ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះសាមញ្ញ ១១ យ៉ាង ដើម្បីបង្កើនជំនាញរៀនសូត្រចំពោះកុមារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានទ្រឹស្តីនៃការរៀនសូត្របញ្ជាក់ថា កុមារមិនអាចបង្កើតគំនិតស្មុគស្មាញបានទេ ។ ទោះជាយ៉ាងណាក៏ដោយ ទ្រឹស្តីទាំងនេះត្រូវបានបង្អាក់ដោយយោងទៅតាមសៀវភៅស្តីពីរបៀបដែលមនុស្សរៀន ។ កុមារមានចំណុចខ្លាំង និងចំណុចខ្សោយផ្សេងៗគ្នានៅពេលរៀន…

រាជធានីភ្នំពេញ ៖ មានទ្រឹស្តីនៃការរៀនសូត្របញ្ជាក់ថា កុមារមិនអាចបង្កើតគំនិតស្មុគស្មាញបានទេ ។ ទោះជាយ៉ាងណាក៏ដោយ ទ្រឹស្តីទាំងនេះត្រូវបានបង្អាក់ដោយយោងទៅតាមសៀវភៅស្តីពីរបៀបដែលមនុស្សរៀន ។ កុមារមានចំណុចខ្លាំង និងចំណុចខ្សោយផ្សេងៗគ្នានៅពេលរៀន ។ អ្នកខ្លះពូកែចាំរឿងងាយៗ ឯខ្លះទៀតពូកែគិត ។

ខាងក្រោមនេះ គឺជាវិធីសាស្រ្ត ១១ យ៉ាង ដើម្បីជួយពង្រឹងភាពខ្លាំង និងកាត់បន្ថយភាពទន់ខ្សោយរបស់កូនអ្នក ដើម្បីបង្កើនជំនាញសិក្សារបស់ពួកគេ ៖

១. បង្កើតបណ្ណាល័យខ្នាតតូចសមស្របតាមអាយុ ៖ កុមារដែលព័ទ្ធជុំវិញដោយសៀវភៅ ឬសម្ភារអាននឹងចាប់អារម្មណ៍សៀវភៅ ហើយទីបំផុតចាប់ផ្តើមអាន ។ កុមារដែលអានច្រើនអាចនិយាយបានកាន់តែប្រសើរ ហើយធ្វើឱ្យប្រសើរឡើងនូវវាក្យសព្ទ និងទំនាក់ទំនងតម្រូវការរបស់ពួកគេនៅដំណាក់កាលដំបូង ។ ពួកគេក៏អាចបញ្ចេញមតិខ្លួនឯងបានប្រសើរជាងមុន ដែលធ្វើឱ្យពួកគេកាន់តែងាយស្រួលក្នុងការប្រលងបានពិន្ទុល្អ ។ កុមារដែលអានសៀវភៅ (ប្រលោមលោក) ប្រហែលជាចាប់អារម្មណ៍នឹងការសរសេរ ។

២. ធ្វើឱ្យការអានរីករាយ ៖ នៅពេលនិយាយដល់ក្មេងៗរៀន ពួកគេអាចទទួលយកវិធីសាស្ត្រចម្លងតាម ។ នេះមានន័យថា កូនរបស់អ្នករៀនពីការមើលអ្វីដែលអ្នកធ្វើ ។ ប្រសិនបើអ្នកមានទម្លាប់ចាប់យកសៀវភៅ នោះឱកាសរបស់កូនអ្នកក៏នឹងចាប់យកសៀវភៅម្តងដែរ ។ សូមធ្វើឱ្យការអានរីករាយសម្រាប់កូនរបស់អ្នកដោយនិយាយជាមួយពួកគេអំពីអ្វីដែលអ្នកបានអាន ។ អ្នកអាចបង្កើតក្លឹបសៀវភៅ ជ្រើសរើសសៀវភៅកំប្លែងដើម្បីអាន និងពិភាក្សាជាមួយកូនៗរបស់អ្នកអំពីអ្វីដែលអ្នកបានអាន ។ វិធីបន្ថែមដើម្បីបង្កើនជំនាញរៀនភាសានៅសិស្សបឋម គឺអានឱ្យកូនៗរបស់អ្នកស្តាប់ ។ ទុកពេលសម្រាប់គ្រួសារដើម្បីអ្នកអាចអានឱ្យឮៗជុំគ្នា ដែលនេះអាចជាពេលថ្ងៃ ឬពេលយប់ ។ ១៥ នាទីពីមួយថ្ងៃទៅមួយថ្ងៃអាចជាវិធីល្អដើម្បីចាប់ផ្តើម ។ អ្នក និងកូនៗរបស់អ្នកក៏អាចអានរឿងនិទានមុនចូលគេងផងដែរ ។ ម៉្យាងវិញទៀត អ្នកអាចឱ្យពួកគេអានឱ្យអ្នកស្តាប់ ដើម្បីតាមដានការរៀនសូត្ររបស់ពួកគេ និងជួយឱ្យប្រសើរឡើងនូវការបញ្ចេញសំឡេងរបស់ពួកគេ ។

៣. ចុះឈ្មោះពួកគេសម្រាប់ថ្នាក់តន្ត្រី ឬសិល្បៈ ៖ កុមារខ្លះរៀនសូត្របានល្អជាងតាមរយៈសំឡេង រីឯក្មេងខ្លះទៀតពូកែដៃ ។ ការធ្វើឱ្យពួកគេផ្តោតអារម្មណ៍លើមុខវិជ្ជាផ្សេងទៀតនឹងកាន់តែប្រសើរ ប្រសិនបើពួកគេអាចធ្វើអ្វីដែលពួកគេចូលចិត្ត ។ តន្ត្រី និងសិល្បៈមិនមែនជាមធ្យោបាយតែមួយគត់ដើម្បីធ្វើឱ្យការរៀនសូត្រមានភាពងាយស្រួលសម្រាប់កូនៗរបស់អ្នកទេ។ កីឡាក៏អាចជួយឱ្យកូនរបស់អ្នករៀនបានកាន់តែប្រសើរផងដែរ ។

៤. ផ្តល់ជូនកូនរបស់អ្នកនូវមធ្យោបាយងាយស្រួលក្នុងការសិក្សា ៖ ដើម្បីកែលម្អជំនាញរៀនសូត្រ វិធីមួយក្នុងចំណោមវិធីដែលប្រាកដក្នុងការធ្វើដូចនេះ គឺផ្តល់ដល់កូនៗរបស់អ្នកនូវសម្ភារៈ ឬអ្វីដែលពាក់ព័ន្ធទៅនឹងការសិក្សា ។ ឧទាហរណ៍ នៅពេលជួយកូនរបស់អ្នកធ្វើលំហាត់គណិតវិទ្យា អ្នកអាចបញ្ចូលល្បិចរៀនសូត្រខ្លះៗដែលមានភាពសប្បាយរីករាយ ។ ការរៀនបូក និងដកលេខ អ្នកអាចយកគ្រាប់ទំពាំងបាយជូរមករាប់ ហើយបើប្រភាគវិញ អ្នកអាចប្រើផ្លែឈើដូចជាផ្លែក្រូច ឬនំខេកជាដើម ។

៥. អនុញ្ញាតឱ្យកូនរបស់អ្នកលេងហ្គេមមួយចំនួន ៖ ពេលខ្លះ កុមារអស់កម្លាំង និងអស់ថាមពលនឹងការរៀនមុខវិជ្ជាណាមួយដែលគួរឱ្យធុញទ្រាន់ ហើយវិធីមួយដើម្បីកែលម្អជំនាញសិក្សានៅក្នុងសិស្សបឋមបែបនេះ គឺទុកឱ្យពួកគេសម្រាក និងរៀនតាមរយៈមធ្យោបាយផ្សេងទៀត ។ ឧទាហរណ៍ ប្រសិនបើកូនរបស់អ្នកកំពុងរៀនភាសាអង់គ្លេស អ្នកអាចនាំកូនលេងល្បែងរៀប ឬផ្គុំពាក្យ ។ អ្នកក៏អាចបង្រៀនកូនអ្នកពីរបៀបលេងអុក ដើម្បីបង្កើនការផ្តោតអារម្មណ៍ និងជំនាញគណនា ។ មានការកើនឡើងនៃហ្គេមកុំព្យូទ័រ និងទូរស័ព្ទដែលអះអាងថា អាចបង្កើនថាមពលខួរក្បាល ។ នេះមិនត្រូវបានបង្ហាញឱ្យឃើញតាមបែបវិទ្យាសាស្ត្រទេ ប៉ុន្តែល្បែងទាំងនោះមាននៅក្នុងមុខវិជ្ជាសិក្សាផ្សេងៗ ហើយត្រូវប្រាកដថា អ្នកផ្តល់ឱ្យកូនរបស់អ្នកនូវការអនុវត្តដែលចាំបាច់ប៉ុណ្ណោះ ។

៦. កែលម្អជម្រៅនៃដំណើរការរបស់កូនអ្នក ៖ ក្មេងខ្លះយល់ថា វាងាយស្រួលក្នុងការចងចាំមេរៀន ។ ផ្ទុយទៅវិញ ក្មេងៗខ្លះពិបាកក្នុងការទន្ទេញមេរៀនទៅវិញ ។ ឪពុកម្តាយអាចជួយកុមារឱ្យចងចាំដោយរៀបចំកត់ចំណាំតាមរបៀបដែលធ្លាប់ស្គាល់ ឬប្រហាក់ប្រហែលដល់កុមារ ។ វិធីមួយចំនួនដើម្បីធ្វើដូចនេះ អ្នកអាចរាប់បញ្ចូលការសរសេរកំណត់ចំណាំឡើងវិញ ព្រោះវាត្រូវបានគេរកឃើញថា ការសរសេរឡើងវិញជួយរក្សាព័ត៌មាននៅក្នុងខួរក្បាលបានយ៉ាងល្អ ។ វិធីមួយទៀត គឺការបង្កើតអក្សរកាត់ ឬចំណុចសំខាន់ៗ ។

៧. អនុញ្ញាតឱ្យកូនរបស់អ្នកមានអ៊ីនធើណិត ៖ នេះ គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពមួយទៀត ដើម្បីបង្កើនជំនាញរៀនសូត្រចំពោះកុមារ ។ កូនៗរបស់អ្នកអាចអភិវឌ្ឍជំនាញស្រាវជ្រាវរបស់ពួកគេឆាប់រហ័សដោយឆ្លុះចូលទៅក្នុងពិភពនៃចំណេះដឹងដែលគ្មានព្រំដែនកំណត់ នោះគឺអ៊ិនធើណែត ។ ការប្រើអ៊ីនធើណែតក៏អនុញ្ញាតឱ្យកូនរបស់អ្នកអាចទទួលបាននូវអង្គហេតុ តួលេខ និងអ្វីផ្សេងៗជាច្រើនដែលមិនទាក់ទងនឹងការរៀនសូត្រ ប៉ុន្តែវានឹងមានប្រយោជន៍របស់វានាពេលអនាគត ។

៨. កំណត់គោលដៅសម្រាប់អ្នកកូន ៖ ប្រសិនបើកូនរបស់អ្នកងាយនឹងធុញថប់នឹងចំនួនលំហាត់ដែលគាត់មាន ឬទម្ងន់នៃការប្រលងនាពេលខាងមុខនេះ សូមជួយគាត់បំបែកភារកិច្ចទៅជាគោលដៅ ឬចំណែកតូចៗធ្វើការលើកិច្ចការសាមញ្ញបំផុតជាមុនសិន ហើយពិនិត្យមើលការងារនីមួយៗនៅពេលបញ្ចប់ ។

៩. ទុកឱ្យកូនរបស់អ្នកសម្រាក ៖ ដើម្បីឱ្យកូនរបស់អ្នកមានជម្រើសច្រើនសម្រាប់ការផ្តោតអារម្មណ៍ វាជាការល្អបំផុតដែលអនុញ្ញាតឱ្យពួកគេឈប់សម្រាក ដែលមិនទាក់ទងនឹងការខិតខំសិក្សា ។ ឧទាហរណ៍ សូមធានាថា កូនរបស់អ្នកអាចបន្ធូរអារម្មណ៍ ហើយអាចជួយបង្កើនការផ្តោតអារម្មណ៍ និងអនុញ្ញាតឱ្យទទួលបានបទពិសោធន៍នៃការរៀនសូត្រប្រកបដោយជោគជ័យ ។ ការបង្រៀនកូនឱ្យសម្រាកបន្ធូរអារម្មណ៍ក៏អាចជួយឱ្យពួកគេឈប់ធ្លាក់ទឹកចិត្តពីស្ថានភាពស្ត្រេសនាពេលអនាគត ។ វិធីមួយដើម្បីធានាថា កូនរបស់អ្នកទទួលបានការសម្រាក គឺដោះលែងចិត្តរបស់ពួកគេតាមរយៈការធ្វើសមាធិ ។

១០. អនុញ្ញាតឱ្យកូនរបស់អ្នកទាក់ទងជាមួយកុមារដែលមានអាយុខុសគ្នា ៖ វិធីល្អបំផុតមួយក្នុងការបង្កើនជំនាញសិក្សានៅក្នុងសិស្សបឋម គឺអនុញ្ញាតឱ្យកុមារចំណាយពេលជាមួយមនុស្សផ្សេងទៀតពីក្រុមអាយុខុសគ្នា ។ ពួកគេបានចំណាយពេលច្រើនជាមួយក្មេងៗក្នុងក្រុមអាយុដូចគ្នាយូរហើយ រឿងនេះបានកើតឡើងនៅក្នុងថ្នាក់ និងសូម្បីតែពេលសម្រាកចេញលេង ។ ឧទាហរណ៍ កុមារវ័យចំណាស់អាចរៀនពីរបៀបដឹកនាំ និងថែទាំក្មេងៗដោយមានប្រសិទ្ធភាព ហើយក៏អាចរៀនសូត្រពីគ្នាបានយ៉ាងច្រើនផងដែរ ។

១១. កសាងកន្លែងសិក្សា ៖ ដើម្បីកែលម្អជំនាញរៀនសូត្រចំពោះកុមារ វាជាការសំខាន់ដើម្បីអភិវឌ្ឍផ្ទះរបស់អ្នកឱ្យល្អប្រសើរសម្រាប់ការរៀនសូត្រ ។ កន្លែងពិសេសមួយនេះគួរតែត្រូវបានរចនាឡើងដ៏ស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ ដើម្បីផ្តល់នូវបរិយាកាសដ៏ល្អសម្រាប់ការផ្តោតអារម្មណ៍ និងសមាធិ ។ កន្លែងនេះគួរតែគ្មានការរំខានពីឧបករណ៍នានា លើកលែងតែអ៊ីនធឺណិតដែលអាចត្រូវការសម្រាប់កិច្ចការសិក្សា ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានិសុស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។