ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលមានអត្រាយ៉ាងណាធៀបនឹងលុយប្រទេសសំខាន់ៗទាំងនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនដែលពលរដ្ឋខ្មែរនិយម ចាយញឹកញាប់ជាងគេ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៥…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនដែលពលរដ្ឋខ្មែរនិយម ចាយញឹកញាប់ជាងគេ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៧៤ រៀល, ១អឺរ៉ូ ទិញចូល ៤៨៣១ រៀល លក់ចេញ ៤៨៨០ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៦១ រៀល លក់ចេញ ៣០៩២ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦២៩ រៀល លក់ចេញ ៦៣៦ រៀល ខណៈ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៦៥ រៀល លក់ចេញ ៣៧០១ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៦០ រៀល លក់ចេញ ៣៦៤ រៀល ។

ថ្ងៃនេះផងដែរ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០២៤ រៀល លក់ចេញ ៣០៥៤ រៀល ហើយ ១ បាតថៃ ទិញចូល ១២៧ រៀល លក់ចេញ ១២៨ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕           

  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ