ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ប្រើ​ជីវិត​នៅ​អា​មេ​​រិ​ក ពេលនេះ​ស្រី​ស្អាត អ៊ិត ស្រី​ពី​ន យ៉ាងណា​ហើយ?

2 ខែ មុន
  • ភ្នំពេញ

ប្រិ​យ​មិត្ត​ទស្សនិកជន ពិតជា​បាន​ស្គាល់​យ៉ាង​ច្បាស់​អំពី​តារា​យេ​រ​ៗ ពូកែ​រាំច្រៀង​សំឡេង​បាន អ៊ិ​ត ស្រី​ពី​ន​។ អ្នក​នាង​បាន​សាង​ស្នាដៃ​ជា​ច្រើន​នៅ​ក្នុង​សិល្បៈ បន្ទាប់​ពី​មានឈ្មោះ ប៉ុន្តែ​អ្នក​នាង​បាន​ប្រសព្វ​ស្នេហា​ជាមួយ​គ​ន្ល​ង់​នាយ​សមុទ្រ ហើយ

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ទស្សនិកជន ពិតជា​បាន​ស្គាល់​យ៉ាង​ច្បាស់​អំពី​តារា​យេ​រ​ៗ ពូកែ​រាំច្រៀង​សំឡេង​បាន អ៊ិ​ត ស្រី​ពី​ន​។ អ្នក​នាង​បាន​សាង​ស្នាដៃ​ជា​ច្រើន​នៅ​ក្នុង​សិល្បៈ បន្ទាប់​ពី​មានឈ្មោះ ប៉ុន្តែ​អ្នក​នាង​បាន​ប្រសព្វ​ស្នេហា​ជាមួយ​គ​ន្ល​ង់​នាយ​សមុទ្រ ហើយ​ពេញចិត្ត រៀប​ការ​ជាមួយ​អ្នក​នាង​ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​។ ពេល​នេះ អ្នក​នាង​កំពុង​រស់នៅ​យ៉ាង​មាន​សេចក្តីសុខ​ជាមួយ​ស្នេហា​ថ្មី និង​មានកូន​ជា​ចំណងដៃ នា​ដី​អា​មេ​រិ​ក ប៉ុន្តែ​អ្នក​នាង​នៅ​តែ​យេ​រ​ៗ ឡូយឆាយ មិន​ខុស​ពី​នៅ​ក្នុងស្រុក ហើយ​នៅ​តែ​ស្អាត​ដដែល​។

ពេល​នេះ អតីត​តារាចម្រៀង​ក្រុម​រ៉ៃ​មាស អ៊ិ​ត ស្រី​ពី​ន បាន​បង្ហាញ​វត្ត​មាននៅ​លើ​ទឹកដី​អា​មេ​រិ​ក​ជា​ច្រើន​ឆ្នាំ ក្រោយ​ជួប​គូស្នេហ៍​នៅ​ទីនោះ​។ អ៊ិ​ត ស្រី​ពី​ន នៅ​តែ​ទទួល​បាន​ក្តី​សុខ​តាម​រយៈ​គូស្នេហ៍​ជា​អ្នក​មើលថែ​ទាំ​យ៉ាង​ប្រសើរ និង​មានកូន​ជា​ចំណងដៃ​ផង​ដែរ​។ យ៉ាងណា​មហាជន ដែល​ស្គាល់​នាង​នៅ​តែ​នឹករលឹក​នាង ក្រោយ​លាឈប់​សិល្បៈ​ក្នុងស្រុក​។

អតីត​តារាចម្រៀង​ផលិតកម្ម​តោ​មាស រ៉ៃ​មាស អ្នក​នាង អ៊ិ​ត ស្រី​ពី​ន ដែល​កំពុង​ទៅ​រស់នៅ​រដ្ឋ​មី​នី​សូ​តា សហរដ្ឋអាមេរិក រយៈពេល​ជាង​១០​ឆ្នាំទៅ​ហើយ​នោះ បាន​ឲ្យ​ដឹង​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ដោយ​អ្នក​នាង​និយាយ​យ៉ាង​ខ្លី​ថា «​ពេល​នេះ នាង​និង​កូន​ៗ​បាន​មក​រស់នៅ​អា​មេ​រិ​ក​ទាំងអស់​គ្នា ហើយ​បញ្ហា​ជីវិត​គឺ​ជីវភាព​ល្អ​ប្រសើរ​»​។ អ្នក​នាង​ស្រី​ពី​ន ថា «​មុន​ផ្ទុះ​កូ​វី​ដ នាង​នៅ​តែ​បន្ដ​អាជីព​សិល្បៈ​ជា​ធម្មតា​ទេ ហើយ​ពេល​មានកម្ម​វិធី​សិល្បៈ​នៅ​អា​មេ​រិ​ក​នោះ នាង​ទៅ​ច្រៀង​សម្ដែង​ជា​ញឹកញាប់​។

ទោះជា​យ៉ាងណា នាង​ថា មិន​ចង់​និយាយ​ពី​រឿង​គ្រួសារ​ថ្មី​ឡើយ ខណៈ​ពេល​ដែល​នាង​ក៏​មាន​គម្រោង​មក​លេង​ស្រុក​កំណើត​នៅ​ពេល​ដែល​ចប់​កូ​វី​ដ​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ​»​។

គួរ​បញ្ជាក់​ថា អ៊ិ​ត ស្រី​ពី​ន បាន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០១០ បន្ទាប់​ពី​នាង​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់​នៅ​ទីនោះ​កាលពី​ឆ្នាំ​២០០៦​។ ក្រោយ​រៀប​ការ​រួច ស្រី​ពី​ន ត្រូវ​បាន​ស្វាមី​ថ្មី​យល់ព្រម​ធានា​កូនប្រុស​ស្រី​របស់​នាង​ជាមួយ​ស្វាមី​មុន ទៅ​រស់នៅ​ទីនោះ​ដែរ ហើយ​តាម​ព័ត៌មាន​ថា នាង​ជួយ​រកស៊ី​ជាមួយ​ម្ដាយក្មេក​នាង ដែល​មាន​ហាង​លក់​មាស​នៅ​ទីនោះ​ទៀត​ផង​។

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture