ទសជាតកជាគម្ពីរក្បួនច្បាប់រ៉ាយរ៉ាប់ប្រាប់ពីដំណើររឿងទាំងដប់នៃការបំពេញបារមីរបស់ព្រះពោធិសត្វ ឬហៅថាបារមីទាំងដប់ដែលព្រះពុទ្ធបានបំពេញបរិបូណ៌ហើយ ។
១-រឿងតេមិយ ពោធិសត្វបំពេញ នេក្ខម្មបារមី
២-រឿងមហាជនក ពោធិសត្វបំពេញ វិរិយបារមី
៣-រឿងសុវណ្ណសាម ពោធិសត្វបំពេញ អធិដ្ឋានបារមី
៤-រឿងនេមិរាជ ពោធិសត្វបំពេញ អធិដ្ឋានបារមី
៥-រឿងមហោសថ ពោធិសត្វបំពេញ បញ្ញាបារមី
៦-រឿងភូរិទត្ត ពោធិសត្វបំពេញ សីលបារមី
៧-រឿងចន្ទកុមារ ពោធិសត្វបំពេញ ខន្តិបារមី
៨-រឿងនារទៈ ពោធិសត្វបំពេញ ឧបេក្ខាបារមី
៩-រឿងវិធុរៈ ពោធិសត្វបំពេញ សច្ចបារមី
១០-រឿងវេស្សន្តរ ពោធិសត្វបំពេញ ទានបារមី ។
សូមបញ្ជាក់ថា កំណើតជាព្រះពោធិសត្វពីមួយជាតិទៅមួយជាតិមានរយៈពេលរាប់អសង្ខេយ្យ នេះសឱ្យឃើញថា ទម្រាំបានត្រាស់ដឹងជាព្រះពុទ្ធត្រូវធ្វើសេចក្តីល្អ ធ្វើបុណ្យ បំពេញទានអស់រាប់សែនអសង្ខេយ្យទើបបានត្រាស់ដឹងនូវអរិយសច្ចៈ ៕ សាន សារិន
ចែករំលែកព័តមាននេះ