ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​បរិ​ស្ថា​ន​ចាប់ផ្តើម​យក​ឈើ​ចាប់​បាន ធ្វើ​ក្តារ​មឈូស​ដាក់​ស​.​ព​ស្លា​.​ប់​ដោយសារ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

ពាក្យ​មួយ​ឃ្លា​ពោល​ថា «​ឃើញ​ក្តារ​មឈូស​បាន​ស្រក់​ទឹកភ្នែក​» ពេល​នេះ ក្រសួងបរិស្ថាន​បាន​ចាប់ផ្តើម​ឱ្យ​មន្ទីរ​បរិស្ថាន​គ្រប់​ខេត្ត​ទាំងអស់ យក​ឈើ​ដែល​ចាប់​បាន​ធ្វើ​ក្តារ​មឈូស​ដើម្បី​ត្រៀម​ដាក់​ស​.​ព​អ្នក​ដែល​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩

រាជធានី​ភ្នំពេញ ៖ ពាក្យ​មួយ​ឃ្លា​ពោល​ថា «​ឃើញ​ក្តារ​មឈូស​បាន​ស្រក់​ទឹកភ្នែក​» ពេល​នេះ ក្រសួងបរិស្ថាន​បាន​ចាប់ផ្តើម​ឱ្យ​មន្ទីរ​បរិស្ថាន​គ្រប់​ខេត្ត​ទាំងអស់ យក​ឈើ​ដែល​ចាប់​បាន​ធ្វើ​ក្តារ​មឈូស​ដើម្បី​ត្រៀម​ដាក់​ស​.​ព​អ្នក​ដែល​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​សរសើ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​ទាល់​ឃើញ​ក្តារ​មឈូស​បាន​ស្រក់​ទឹកភ្នែក​! សូមកុំ​ភ្លេចខ្លួន​បងប្អូន យើង​អាច​ភ្លេច​កូ​វី​ដ​១៩ តែ​ជំងឺ​កាច​សា​.​ហាវ​នេះ​មិន​ភ្លេច​យើង​ទេ​! »​។

លោក​ថា មិនមែន​បន្លាច មិនមែន​ប្រមាថ ហើយ​ក៏​មិនមែន​ជា​ក្តី​សុ​បិ​ន្ត​ដែរ តែ​វា​ជា​ការ​ពិត​! ដោយ​អនុវត្ត​តាម​អនុសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា «​ទោះបីជា​ប្រទេស​យើង​ក្រ តែ​មិន​ត្រូវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​យើង​ស្លា​.​ប់​ដោយ​អ​ណោ​ច​អធម​ឡើយ​» ក្រសួងបរិស្ថាន​បាន​យក​ឈើ​ដែល​រឹបអូស​បាន​ពី​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ដើម្បី​ផលិត​ក្តារ​មឈូស​ផ្តល់​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រើប្រាស់​សម្រាប់​តម្កល់​ស​.​ព​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​។

លោក​បាន​លើក​ឡើង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន ៨៨១ នាក់​ហើយ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ​ទី​២០ ខែកុម្ភៈ បាន​ផ្ទុះ​ឡើង​នៅ​កម្ពុជា​។ ឥឡូវនេះ អត្រា​នៃ​ការ​ស្លា​.​ប់​ប្រចាំ​ថ្ងៃ​ចន្លោះ​ពី ២០ ទៅ​៣០​នាក់​។

លោក​បញ្ជាក់​ថា «​សូម​ចូលរួម​បញ្ឈប់​ការ​ចម្លង និង​កាត់​បន្ថយ​អត្រា​នៃ​ការ​ស្លា​.​ប់ តាម​រយៈ​អនុវត្ត​វិធានការ «៣​កុំ ៣​ការពារ​» ឱ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត និង​គោរព​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​»​។

លោក​គូសបញ្ជាក់​ពី​ការ​ធ្វើ​ក្តារ​មឈូស​ថា «​រូបភាព​នេះ ខ្ញុំ​បាន​ចុះ​ពិនិត្យ​ការ​ផលិត​ក្តារ​មឈូស​ដោយ​ក្រុម​មន្ត្រី​មន្ទីរ​បរិ​ស្ថា​ខេត្តកំពត កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១ និង​រូបភាព​ក្តារ​មឈូស​ដែល​បាន​ផលិត​នៅ​តាម​បណ្តា​មន្ទីរ​បរិស្ថាន​ខេត្ត​ផ្សេង​ទៀត ដែល​មាន​ឈើ​ចាប់​បាន​ពី​បទល្មើស​ធនធានធម្មជាតិ និង​បានការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​។ បើ​ខ្លាច​កូ​វី​ដ​១៩ សូម​ការពារ​ខ្លួន​អ្នក គ្រួសារ​អ្នក និង​សហគមន៍​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដោយ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​វិធានការ «៣​កុំ ៣​ការពារ​» និង​គោរព​តាម​បទបញ្ជា​ទាំងឡាយ​របស់​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ