ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ កំហុសឆ្គងក្នុងការអប់រំកូន !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្មានឪពុកម្តាយណាដែលល្អឥតខ្ចោះនោះទេ ។ ពេលខ្លះអ្នកអាចនឹងធ្វើខុស ប៉ុន្តែកំហុសនីមួយៗដែលអ្នកបានសាងអាចជាឱកាសដ៏ល្អក្នុងការរៀនសូត្រសម្រាប់អ្នក និងកូនអ្នក ។ ការចិញ្ចឹមកូនជារឿយៗតម្រូវឱ្យមានការសាកល្បង និងការកកើតនូវកំហុសបន្តិចបន្តួច…

រាជធានីភ្នំពេញ ៖ គ្មានឪពុកម្តាយណាដែលល្អឥតខ្ចោះនោះទេ ។ ពេលខ្លះអ្នកអាចនឹងធ្វើខុស ប៉ុន្តែកំហុសនីមួយៗដែលអ្នកបានសាងអាចជាឱកាសដ៏ល្អក្នុងការរៀនសូត្រសម្រាប់អ្នក និងកូនអ្នក ។ ការចិញ្ចឹមកូនជារឿយៗតម្រូវឱ្យមានការសាកល្បង និងការកកើតនូវកំហុសបន្តិចបន្តួច ។ តាមពិតការរីកចម្រើនរបស់កូនអ្នកនឹងមិនមកត្រង់ៗទេ ដូច្នេះខណៈពេលដែលអ្នកគិតថា អ្នកកំពុងដោះស្រាយបញ្ហាអាកប្បកិរិយានៅថ្ងៃណាមួយ អ្នកអាចនឹងមានអារម្មណ៍ថា បានបរាជ័យទាំងស្រុងនៅថ្ងៃក្រោយ ។ ការចៀសវាងនូវកំហុសក្នុងអប់រំកូនមួយចំនួនខាងក្រោមនេះអាចធ្វើឱ្យកូនរបស់អ្នកបានល្អប្រសើរឡើង ៖

១. តាមចាប់អាកប្បកិរិយាមិនល្អរបស់កូន ៖ ការខ្សឹបខ្សៀវ ការលោតលេងខ្លាំងៗ ការស្រែក និងអាកប្បកិរិយាគួរឱ្យធុញទ្រាន់មួយចំនួនរបស់កូនពិបាកនឹងធ្វើឱ្យឪពុកម្តាយមើលរំលងណាស់ ។សូមចងចាំថា កុមារត្រូវការការយកចិត្តទុកដាក់វិជ្ជមានច្រើនសម្រាប់អាកប្បកិរិយាល្អ ។ ប៉ុន្តែទង្វើល្អៗរបស់កូនដូចជាការលេងស្ងប់ស្ងាត់ និងការអង្គុយស្ងៀមច្រើនតែមិនត្រូវបានឪពុកម្តាយកត់សម្គាល់ឃើញ និងសរសើរនោះទេ ។ ដូច្នេះដើម្បីទទួលបានការយកចិត្តទុកដាក់កាន់តែច្រើន កូនរបស់អ្នកអាចសម្តែងចេញមកនូវអាកប្បកិរិយាមិនល្អទៅវិញ ។សូមពិចារណាមិនអើពើលើទង្វើមិនត្រឹមត្រូវតូចតាចមួយចំនួន ។

២. ចុះចាញ់ ដើម្បីធ្វើឱ្យឥរិយាបថអាក្រក់ចប់ ៖ កំហុសដ៏ធំរបស់ឪពុកម្តាយមួយទៀត គឺផ្តោតតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ។ ទោះបីជាការចុះចាញ់ ឬព្រងើយកន្តើយ នៅពេលកូនរបស់អ្នកស្រែកជំទាល ឬធ្វើអ្វីមួយខុសអាចធ្វើឱ្យអ្វីៗកាន់តែងាយស្រួលនៅថ្ងៃនេះ ប៉ុន្តែវានឹងធ្វើឱ្យគេបញ្ហាអាកប្បកិរិយាកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលវែង ។កុមារត្រូវរៀនស្វែងយល់ថា មានផលវិបាកអវិជ្ជមានមួយចំនួននឹងកើតឡើង ចំពោះអាកប្បកិរិយារបស់ពួកគេ ។ សូមប្រកាន់ខ្ជាប់នូវដែនកំណត់ និងផ្តល់នូវយុទ្ធសាស្រ្តដាក់វិន័យត្រឹមត្រូវ និងស្របច្បាប់ ដើម្បីធានាថាកូនរបស់អ្នកកំពុងរៀនជំនាញដែលគាត់ត្រូវការ ។

៣. ការមិនធ្វើឱ្យច្បាប់លាស់ ៖ នៅពេលដែលមិនមានភាពច្បាស់លាស់ កូនរបស់អ្នកទំនងជាមានអារម្មណ៍ច្របូកច្របល់នឹងការរំពឹងទុករបស់អ្នក ។ ប្រហែលជាអ្នក និងប្តី ឬប្រពន្ធរបស់អ្នកមានច្បាប់ខុសគ្នា ឬប្រហែលជាអ្នកបកស្រាយច្បាប់ខុសគ្នាបន្តិចបន្តួច ឬប្រហែលជាអ្នកតស៊ូដើម្បីឱ្យស្របនឹងច្បាប់ ។ វាអាចមានថ្ងៃដែលអ្នកមានអារម្មណ៍ធុញទ្រាន់ក្នុងការនិយាយអ្វី នៅពេលកូនរបស់អ្នកលោតលេងលើគ្រឿងសង្ហារឹម ។

ឬឆន្ទៈរបស់អ្នកក្នុងការអនុវត្តច្បាប់អាចប្រែប្រួលអាស្រ័យលើប្រភេទនៃអារម្មណ៍ដែលអ្នកមាន ។ អ្វីដែលអ្នកគិតថា គួរឱ្យអស់សំណើចកាលពីម្សិលមិញអាចនឹងធ្វើឱ្យអ្នកខឹងថ្ងៃនេះ ។ សូមបង្កើតបញ្ជីច្បាប់ក្នុងគ្រួសារ ។ ការធ្វើបែបនេះជួយកាត់បន្ថយស្ត្រេសរបស់កុមារលើសពីការរំពឹងទុករបស់អ្នក ។ នៅពេលដែលក្មេងដឹងច្បាស់ថា តើកម្រិត និងផលវិបាកមានអ្វីខ្លះ ពួកគេអាចជ្រើសរើសកាន់តែប្រសើរ ។

៤. មិនមានផែនការដាក់វិន័យ ៖ បើគ្មានផែនការច្បាស់លាស់ទេ ការប្រព្រឹត្តិខុសអាចផ្តល់នូវភាពវឹកវរ ។ ក្រៅពីភាពអស់សង្ឃឹម ឪពុកម្តាយអាចវាយកូនបានទៀតផង ។ការដាក់វិន័យម្តងដូច្នេះម្តងដូច្នោះ និងមានភាពច្របូកច្របល់អាចធ្វើឱ្យកុមារមានការភាន់ច្រលំ ហើយជាទូទៅវាមិននាំឱ្យមានការផ្លាស់ប្តូរអាកប្បកិរិយានោះទេ ។សូមបង្កើតផែនការឥរិយាបទទូលំទូលាយ ដូច្នេះអ្នកនឹងដឹងពីរបៀបឆ្លើយតប នៅពេលកូនរបស់អ្នករំលោភច្បាប់ ។

នៅពេលអ្នកដោះស្រាយបញ្ហាជាមួយផែនការច្បាស់លាស់ វាងាយស្រួលជាងក្នុងការតាមដានការវិវត្តរបស់កូនអ្នក និងប្រាប់ថាតើយុទ្ធសាស្ត្រអប់រំ និងការដាក់វិន័យរបស់អ្នកមានប្រសិទ្ធភាពឬអត់ ។ នៅពេលកូនរបស់អ្នកកំពុងមានបញ្ហាអាកប្បកិរិយាជាក់លាក់ដូចជា ការស្រែករំខាន ឬនិយាយកុហក មុនពេលអប់រំកូន សូមនិយាយជាមួយប្តី ឬប្រពន្ធរបស់អ្នកជាមុន ដើម្បីធានាថា អ្នកទាំងពីរអប់រំ ឬឆ្លើយតបតាមរបៀបស្រដៀងគ្នា ។ នៅពេលមនុស្សពេញវ័យទាំងអស់អាចប្រើភាសាតែមួយ និងប្រភេទដូចគ្នា បញ្ហាអាកប្បកិរិយាទំនងជានឹងដោះស្រាយបានកាន់តែលឿន ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។