ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​! ចាប់ពី​ថ្ងៃ​ទី​៥​ ដល់​ថ្ងៃ​ទី​៨ ក្នុង​ខែ​នេះ កម្ពុជា​នឹង​រង​ឥទ្ធិពល​កូន​ព្យុះ​ឈ្មោះ​ថា «​អ៊ី​ន​-​ហ្វា​»

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​បន្ថែម​ពី​អាកាសធាតុ​នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២១​ថា កម្ពុជា​បាន​រង​ឥទ្ធិពល​ព្យុះ​ឈ្មោះ «​អ៊ី​-​ហ្វា​ន​» ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១ ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​មាន

រាជ​ធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​បន្ថែម​ពី​អាកាសធាតុ​នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២១​ថា កម្ពុជា​បាន​រង​ឥទ្ធិពល​ព្យុះ​ឈ្មោះ «​អ៊ី​ន​-​ហ្វា​» ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១ ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ពី​តិច​ទៅ​ច្រើន ហើយ​អាច​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ផង​ដែរ​។

ក្រសួង​បាន​លើក​ឡើង​ថា បន្ទាប់​ពី​បាន​ធ្វើការ​ពិនិត្យ និង​តាមដាន​ជា​ប្រចាំ​លើ​ស្ថានភាព​អាកាសធាតុ រួច​មក​ឃើញ​ថា នៅ​វេលា​ម៉ោង​០៧០០​ព្រឹក​ថ្ងៃ​ទី​៥​ខែកក្កដា ឆ្នាំ​២០២១ នេះ មាន​សម្ពាធ​ទាប​សកម្ម​មួយ​ដែល​បាន​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាងលិច ប្រទេស​ហ្វី​លីពី​ន និង​បង្កើន​ឥទ្ធិពល​ទៅ​ជា​វិ​សម្ពាធ TD និង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ទិសពាយ័ព្យ ។

ក្រសួង​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៤៖០០​ល្ងាច ថ្ងៃ​ដដែល​នេះ វិ​សម្ពាធ បាន​បង្កើន​ឥទ្ធិពល​ជា​កូន​ព្យុះ​ទី​៦ ឈ្មោះ «​អ៊ី​ន​-​ហ្វា​» TS IN-FA 2106 នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង ចំណុច​ខ្សែវ័ណ្ឌ​ទី​១៤ អង្សារ​៤ នៃ​រយ​:​ទទឹង​ខាងជើង និង​ខ្សែស្រប​ទី​១១៤ អង្សា​១ នៃ​រយ​:​បណ្ដោយ​ខាងកើត ។

ក្រសួង​បន្ថែម​ថា យោង​តាម​ការ​ព្យាករ នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២១ កូន​ព្យុះ​នេះ និង​ធ្វើ​ដំណើរ​ចូល​ទៅ​កោះ​ហៃណាំ ប្រទេស​ចិន ។ នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១ កូន​ព្យុះ និង​ថមថយ​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ជា វិ​សម្ពាធ TD រួច​ចូល​ទៅ​ប្រទេស​វៀតណាម​ខាងជើង ។ ដោយឡែក ជ្រលង​នៃ​កូន​ព្យុះ លើក​ទី​៦ អ៊ី​ន​-​ហ្វា TS IN-FA 2106 នេះ និង​ខ្យល់មូសុង និរតី នឹង​មាន​ឥទ្ធិពល​មក​លើព្រះរាជា​ណាចក្រ​កម្ពុជា​យើង ចាប់ពី​ថ្ងៃ​ទី​៥, ៦, ៧ និង​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​គូសបញ្ជាក់​ថា លក្ខណៈ​បែប​នេះ ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ស្ថានភាព​នៅ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ជាប់​ជុំវិញ​ទន្លេសាប និង​បឹង​ទន្លេសាប មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន និង​មាន​ខ្យល់​កន្ត្រាក់​ក្នុង​កម្រិត​បង្គួរ ។ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដង​រែ​កំ និង​តាម​ដង​ទន្លេមេគង្គ មាន​ភ្លៀង​ធ្លាក់ ពី​បង្គួរ​ទៅ​ច្រើន និង​មាន​ខ្យល់​កន្ត្រាក់​ក្នុង​កម្រិត​បង្គួរ ។ តំបន់​មាត់សមុទ្រ មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន និង​មាន​ខ្យល់​កន្ត្រាក់​ក្នុង​កម្រិត​បង្គួរ ជាមួយ​រលក​សមុទ្រ មាន​កម្ពស់​ជា​មធ្យម ។ ហើយ​ស្ថានភាព​នៃ​ទន្លេមេគង្គ ចាប់ផ្ដើម​ឡើង​បន្តិច​ជា​បន្តបន្ទាប់ ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ សូម​សាធារណជន និង​បងប្អូន​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​រាល់​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ