ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SMEs​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទ្រឹង​មិន​មានការ​វិនិយោគ​ និង​ពង្រីក​ខ្សែ​ច្រ​វ៉ា​ក​ផលិតកម្ម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ជាង​១​ឆ្នាំ​មកនេះ ជំងឺ​កូ​វី​ដ​១៩​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់ ម្ចាស់​អាជីវកម្ម​តូច​ធំ​នៅ​ក្នុងស្រុក​ពិបាក​ក្នុង​ការ ទ្រទ្រង់​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​ដំណើរការ​ជា​ធម្មតា​ឬ​ឱ្យ​មានការ​វិនិយោគ​និង​ពង្រីក​ខ្សែ​ច្រ​វ៉ា​ក់​ផលិត​។​ជាក់ស្តែង​គិត​ត្រឹម​រយៈពេល​៦​ខែ​ឆ្នាំ​២០២១ សហគ្រាស​ធុន​តូច​និង​មធ្យម​ឬ​ហៅ​កាត់​ថា​SMEs​ក្នុងស្រុក ស្ថិត​ក្នុង​ស្ថានភាព​ទ្រឹង​។ ឯកឧត្តម ហេង សុខ​គង់ អ្នកនាំពាក្យ…

រាជធានី​ភ្នំពេញ​៖​ជាង​១​ឆ្នាំ​មកនេះ ជំងឺ​កូ​វី​ដ​១៩​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់ ម្ចាស់​អាជីវកម្ម​តូច​ធំ​នៅ​ក្នុងស្រុក​ពិបាក​ក្នុង​ការ ទ្រទ្រង់​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​ដំណើរការ​ជា​ធម្មតា​ឬ​ឱ្យ​មានការ​វិនិយោគ​និង​ពង្រីក​ខ្សែ​ច្រ​វ៉ា​ក់​ផលិត​។​ជាក់ស្តែង​គិត​ត្រឹម​រយៈពេល​៦​ខែ​ឆ្នាំ​២០២១ សហគ្រាស​ធុន​តូច​និង​មធ្យម​ឬ​ហៅ​កាត់​ថា​SMEs​ក្នុងស្រុក ស្ថិត​ក្នុង​ស្ថានភាព​ទ្រឹង​។

ឯកឧត្តម ហេង សុខ​គង់ អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ឧ​ស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​មាន​ប្រសាសន៍​ថា សម្រាប់​វិស័យ​SMEs ក្នុង​រយៈពេល​៦​ខែ​នេះ នៅ​ទ្រឹង​មិន​មានការ​កើនឡើង​ឬ​ថយ​ចុះ​ទេ​។ យើង​កំពុង​តែ​តាមដាន ដោយសារ​បញ្ហា​ប្រឈម​និង​ជំងឺ​កូ​វី​ដ​១៩​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ ធ្វើ​ឱ្យ​បណ្តា​SMEs​របស់​យើង រង​ចាំ​មើល​សិន មិន​ទាន់​មានការ​វិនិយោគ​ឬ​ពង្រីក​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​នោះ​ទេ​។

ពាក់ព័ន្ធ​និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ស្ថិត​ក្នុង​បរិបទ​នៃ​ការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ បើ​តាម អ្នកស្រី ឧកញ៉ា កែវ មុំ នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លី​លី បាន​សង្កេត​ឃើញ​ថា តាំងពី​មាន​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​មក ប្រទេស​កម្ពុជា បាន​ទទួល​រង​ការ​បិទ​ខ្ទប់​អស់​មួយ​រយៈ​ធំ ហើយ​ការ​រីក​រាល់​ក៏​មាន​ភាព​ធ្ងន់ធ្ងរ បាន​ធ្វើ​ឱ្យ​SMEs​នៅ​ក្នុងស្រុក ជួប​បញ្ហា​ប៉ះពាល់​ខ្លាំង​មែនទែន ទៅ​លើ​ការ​ធ្វើ​អាជីវកម្ម​។

អ្នកស្រី ឧកញ៉ា កែវ មុំ មាន​ប្រសាសន៍​ថា​« ក្នុង​បរិបទ​នៃ​ជំ​ងឹ​កូ​វី​ដ​១៩​នេះ សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ពាក់ព័ន្ធ​និង​តម្រូវការ​ប្រើប្រាស់​ក្នុង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​គឺ​មានការ​កើនឡើង តែ​សម្រាប់​អាជីវកម្ម​ដែល​មិន​បម្រើ​ដល់​ការ​ការពារ ទប់ស្កាត់​នៃ​ការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ទេ​មានការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​។​ពិសេស​អាជីវកម្ម​ណា​ដែល​ទើបតែ​បង្កើត​ថ្មី មិន​ទាន់​មាន​ភាពរឹងមាំ​នៅ​ពេល​ជួប​វិបត្តិ​កូ​វី​ដ​១៩​នេះ វា​ពិបាក​ទ្រទ្រង់​អាជីវកម្ម​ខ្លួនឯង​ណាស់ ព្រោះ​ប្រាក់​ចំណូល​ធ្លាក់​ចុះ ហើយ​ការ​ចំណែក​នៅ​ដដែល​»​។

អ្នកស្រី ឧកញ៉ា​គូសបញ្ជាក់​ថា​«​សម្រាប់​ក្រុមហ៊ុន​លី​លី​តាំងពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​មក សកម្មភាព​អាជីវកម្ម​មាន​លក្ខណៈ​ថមថយ នៅ​ពេល​មានការ​បិទ​ខ្ទប់​។​ប៉ុន្តែ​ក្រោយ​ពី​លែងឱ្យ​មានការ​បិទ​ខ្ទប់ យើង​បើក​ដំណើរការ​រោងចក្រ​ឡើង​វិញ ពេល​នោះ​យើង​ឃើញ​ថា អាជីវកម្ម​យើង​មាន​ស្ទុះ​ឡើង​ខ្លាំង ដោយសារ​ទំនិញ​នៅ​លើ​ទីផ្សារ អស់​ស៊ឹង​នៅ​គ្រប់កន្លែង ហើយ​រហូត​មក​ដល់​ពេល​នេះ ដំណើរការ​លក់ដូរ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​»​។

បើ​តាម​នាយិកា​ក្រុមហ៊ុន​លី​លី មក​ដល់​បច្ចុប្បន្ន​នេះ ម្ចាស់​អាជីវកម្ម​ក្នុងស្រុក ឬ​SMEs នៅ​មាន​ភាព​ភ័យ​ខ្លាច​នៅឡើយ ហើយ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់ ។​បើសិន​ជំងឺ​កូ​វី​ដ​១៩ នេះ​មិន​ប​ម្លែ​ង​ខ្លួន​ទេ នោះ​វា​ធ្វើ​ឱ្យ​យើង​ហាក់​មាន​ជំនឿ​ចិត្ត​ខ្លះ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​។​ប៉ុន្តែ​វីរុស​កូ​វី​ដ​១៩​វា​បា​នប​ម្លែ​ង​ខ្លួន ហើយ​វា​ឆ្លង​លឿន​រហ័ស​ជាង​មុន វា​ធ្វើ​ឱ្យ​យើង​ពិបាក​ការ​ប្រថុយប្រថាន​លើ​ការ​វិនិយោគ​នៅ​ពេល​ខាង​មុខ​។

ឯកឧត្តម ហេង សុខ​គង់ មាន​ប្រសាសន៍​ថា នៅ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២១​នេះ យើង​ទទួល​បាន​រោងចក្រ​ធំ​ៗ​ចុះបញ្ជី​ប្រមាណ​៧៩​រោងចក្រ បើ​គិត​ជា​ទុន​វិនិយោគ​មាន​ប្រមាណ​១៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មានការ​កើនឡើង​បើ​ប្រៀ​ធៀប​ទៅ​ឆ្នាំ​២០២០ ហើយ​ការ​វិនិយោគ​ផ្តោត​លើ​រោងចក្រ ផលិត​ម្ហូបអាហារ​និង​រោច​ក្រ​ផលិត​ជាស​ម្ភា​រៈវិ​ជ្ជ​សាស្ត្រ​ដូច​ជា​ម៉ាស់ អាល់កុល អាវ​ពេទ្យ ស្រោមដៃ​ពេទ្យ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ