ​២០១៤ និង​នៅ​ស​ប្តា​ហ៍​នេះ ស្មើនឹង​៣៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល ។
កាលពី​ម្សិលមិញ​នេះ​ដែរ ផ្សារ​ហ៊ុន​របស់ PTT បាន​បិទ​ការ​ជួញដូរ​នៅ​លើ​ផ្សា​រមូល​ប​ត្រ​ថៃ​ក្នុង​អត្រា​២៤០​បាត កើនឡើង​៦​បាត​ក្នុង​ការ​ជួញដូរ​ខ្នាត​ធំ ដែល​មាន​តម្លៃ​ទឹកប្រាក់​២,៣៤​ប៊ី​លាន​បាត ៕​