ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​អង្គរបុរី​បញ្ជាឱ្យមន្ត្រី​គយម្នាក់​បញ្ឈប់ការ​ចាក់​ដី​លុប​ប្រឡាយ​​​នេះ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ករណី​ក្រុម​គ្រឿងចក្រ​ចាក់​ដី​លុប​ប្រឡាយ​របស់​រដ្ឋនៅ​ចំណុច​ទំនប់​កៅសិប ស្ថិត​ក្នុង​ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរ​បូ​រី កាលពី​ថ្ងៃ​ម្សិលមិញ​នោះ ឥឡូវនេះ ក្រុម​គ្រឿងចក្រ​នោះ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​អ្នកបញ្ជា​ខ្លួន​ហើយ គឺជា​មន្ត្រី​គយ​ម្នាក់ ​។…

ខេត្តតាកែវ ៖ ករណី​ក្រុម​គ្រឿងចក្រ​ចាក់​ដី​លុប​ប្រឡាយ​របស់​រដ្ឋនៅ​ចំណុច​ទំនប់​កៅសិប ស្ថិត​ក្នុង​ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរ​បូ​រី កាលពី​ថ្ងៃ​ម្សិលមិញ​នោះ ឥឡូវនេះ ក្រុម​គ្រឿងចក្រ​នោះ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​អ្នកបញ្ជា​ខ្លួន​ហើយ គឺជា​មន្ត្រី​គយ​ម្នាក់ ​។

ម្ចាស់​គ្រឿងចក្រ​ដែល​បញ្ជាក់​ថា ឈ្មោះកុង ឈាវ បាន​ថ្លែង​ថា លោក​ត្រូវ​បាន​មន្ត្រី​គយ​ម្នាក់ ​ឈ្មោះថៃ បង្ខំ​ឲ្យ​គាត់​ដឹក​ដី​ចាក់​លុប​ប្រឡាយ​រដ្ឋ​នោះ ​ដើម្បី​សាងសង់តែ​គាត់​មិនដឹង​ថា​ គេ​សង់​អី​ទេ​។ លោកកុង ឈាវ បន្ត​ថា បើ​គាត់​មិន​ព្រម​ចាក់​ដី​តាម​បញ្ជា​គេ​ទេ មន្ត្រី​គយ​ម្នាក់​នោះ​នឹង​ចុះ​ត្រួតពិនិត្យ​គូទ​ឡាន​ដឹក​ដី​របស់​គាត់​។ លោក​ថា ឡាន​បែន​របស់​គាត់​​​គ្មាន​ស្លាក​លេខ​ទេ ដូច្នេះ​បើ​គយ​ចុះ​ពិនិត្យ គឺ​ស្មើនឹង​ឡាន​គ្មាន​ពន្ធ ហើយ​គេ​នឹង​ចាប់​យក​ទៅ​ទទេរ​ៗ​ជា​មិន​ខាន​ ។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​នេះ យើង​មិន​អាច​ទាក់ទង​មន្ត្រី​គយ ដែល​ឈ្មោះ​ថៃ នោះ​បាន​ទេ​នៅ​ថ្ងៃនេះ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​។

បើ​តាម​ប្រជាពលរដ្ឋ​និយាយ​ថា ចំណុច​ប្រឡាយ​ទឹក​នោះ កន្លង​មក​ មាន​ប្រជាពលរដ្ឋ​ក្រីក្រ​បាន​មក​សង់​សំណង់​ជា​ខ្ទមជា​តូប​ជាដើម ប៉ុន្តែ​ក្រោយមក ក៏​ត្រូវ​លោក រស់ រ័​ត្ន អភិបាលរង​ស្រុក​អង្គរ​បូ​រី ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដេញដោយ​ថា ទីនោះ​គឺជា​ដី​សម្បត្តិ​រដ្ឋ​។ លុះ​ពេល​ឃើញ​ក្រុម​គ្រឿងចក្រ​ដឹក​ដី​មក​ចាក់​លុប​ប្រឡាយ​បែប​នេះ ធ្វើ​ឲ្យ​ពួក​គាត់​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះតែ​អាជ្ញាធរ​ដេញ​ប្រជាពលរដ្ឋ​ក្រីក្រ​ចេញ ហើយ​ទុក​ឲ្យ​មាន​លុយ​ចាក់​ដី​យក​វិញ​ម្តង​។

តែ​យ៉ាងណា កាលពី​ថ្ងៃ​ម្សិលមិញ ខណៈ​ដែល​ក្រុម​គ្រឿងចក្រ​កំពុង​ចាក់​ដី​លុប​ប្រឡាយ គេ​ក៏​ឃើញ​កម្លាំង​ដែល​បញ្ជា​ផ្ទាល់​ដោយ​លោកឌឹ​ម
គឹ​ម​សាន្ត អភិបាលស្រុក​អង្គរ​បូ​រី ចុះ​មក​ដេញ​គ្រឿងចក្រ​ទាំងនោះធ្វើ​ឲ្យ​ពលរដ្ឋ​មាន​សង្ឃឹម​ឡើង​វិញ​ថា ទ្រព្យសម្បត្តិ​រដ្ឋ​អាច​រក្សា​បាន​វិញ​ហើយ តែ​មិនដឹង​ថា ទៅ​ថ្ងៃ​មុខ​ទៀត​យ៉ាងម៉េច​ទេ ព្រោះ​តាម​ដឹង មន្ត្រី​គយ​នោះ​គេ​មាន​ខ្នងបង្អែក​គ្រាន់បើ​រដែរ​។

យ៉ាងណា​ក៏​ដោយ លោកឌឹ​ម គឹ​ម​សាន្ត អភិបាលស្រុក​អង្គរបុរី​បាន​ថ្លែង​ថា លោក​នឹងឱ្យកង​វិស្វកម្ម​កាយ​ដី​នេះ​ចេញ​វិញ ព្រមទាំង​ដាក់​មន្ត្រី​ឲ្យ​ឃ្លាំមើល​មិន​ឱ្យ​​មានការ​ចាក់​ដី​លុប​ប្រឡាយ​នោះ​ទៀត​ទេ​។ បើ​យោង​តាម​មាត្រា​២៥៩​ច្បាប់​ភូមិបាល​បាន​ចែង​ថា អ្នក​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ នឹង​ត្រូវ​ពិន័យ​ពី​៥​លាន ដល់​៥០​លៀន និង​អាច​ជាប់ពន្ធ​នាគា​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ