ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​រថយន្ត​ឪពុក​ដឹក​មិត្ត​ផឹកស៊ី លុះ​មក​វិញ​ឆ្មក់​យក​ជីវិត​​កម្មករ​ប្រមូល​សំរាម​ផ្អើល

3 ខែ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​លួច​យក​រថយន្ត​របស់​ឪពុក រួច​ក៏​ដឹក​មិត្តភក្តិ​ដើរ​ផឹកស៊ី​ស្រវឹង​ជោកជាំ ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​កម្មករ​ប្រមូល​សំរាម ដែល​កំពុង​តែ​ដើរ​រើស​សំរាម​តាម​ដងផ្លូវ បណ្តាល​ឲ្

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​លួច​យក​រថយន្ត​របស់​ឪពុក រួច​ក៏​ដឹក​មិត្តភក្តិ​ដើរ​ផឹកស៊ី​ស្រវឹង​ជោកជាំ ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​កម្មករ​ប្រមូល​សំរាម ដែល​កំពុង​តែ​ដើរ​រើស​សំរាម​តាម​ដងផ្លូវ បណ្តាល​ឲ្យ​ស្លា​.​ប់​២​នាក់ និង​រង​របួសធ្ងន់​ម្នាក់ ចំណែក​រថយន្ត​បង្ក​វិញ​ព្យាយាម​បើក​រត់​ខ្លួន តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់​បាន​អ្នក​បើក​ភ្លាម​ៗ​តែ​ម្តង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី មុខ​ផ្សារ​ពោធិ៍​ចិន​តុង ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

Picture

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ពរ​ង​គ្រោះ​ខាងលើ មាន​ទី​១-​ឈ្មោះ ប៉ែន ច​ន្ទ័ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ភូមិ​ចំបក ឃុំ​ចេក ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង​។ ទី​២- ឈ្មោះ​សាន់ ឆៃ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ មានស្រុក​កំណើត​ភូមិ​ត្រាច ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រុំ ស្វាយ​រៀង​។ ចំណែក​ជន​រង​គ្រោះ​ទី​៣- ឈ្មោះ ដួង គង់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រង​របួសធ្ងន់ ស្នាក់​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​។

Picture

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​បើករថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន MIZUDA ម្នាក់​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​កម្មករ​កើប​សំរាម​ក្រុមហ៊ុន MIZUDA មាន​គ្នា​៤​នាក់ ក្នុង​នោះ​គាត់​ជា​តៃកុង​រថយន្ត​ម្នាក់ និង​កម្មករ​អ្នក​កើប​សំរាម​មាន​គ្នា​ចំនួន​៣​នាក់ ។ ខណៈ​ពេល​កំពុង​តែ​ឈប់​រថយន្ត ហើយ​ក្រុម​កម្មករ​កើប​សំរាម​កំពុង​ដើរ​រើស​សំរាម​តាម​ចិញ្ចើម​ផ្លូវ​នោះ ក៏​ស្រាប់តែ​ឃើញ​រថយន្ត​បង្ក​បើកបរ​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​រ៉េ​ចង្កូត​មក​ផ្នែក​ខាងស្តាំ​ចិញ្ចើម​ផ្លូវ រួច​ក៏​បុក​ជន​រង​គ្រោះ​ទាំង​៣​នាក់​ប៉ើង​ពី​កន្លែង​កើត​ជាង​១០​ម៉ែត្រ បណ្តាល​ឲ្យ​បាក់ដៃ បាក់ជើង ស្លា​.​ប់​ចំនួន​២​នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ចំណែក​រថយន្ត​បង្ក​វិញ នៅ​មិន​ទាន់​អស់​ល្បឿន​នោះ​ទេ​ក៏​បាន​បុក​ដើម​ក្ងោក​នៅ​ចិញ្ចើម​ផ្លូវ​រង​ការ​ខូចខាត​ផង​ដែរ ធ្វើ​ឱ្យ​រថយន្ត​បែក​កង់​មួយ​ចំហៀង​ខាងស្ដាំ​មុខក្រោយ ។ រីឯ​រថយន្ត​បង្ក​មិន​បាន​បុក​រថយន្ត​ប្រមូល​សំរាម​ទេ ។

Picture

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ​ដែរ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ចេញពី​កន្លែង​កើតហេតុ​ជាង​១០០​ម៉ែត្រ​បន្ត​ទៀត តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​រថយន្ត​បង្ក រួច​ឃាត់​អ្នក​បើករថយន្ត​បង្ក​បាន​ភ្លាម​ៗ​តែ ចំណែក​អ្នក​រួម​ដំណើរ​៦​នាក់​ទៀត​ដែល​ស្រវឹង​ដូច​គ្នា បាន​នាំ​គ្នា​រត់​ចោល​អ្នក​បើករថយន្ត​បាត់​អស់​ទៅ ។ បន្ទាប់​មក សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ និង​បាន​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្លាម​ៗ​ផង​ដែរ​។

Picture

ក្រោយ​ពេល​កើតហេតុ សាច់ញាតិ​ខាង​រថយន្ត​បង្ក​បាន​មក​ដល់ ហើយ​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​ឪពុក​ម្តាយ​សម្រាក​លង់លក់​អស់ បុរស​រូប​នេះ​បាន​លួច​យក​រថយន្ត​ឪពុក​ទៅ​បើក​ដឹក​មិត្តភក្តិ​ដើរ​លេង​ផឹកស៊ី​នៅ​កោះ​ពេជ្រ និង​វត្ត​បុ​ទុម រហូត​ស្រវឹង ទើប​បើករថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​ក៏​វាក់​អើ​នឹង​រថយន្ត​ប្រមូល​សំរាម ក៏​បាន​រេ​ចង្កូត​ទៅ​បុក​អ្នក​កើប​សំរាម​ពេញទំហឹង​តែ​ម្តង ។

Picture

ដោយឡែក​រថយន្ត​បង្ក ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រគល់​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក ព្រមទាំង​តៃកុង​រថយន្ត យក​ទៅ​ផ្នែក​ជំនាញ ចំណែក​ស​.​ព​ជន​រង​គ្រោះ​ទាំង​២​នាក់ សមត្ថកិច្ច​បាន​ធ្វើ​លិខិត​ប្រគល់​ស​.​ព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ផង​ដែរ ៕

Picture
Picture