ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​១០៦​នាក់ ជា​សះស្បើយ​១០៩​នាក់ និង​ស្លា​.​ប់ម្នាក់​នៅ​សៀមរាប

2 ឆ្នាំ មុន
  • សៀមរាប

នៅ​ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្ត​បាន​ប្រកាស​ថា រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី កើនឡើង​ចំនួន​១០៦​នាក់

ខេត្តសៀមរាប ៖ នៅ​ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្ត​បាន​ប្រកាស​ថា រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី កើនឡើង​ចំនួន​១០៦​នាក់ ជា​សះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១០៩​នាក់​ទូ​ទាំង​ខេត្ត និង​អ្នក​ស្លា​.​ប់​ថ្មី​ចំនួន​១​នាក់​ទៀត នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ​។

អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី កើនឡើង​ចំនួន​១០៦​នាក់ ជា​សះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១០៩​នាក់ ទូ​ទាំង​ខេត្ត និង​ស្លា​.​ប់​ថ្មី​ចំនួន​១​នាក់ ដូច​មាន​រាយ​នាម​ក្នុង​តារាង​ខាងក្រោម ៖

ករណី​ទី​១ ដល់ទី​១៦ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​កំពង់ក្ដី​, ករណី​ទី​១៧ ដល់ទី​១៩ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​រាជ​ធានី​ភ្នំពេញ និង​ករណី​ទី​២០ ជា​ករណី​ឆ្លង​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ដំ​ដែក​។ ក្នុង​នោះ ករណី​ទី​២១ ដល់ទី​៣៤ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ឈ្មោះ ថាំង វ​ណ្ណា ពលករ​មក​ពី​ប្រទេស​ថៃ ចំណែក​ករណី​ទី​៣៥ ដល់ទី​៣៨ ជា​ករណី​មាន​ប្រភព​ចម្លង​មក​ពី​សង្កាត់​ស្រ​ង៉ែ ហើយ​ចំពោះ​ករណី​ទី​៣៩ ដល់ទី​៥៥​វិញ គឺជា​ករណី​ពុំ​ទាន់​អាច​សន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ និង​ករណី​ទី​៥៦ ដល់ទី​៨០ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សា​រលើ​។

ជាមួយ​គ្នា​នេះ ករណី​ទី​៩១ ដល់ទី​៩៨ ករណី​មាន​ប្រភព​ចម្លង​ចេញពី​ការដ្ឋាន Rose Apple Sqare, ករណី​ទី​៨៩ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ខេត្តកណ្ដាល​, ករណី​ទី​១០០ ជា​ករណី​ឆ្លង​បន្ត​ពី​អ្នកដំណើរ​មក​ពី​ខេត្តបន្ទាយមានជ័យ និង​ករណី​ទី​១០១ ជា​ករណី​ឆ្លង​បន្ត​ពី​អ្នកជំងឺ​ឈ្មោះ សុខ ឃ​ន ។ ចំពោះ ករណី​ទី​១០២ ដល់ទី​១០៦ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មក​ដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ​។

ចំណែក​អ្នកជា​សះស្បើយ​ទាំង​១០៩​នាក់​ខាងលើ ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ត្រូវ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ទៀត​សិន​។ ហើយ​នៅ​ក្នុងថ្ងៃនេះ​ដែរ ក៏​មាន​ករណី​ស្លា​.​ប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១​នាក់ គឺ​ឈ្មោះ និ​ត នាវ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ អាសយដ្ឋាន​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ដែល​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៥​រសៀល និង​បាន​ស្លា​.​ប់​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​០៦៖១០​នាទី ដោយសារ​ជំងឺ​រលាក​សួត បង្ក​ដោយ​មេរោគ​កូ​វី​ដ​-១៩​។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ឱ្យ​បាន​គ្រប់​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ក្នុង​ករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ នេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន​២៥៥៣​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៩២៧​នាក់ ស្លា​.​ប់​២៥​នាក់ និង​១៥៩៦​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​, មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ