ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ធនាគារ​បរទេស​ជា​ច្រើន​នា​ដើមឆ្នាំ​2016

8 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អាជ្ញាធរ​រូបិយ​វត្ថុ​បាន​ប្រកាស​ថា ធនាគារកណ្តាល​មី​យ៉ា​ន់​ម៉ា គ្រោង​នឹង​បញ្ចូល​សមាជិក​ថ្មី​នៅ​ជុំ​ទី​២ ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ធនាគារ​បរទេស​នៅ​ដើមឆ្នាំ​២០១៦ ខាង​មុខ​នេះ ។

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អាជ្ញាធរ​រូបិយ​វត្ថុ​បាន​ប្រកាស​ថា ធនាគារកណ្តាល​មី​យ៉ា​ន់​ម៉ា គ្រោង​នឹង​បញ្ចូល​សមាជិក​ថ្មី​នៅ​ជុំ​ទី​២ ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ធនាគារ​បរទេស​នៅ​ដើមឆ្នាំ​២០១៦ ខាង​មុខ​នេះ ។

ធនាគារកណ្តាល​ឲ្យ​ដឹង​ថា តាម​ទិស​ដៅ គឺ​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ធនាគារ​ដែល​មក​ពី​បណ្តា​ប្រទេស​ជិតខាង និង​ដៃគូ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ដ៏​សំខាន់ ។ កម្មវត្ថុ​ដ៏​សំខាន់​នៃ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ជុំ​ទី​២​នេះ គឺ​ដើម្បី​បង្កើន​ការ​ផ្សព្វផ្សាយ​បន្ថែម​ក្នុង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ដែល​មាន​ស្រាប់ ។

ជា​ការ​កត់សម្គាល់ ការិយាល័យ​កណ្តាល​របស់​ធនាគារ​បរទេស​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​មួយ​ដោយ​ជោគជ័យ​នៅ​ជុំ​ទី​២ រួម​មាន អូស្ត្រាលី ចិន ជប៉ុន ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ថៃ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​នៅ​ក្នុង​ជុំ​ទី​២ ឡើយ ។ ធនាគារ​បរទេស​ដែល​មាន​ការិយាល័យ​តំណាង​នៅ​មី​យ៉ា​ន់​ម៉ា នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម ។

ធនាគារកណ្តាល​មី​យ៉ា​ន់​ម៉ា​ថ្លែង​ថា អាជ្ញាប័ណ្ណ​នេះ​សម្រាប់​ផ្តល់​ឲ្យ​ធនាគារ​លក់ដុំ​នៅ​ឯនាយ​សមុទ្រ​តាម​រយៈ​សាខា​មួយ ថែម​ទាំង​ជា​ការ​អំពាវនាវ​សម្រាប់​ការ​ចាប់អារម្មណ៍​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ដើមឆ្នាំ​ក្រោយ​នេះ​ផង​ដែរ ។

កាលពី​អតីតកាល ក្នុង​ជុំ​នៃ​ការ​ប្រកួតប្រជែង​ដេញថ្លៃ​ក្តៅ​ៗ​មាន​ធនាគារ​ចំនួន​៩ ដែល​ទទួល​បាន​ជ័យជម្នះ​ហើយ​ដណ្តើម​បាន​អាជ្ញាប័ណ្ណ​ទាំងនោះ​នៅ​ថ្ងៃ​ទី​១ តុលា​ឆ្នាំទៅ ហើយ​អ្នក​ដែល​ឈ្នះ​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​មួយ​ឆ្នាំ​សម្រាប់​ត្រៀមខ្លួន​ប្រតិបត្តិការ​ឱ្យ​សម្រេច​បាន​នូវ​ការ​អនុម័ត​របស់​ធនាគារកណ្តាល ។

គ្រប់​ធនាគារ​ទាំងអស់ រួម​មាន ANZ របស់​អូស្ត្រាលី​, Bangkok Bank របស់​ថៃ​, The Bank of Tokyo-Mitsubishi UFJ, Mizuho Bank និង Sumitomo Mitsui Banking Corporation របស់​ជប៉ុន​, Industrial and Commercial Bank of China (ICBC) របស់​ចិន​, Maybank របស់​ម៉ា​ឡេ​ស៊ី និង Oversea-Chinese Banking Corportion (OCBC) របស់​សិង្ហ​បុរី និង United Overseas Bank (UOB) បច្ចុប្បន្ន​បាន​បើក​សាខា​រួច​មក​ហើយ ។

អាជ្ញាប័ណ្ណ​ទាំងនោះ​ទទួល​បាន​មក​ជាមួយ​ការ​ដាក់​កម្រិត ឬ​លក្ខខណ្ឌ​នានា ពោល​គឺ​ធនាគារ​ទាំងឡាយ​បាន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​ផ្តល់​កម្ចី​ដល់​សហគ្រាស​ក្នុងស្រុក និង​ធនាគារ​ក្នុងស្រុក​។ ពួក​គេ​អាច​ចាប់​ដៃគូ​ជាមួយ​បណ្តា​អ្នក​ផ្តល់​កម្ចី​ក្នុងស្រុក​ដើម្បី​ផ្តល់​នូវ​សេវាកម្ម​បន្ថែម ប៉ុន្តែ​ត្រូវ​បាន​ហាមប្រាម​ពី​ការ​ជាប់​ទាក់ទង​នឹង​ប្រតិបត្តិការ​លក់រាយ។

នេះ​ជា​ការ​កត់សម្គាល់​លើក​ដំបូង​ថា ធនាគារ​បរទេស​បាន​ប្រតិបត្តិការ​នៅ​ប្រទេស​នេះ​អស់​រយៈពេល​ជាង​៥០​ឆ្នាំ​មក​ហើយ ។ មី​យ៉ា​ន់​ម៉ា​មិន​បាន​អនុញ្ញាត​ឲ្យ​មាន​ធនាគារ​នៅ​ក្រៅប្រទេស​ក្រោម​រូបភាព​ជា​គ្រឹះ​សា្ថ​ន​បរទេស​ឡើយ​ចាប់តាំងពី​ឆ្នាំ​១៩៦៣ នៅ​ពេល​ដែល​ធនាគារ​បរទេស​១៤ ត្រូវ​បាន​ធ្វើ​ជាតូបនីយកម្ម ៕