ជំនន់ទឹកទឹកភ្លៀង លិចផ្លូវ និងផ្ទះសម្បែងប្រជាពលរដ្ឋបឹងជម្រុក ខេត្តបន្ទាយមានជ័យ
- បន្ទាយមានជ័យ
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន…
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន…
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងនាយសេនាធិការយោធភូមិភាគទី៥ ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលជន់លិចផ្លូវ និងផ្ទះសម្បែងប្រជាពលរដ្ឋ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ។
លោក អ៊ុំ រាត្រី បានអោយដឹងថា ភ្លៀងធ្លាក់រយៈពេល ២ថ្ងៃជាប់គ្នា នៅតំបន់ព្រំដែន ហើយទឹកហូរធ្លាក់ពីភ្នំយាយសំ បណ្តាលឲ្យលិចព្រៃសហគមន៍រនាមដូនសំ ហើយជន់លិចផ្លូវ ២ខ្សែ និងផ្ទះសម្បែងប្រជាពលរដ្ឋ នៅខាងលើផ្លូវចូលតំបន់ភិវឌ្ឍន៍បឹងជម្រុក កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ រហូតពេលនេះ។
លោកបញ្ជាក់ថា ក្រោយទទួលព័ត៌មាន លោកបានដឹកនាំក្រុមការងារ ចុះទៅពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចព្រៃរនាមដូនសំ និងផ្ទះនៅខាងលើផ្លូវ និងផ្លូវ ២ខ្សែ ដែលទឹកហូរកាត់។ ក្នុងនោះ លោក ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរសម្រេចកាយដាក់ប្រព័ន្ធលូ ចំនួន ២កន្លែង ដើម្បីរំដោះទឹក ហើយតំបន់នេះ តាមព័ត៌មាន លិចរាល់ឆ្នាំនៅពេលមានភ្លៀងធ្លាក់ខ្លាំង ដែលទឹកហូរធ្លាក់ពីភ្នំយាយសំ តែលិចរយៈពេលខ្លី ក៏ស្រកទៅវិញ៕ ប៊ុន ធឿន
ចែករំលែកព័តមាននេះ