ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ស្ទឹង​មាន​ជ័យ បាន​បញ្ចប់​ការ​បិទ​ខ្ទប់​ហើយ ក្រោយ​​បិទ​អស់​ជិត​១​ខែ​កន្លង​មក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌ

រាជធានី​ភ្នំពេញ ៖ វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​បាន​បញ្ចប់​ការ​បិទ​ខ្ទប់​ហើយ ​ដោយ​​អនុញ្ញាត​​អោយ​មានការ​ចេញចូល​ទៅ​មក​​ជា​ធម្មតា បន្ទាប់​ពី​វត្ត​ត្រូវ​បិទ​ខ្ទប់​ជិត​១​ខែ ក្រោយ​រក​ឃើញ​មាន​ព្រះសង្ឃ និង​អ្នក​ពាក់ព័ន្ធ ចំនួន​៥៧​អង្គ​នាក់ មាន​វិជ្ជមាន​កូ​វី​ដ​១៩​ជា​បន្តបន្ទាប់ ។

មន្ត្រី​អាជ្ញាធរ​សង្កាត់​បាន​ប្រាប់​អោយ​ដឹង​ថា អាជ្ញាធរ​បាន​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់ តាំងពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២១ ដោយ​មាន​គោលការណ៍​ពីសា​លា​រាជធានី​ភ្នំពេញ ។ ការ​បញ្ចប់​ការ​បិទ​ខ្ទប់​នោះ គឺ​អនុញ្ញាត​អោយ​មានការ​ចេញចូល​ក្នុង​វត្ត​បានជា​ទូទៅ​ទាំងអស់ ទាំង​ព្រះសង្ឃ​អាច​និមន្ត​ចេញ​ទៅ​ខាងក្រៅ និង​និមន្ត​ចូល​វិញ​ជា​ធម្មតា ហើយ​ពុទ្ធបរិស័ទ​អាច​ទៅ​ធ្វើបុណ្យ​ដាក់​ទាន ឬ​យក​ចង្ហាន់​ទៅ​ប្រគេន​ដល់​លោកសង្ឃ​បានជា​ធម្មតា​ដូច​គ្នា ដោយ​គ្រាន់តែ​អាជ្ញាធរ​ស្នើរ​ដល់​គ​ណៈសង្ឃ​គ្រប់គ្រង​វត្ត សូម​បន្ត​អនុវត្ត​អោយ​បាន​ខ្ជាប់​ខ្ជួ​ននូវ​វិធាន​សុខាភិបាល ត្រូវ​អោយ​មានការ​ពាក់​ម៉ាស់​គ្រប់​ៗ​គ្នា​ពេល​ចេញចូល​វត្ត មាន​អាល់កុល​សម្រាប់​បាញ់​សម្លា.ប់​មេរោគ​ជា​និច្ច ក៏​ដូច​ជា​ម៉ាស៊ីន​វាស់​កម្តៅ និង​រក្សា​គម្លាត​សុវត្ថិភាព ហើយ​ពិសេស​នោះ​គឺ​អនុវត្ត​តាមវិធានការ៣​ការពារ ​៣​កុំ របស់​សម្តេច​តេ​ជោ ហ៊ុន​ សែន ប្រមុខ​ថ្នាក់ដឹកនាំនៃ​កម្ពុជា ។

ជាក់ស្តែង នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២១​នេះ ស្ថានភាព​ទូទៅ​នៅ​បរិវេណ​ក្នុង​វត្ត​គឺ​មាន​សភាព​ស្ងប់ស្ងាត់ ដោយ​ព្រះសង្ឃ​បាន​គង់នៅ​ក្នុង​កុដិ​មិន​មានការ​ជួបជុំ ហើយ​ក៏​ពុំ​មាន​ពុទ្ធបរិស័ទ ឬ​អ្នក​រស់នៅ​ក្បែរ​វត្ត​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​ដាក់​ទាន​ឡើយ ។

គួរ​រំលឹក​ថា វត្ត​ស្ទឹង​មាន​ជ័យ ត្រូវ​អាជ្ញាធរ​បាន​ធ្វើការ​បិទ​ខ្ទប់​តាំងពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១ បន្ទាប់​ពី​ពិនិត្យ​ឃើញ​មាន លោកសង្ឃ និង​អ្នក​ពាក់ព័ន្ធ​​​សរុប​ចំនួន​៣៩​អង្គ​/នាក់ មាន​វិជ្ជមាន​កូ​វី​ដ​១៩ ក្នុង​ចំណោម​ព្រះសង្ឃ និង​អ្នក​ពាក់ព័ន្ធ​សរុប​៣៧៣​អង្គ​/នាក់ ដែល​បាន​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​សំណាក​លើក​ទី​១ ។ ក្រោយមក នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​បាន​ចុះ​យក​សំណាក​ជា​លើក​ទី​២ នៅ​ក្នុង​វត្ត លើ​ព្រះសង្ឃ យាយជី​តាជី និង​អ្នក​ពាក់ព័ន្ធ​សរុប​ចំនួន​៣១៨​អង្គ​/នាក់ ក៏​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​១៨​អង្គ​នាក់ ។

តាំងពី​ពេល​នោះ​មក ព្រះសង្ឃ និង​អ្នក​ពាក់ព័ន្ធ​ដែល​ឆ្លងកាត់​ការ​តេ​ស្ត​សំណាក ត្រូវ​តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​វត្ត​ទាំងអស់​មិន​អនុញ្ញាត្តិ​អោយទៅ​ក្រៅ​វត្ត​ឡើយ ខ​ណះ​វត្ត ត្រូវ​អាជ្ញាធរ​បិទ​ខ្ទប់ ដោយ​មាន​អាជ្ញាធរ​ប្រចាំការ​យាមកាម លុះ​រហូត​ដល់​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២១ ក៏​សម្រេច​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ