ទាហានសៀមប្រមាណ១០នាក់ ដែល លួចចូលមកឈរជើងនៅក្នុងអគារ “សាលារួមចិត្ដ” ស្ថិតនៅតំបន់មុំបី ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារនោះ ត្រូវបានទាហានកម្ពុជាបណ្ដេញឱ្យចាកចេញទៅវិញកាលពីល្ងាចថ្ងៃ ទី៥ កុម្ភៈ ដោយអះអាងថា “សាលារួមចិត្ដ” គឺស្ថិតក្នុងទឹកដីកម្ពុជា ដូច្នេះទាហានសៀម គ្មានសិទ្ធិឈរជើងនៅទីនោះឡើយ ។
តំបន់មុំបីជាជំនួបព្រំប្រទល់ដែន៣ប្រទេស គឺកម្ពុជា ឡាវ និងសៀម ប៉ុន្ដែអគារសាលារួមចិត្ដ គឺស្ថិតនៅក្នុងទឹកដីកម្ពុជា សូម្បីរដ្ឋាភិបាលនៃប្រទេសឡាវក៏ទទួលស្គាល់ផងដែរ ។
ការប៉ុនប៉ងមកឈរជើងនៅសាលារួមចិត្ដ របស់ទាហានសៀមនេះ គឺកើតឡើងមុនពេលមួយថ្ងៃដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងលោកជំទាវដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលអញ្ជើញទស្សនកិច្ចនៅទីនោះ ដើម្បីពិនិត្យមើលទីតាំងសាលារួមចិត្ដ និងទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ៕
ចែករំលែកព័តមាននេះ