ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដ្ឋបាលខេត្ត​ប៉ៃលិន រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ ៣​ករណី និង​បិទ​ខ្ទប់​ធនាគារ​កាណាឌីយ៉ា

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ រដ្ឋបាលខេត្ត​ប៉ៃលិន បានចេញ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ ថា យោងតាម​លទ្ធផល​ធ្វើតេស្ត​រហ័ស (Rapid Test)…

ខេត្ត​ប៉ៃលិន​៖ រដ្ឋបាលខេត្ត​ប៉ៃលិន បានចេញ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ ថា យោងតាម​លទ្ធផល​ធ្វើតេស្ត​រហ័ស (Rapid Test) របស់​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ប្រចាំការ​នៅតាម​គោលដៅ​នីមួយៗ របស់​ខេត្ត បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ ចំនួន ៣​ករណី​។ ចំណែកឯ​រដ្ឋបាល​ក្រុងប៉ៃលិន ក៏បាន​ចុះ​បិទ​ខ្ទប់​ធនាគារ​កាណាឌីយ៉ា រយ​:​ពេល ១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១​នេះ​តទៅ ក្រោយពេល​រកឃើញ​បុគ្គលិក​ម្នាក់ មាន​វិជ្ជមាន​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

​សេចក្តីប្រកាស លើកឡើងថា អ្នក​កើត​ជំងឺ​កូ​វីដ ១៩ ដែល​ក្រុមគ្រូពេទ្យ​រកឃើញ​ទាំង ៣​នាក់ មាន​អត្តសញ្ញាណ ដូចខាងក្រោម​៖ ទី​១. ឈ្មោះ កែវ ចាន់​ធី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន អ្នកដំណើរ​មកពី​ខេត្តកណ្តាល ទី​២. ឈ្មោះ តឿ​ម អូន ភេទ​ស្រី អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ល្បើក ឃុំ​រុន ស្រុក​ពួក ខេត្តសៀមរាប ពលករ​មកពី​ប្រទេស​ថៃ និង​ទី​៣. ឈ្មោះ ឈិន លីង (Chen Ling) ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជា​ជន​ជាតិចិន ធ្វើដំណើរ​មកពី​ខេត្ត​ព្រះសីហនុ​។

​រដ្ឋបាលខេត្ត​ប៉ៃលិន ក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ដែល​ធ្លាប់​ប្រាស្រ័យ​ទាកទង​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វីដ ១៩ ខាងលើ សូម​តាមដាន​សុខភាព​ជាប្រចាំ បើ​ស្ថិត​ក្នុងករណី​សង្ស័យ ត្រូវ​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ក្រុង ស្រុក ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត រៀងរាល់​ម៉ោង​ធ្វើការ (​រួមទាំង​ថ្ងៃ​ឈប់សម្រាក​)​។

អាជ្ញាធរខេត្ត ក៏​អំពាវនាវ​ឱ្យ​សាធារណជន​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ «៣​ការពារ គឺ​ពាក់​ម៉ាស​នៅ​គ្រប់​ទីសាធារណ​: លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ចាប់ពី ១​ម៉ែត្រ​កន្លះ​ឡើងទៅ និង​៣​កុំ គឺ​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ចូលទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ និង​កុំ​ប៉ះពាល់​គ្នា​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

​ចំណែក​លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បានឱ្យដឹង​កាលពី​យប់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា ធនាគារ​កាណាឌីយ៉ា​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃ លិ​ន ខេត្ត​ប៉ៃលិន ត្រូវបាន​រដ្ឋបាល​ក្រុង​ដឹកនាំ​កម្លាំង​ចុះ​បិទ​ខ្ទប់ (​ធ្វើ​ច​ត្តា​ឡី​ស័ក​) រយ​:​ពេល ១៤​ថ្ងៃ​ដែរ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៤ ខែកក្កដា រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ដោយសារតែ​រកឃើញ​បុគ្គលិក​ធ្វើការ​នៅក្នុង​ធនាគារ​នេះ ម្នាក់ មាន​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩​។

លោក​បន្តទៀតថា បុគ្គលិក​ទាំងអស់​រប​ស់​ធនាគារ​នេះ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ហើយ​ត្រូវ​តាមដាន​សុខភាព​របស់ខ្លួន ឱ្យបាន​ដិតដល់ បើ​មាន​ករណី​មិន​ស្រួលខ្លួន ត្រូវ​ប្រញាប់​ទៅពិនិត្យ​សុខភាព ដើម្បី​ព្យាបាល​ឱ្យបាន​ទាន់ពេលវេលា​៕ នី​យ៉ា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ