ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ពិចារណា​លើ​គោលនយោបាយ​លើកទឹកចិត្ត​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស

8 ឆ្នាំ មុន

ប្រទេស​ចិន ៖ បើ​តាម​មន្ត្រី​មក​ពី​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែង​ថា រដ្ឋាភិបាល​ចិន​នឹង​ណែនាំ​នូវ​គោលនយោបាយ​អនុគ្រោះ​កាន់តែ​ច្រើន ដើម្បី​ជួយ​ដល់​បណ្តា​សហគ្រាស​ក្នុង​ស្រុកលើ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​លើ​ឆាក​អន្តរជាតិ ។

ប្រទេស​ចិន ៖ បើ​តាម​មន្ត្រី​មក​ពី​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែង​ថា រដ្ឋាភិបាល​ចិន​នឹង​ណែនាំ​នូវ​គោលនយោបាយ​អនុគ្រោះ​កាន់តែ​ច្រើន ដើម្បី​ជួយ​ដល់​បណ្តា​សហគ្រាស​ក្នុង​ស្រុកលើ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​លើ​ឆាក​អន្តរជាតិ ។

លោក Zhou Zhencheng អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​វិនិយោគ​ខាងក្រៅ ក្រោម​ចំណុះ​ក្រសួងពាណិជ្ជកម្ម បាន​លើក​ឡើង​នៅ​ក្នុង
សន្និសីទ​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា ៖ « ក្រសួង​នឹង​ចាប់​ដៃគូ​ជាមួយ​បណ្តា​ក្រសួង​ពាក់ព័ន្ធ​ក្នុង​ការ​ជំរុញ​គោលនយោបាយ​វិនិយោគ និង​កិច្ច​សហប្រតិបត្តិការ​ក្រៅប្រទេស ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​ក្របខ័ណ្ឌ​ខ្សែក្រវាត់​សេដ្ឋកិច្ច និង​ផ្តួចផ្តើម​ផ្លូវជំនួញ ដែល​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​លើ​តម្លៃបន្ថែម​ខ្ពស់ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​​ឡើង​នូវ​សេវា​ព័ត៌មាន និង​វិធានការ​គ្រប់គ្រង​ហានិភ័យ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅបរទេស » ។

លោក​បន្ត​ថា ៖ « ខណៈ​ការ​វិនិយោគ​នៅ​ក្រៅប្រទេស​របស់​ចិន​កំពុង​តែ​កើនឡើង​លឿន នោះ វា​នៅ​តែ​ស្ថិត​ក្នុង​ការ​ចាប់ផ្តើម​ដដែល បើ​ធៀប​នឹង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា ថែម​ទាំង​អាច​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​ជា​ច្រើន​ទៀត ដូច​ជា កង្វះ​នៃ​ការ​បញ្ចូល​របៀប​ថ្មី និង​ការ​កើនឡើង​នូវ​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ » ។

យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ការ​វិនិយោគ​នៅ​ក្រៅប្រទេស​របស់​ចិន​ឱ្យ​ដឹង​ថា ការ​វិនិយោគ​កាលពី​អំឡុង​ពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ បាន​កើនឡើង​១៦,៣% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ឬ​សម្រេច​បាន​ចំនួន​៩២,២​ប៊ី​លាន​ដុល្លារ ដែល​គ្របដណ្តប់​ទៅ​លើ​ក្រុមហ៊ុន​ចំនួន​៥.៥៥៣​នៅ​ក្នុង​បណ្តា​ប្រទេស និង​តំបន់​ចំនួន​១៥២ ។

ការ​វិនិយោគ​ផ្ទាល់​នៅ​ក្រៅប្រទេស​ក្នុង​បណ្តា​ប្រទេស​ចំនួន​៤៩ នៃ​បណ្តាញ​ក្របខ័ណ្ឌ​ខ្សែក្រវាត់​សេដ្ឋកិច្ច និង​ការ​ផ្តួចផ្តើម​ជំនួញ​សរុប​មាន​១៣,១៧​ប៊ី​លាន​ដុល្លារ ក្នុ​ង​អំឡុង​ពេល​នោះ​កើនឡើង​៣៦,៧% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

លោក Zhou Zhencheng បាន​ព្យាករ​ទុក​ថា ៖ « កំណើន​នៃ​ការ​វិនិយោគ​នៅ​ក្រៅប្រទេស នឹង​បន្ត​សម្រេច​បាន​លើស​ការ​កើនឡើង​នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ក្នុង​ប្រទេស​ចិន​ទៅ​ទៀត » ៕