ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល មានប្រៀបជាងលុយជប៉ុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលមានប្រៀបជាងប្រាក់យ៉េនជប៉ុនបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ នេះឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលមានប្រៀបជាងប្រាក់យ៉េនជប៉ុនបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១០០ យ៉េនជប៉ុន ទិញចូលត្រឹមតែ ៣៦៩០ រៀល ហើយលក់ចេញតែ ៣៧២៦ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ៣៦៩៦ រៀល និងលក់ចេញរហូតដល់ទៅ ៣៧៣៣ រៀល ។

ថ្ងៃនេះផងដែរ ហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧១ រៀល, ១ អឺរ៉ូ ទិញចូល ៤៨២៩ រៀល លក់ចេញ ៤៨៧៨ រៀល ហើយ ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៤៤ រៀល លក់ចេញ ៣០៧៥ រៀល ។

Background of american one dollar bills

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦២៩ រៀល លក់ចេញ ៦៣៥ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៥៥ រៀល លក់ចេញ ៣៥៩ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល  ៣០១២ រៀល លក់ចេញ ៣០៤២ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៥ រៀល លក់ចេញ ១២៦ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕  

                                

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ