ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាក់​វ៉ាក់សាំង​លាយ​គ្នា ដូ​ស​ទី​១ Sinovac និង​ដូ​ស​ទី​២ AstraZeneca ទោះ​មានការ​​ព្រមា​ន​ពី WHO

2 ឆ្នាំ មុន

ថៃ ៖ ប្រទេស​ថៃ​កាលពី​ថ្ងៃ​១៣ ខែកក្កដា បានការ​ពារ​អំពី​ការ​អនុវត្ត​ការ​លាយ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩ ចំនួន​ពីរ​ប្រភេទ​ផ្សេង​គ្នា

ថៃ ៖ ប្រទេស​ថៃ​កាលពី​ថ្ងៃ​១៣ ខែកក្កដា បានការ​ពារ​អំពី​ការ​អនុវត្ត​លាយ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩ ចំនួន​ពីរ​ប្រភេទ​ផ្សេង​គ្នា​របស់​ខ្លួន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ​ក្នុង​ប្រទេស​។ បើ​ទោះបីជា​អ្នក​វិទ្យាសាស្ត្រ​កំពូល​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា ការ​អនុវត្ត​នេះ មាន​គ្រោះថ្នាក់​ខ្លាំង​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន CNA

បច្ចុប្បន្ន​ថៃ​កំពុង​ពុះពារ​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​ចុង​ក្រោយបង្អស់​របស់​ខ្លួន ដែល​រង​ការ​វាយលុក​ពី​វីរុស​បំប្លែង​ថ្មី​ប្រភេទ «Delta» ដោយ​ករណី​ឆ្លង និង​ស្លា​.​ប់​បាន​កើនឡើង​យ៉ាង​ខ្លាំង ដែល​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​សុខភាព​ជាតិ​។

អាជ្ញាធរ​បាន​និយាយ​ថា ពួក​គេ​នឹង​លាយ​គ្នា​នូវ​វ៉ាក់សាំង Sinovac សម្រាប់​ការ​ចាក់​ដូ​ស​ទី​១ និង​វ៉ាក់សាំង AstraZeneca សម្រាប់​ការ​ចាក់​ដូ​ស​ទី​២​។ ដើម្បី​ព្យាយាម​ទទួល​បាន​ប្រសិទ្ធិ​ភាព​កាន់តែ​ខ្លាំង និង​លឿន​ជាង​មុន​ក្នុង​រយៈពេល​៦​ស​ប្តា​ហ៍ ជំនួស​ឱ្យ​រយៈពេល​១២​ស​ប្តា​ហ៍​។

លោក Yong Poovorawan ប្រធាន​ក្រុម​ជីវ​វិទូ​ថៃ​បាន​មាន​ប្រសាសន៍​ថា កត្តា​នេះ​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​បញ្ចូល​វ៉ាក់សាំង​ប្រភេទ (Inactivated Virus) Sinovac ជាមួយនឹង​វ៉ាក់សាំង​ប្រភេទ (Viral Vector) AstraZeneca ។ លោក​បាន​បន្ថែម​ទៀត​ថា «​យើង​មិន​អាច​រង់ចាំ​រយៈពេល​១២​ស​ប្តា​ហ៍ ចំពោះ​ការ​ឆ្លើយ​តប​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នោះ​ទេ​។ ខណៈ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ កំពុង​តែ​រាលដាល​យ៉ាង​ឆាប់រហ័ស​បែប​នេះ​»​។

គិត​រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា នេះ ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​នៅ​ក្នុង​ប្រទេស​បាន​កើនឡើង​ដល់​៣៦៣,០២៩​ករណី និង​មាន​អ្នក​ស្លា​.​ប់​សរុប​ចំនួន​២,៩៣៤​នាក់​។ ខណៈ​ដែល​ចំនួន ២៦០,៥៨៤​ករណី បានជា​សះស្បើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ