ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង​គ្រោះ​ដោយ​ចោរ​ឈ្លានពាន កម្ពុជា​ត្រៀម​រួច​ជា​ស្រេចការ​ដាក់​លិខិត​ទៅ​ក្រុមប្រឹក្សាសន្ដិសុខ​នៃ​អ​.ស.ប

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រីនៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា ទាក់ទិន​នឹង​រឿង​បញ្ហា​ការ​បំផ្លាញ​ប្រាង្គ​ប្រាសាទរ​បស់​យើង​កាលពី​ថ្ងៃ​ទី ​៣ សីហា ឆ្នាំ ២០០៩ ពេល​នោះ​មានការ​ប្រយុទ្ធ​គ្នា​នៅវាល​ឥន្ទ្រី​តំបន់​ភ្នំ​ទ្រព្យក៏​ប៉ុន្ដែ​ បែរជា​កាំភ្លើងធំ​របស់​កងទ័ព​ឈ្លានពាន​បាន​បា.ញ់​ចូល​ទៅក្នុង​តំបន់​ប្រាសាទ​ ទៅ​វិញ​… គេ​បាន​បំផ្លាញគេ​ធ្វើ​អ្វី​តាម​ចិត្ដ​ចង់ព្រោះ​គេ​ជា​ចោរ​ឈ្លា​នពាន ។ សូម​បញ្ជាក់​ថា មិនមែន

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រីនៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា ទាក់ទិន​នឹង​រឿង​បញ្ហា​ការ​បំផ្លាញ​ប្រាង្គ​ប្រាសាទរ​បស់​យើង​កាលពី​ថ្ងៃ​ទី​៣ សីហា ឆ្នាំ ២០០៩ ពេល​នោះ​មានការ​ប្រយុទ្ធ​គ្នា​នៅវាល​ឥន្ទ្រី​តំបន់​ភ្នំ​ទ្រព្យក៏​ប៉ុន្ដែ​បែរជា​កាំភ្លើងធំ​របស់​កងទ័ព​ឈ្លានពាន​បាន​បាញ់​ចូល​ទៅក្នុង​តំបន់​ប្រាសាទ​ទៅ​វិញ​… គេ​បាន​បំផ្លាញគេ​ធ្វើ​អ្វី​តាម​ចិត្ដ​ចង់ព្រោះ​គេ​ជា​ចោរ​ឈ្លា​នពាន ។ សូម​បញ្ជាក់​ថា មិនមែន​បាន​សេចក្ដី​ថាចំណុច​នេះ​បង្ហាញ​អំពី​ចំណុចខ្សោយ​ថាកម្ពុជា​មិន​ហ៊ាន​តប​ជាមួយ​កំលាំង​ឈ្លានពាននោះ​ទេ ។តំលៃ​ណា​ក៏​ដោយ​ក៏​ត្រូវ​ការពារ​ឱ្យ​បានគ្មាន​៤,៦​គីឡូម៉ែត្រ​ត្រង់​ហ្នឹង​ទេមាន​តែរ​ដ្ឋា​ភិបាល​ចោរ​ដែល​ប្រកាស​អា​៤,៦ ។ សុំ​និយាយកន្លែង​នេះ​ឱ្យ​ច្បាស់ ។សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​៣ មីនា នៅ​សាលសន្និសីទ​ចតុមុខ​ក្នុង​ឱកាស​សម្ដេច និង​លោក​ជំទាវ​អញ្ជើញ​ជា​អធិបតីភាព​ក្នុងពិធី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនាលើក​ទី​១២ និង​បិទ​មហោស្រព​សិល្បៈ​ល្ខោន នាដកម្ម​ខ្មែរ​ទូ​ទាំង​ប្រទេស គឺ​សំដៅ​រំលេច​នូវតំលៃ​ឯកនៃ​ប្រាសាទព្រះវិហារ​ជាទី​សក្ការៈ ជា​អត្ដសញាណ​វប្បធម៌​ជាតិខ្មែរត្រូវ​ទទួលនូវ​ការ​ប៉ុនប៉ង​លេប​ត្របាក់​យ៉ាង​ងងើល​ឥតអៀនខ្មាស​ពី​ពួក​ឈ្លានពាន​ប្រទេស​ជិតខាង​។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា ប្រាសាទព្រះវិហារ​វា​មិនមែន​របស់​ពួក​គេ​ទេគេ​ជា​ចោរគេ​ជា​អ្នក​ឈ្លានពានក្លែងបន្លំ​… ដូច្នេះ​ហើយ​បានជា​ពួក​គេ​មិន​ខ្លាច​ក្នុង​ការបាញ់ប្រហារ​មក​លើ​ប្រាសាទ​របស់​យើង​។ ចំពោះ​យើង​វិញ​សព្វថ្ងៃសូ​ម្បី​តែ​យើង​នៅ​ទីនោះ​ដូច​ជាដើម​ឈើអ្វី​ៗ​ផ្សេង​ទៀត​គឺ​ត្រូវបានការ​ពារ​មាំទាំអភិរក្ស​ខ្លាំង​ណាស់ព្រោះ វា​ជា​សម្បត្ដិ​របស់​យើង ។ កម្ពុជា​បាន​ព្រាងលិខិត​រួច​ស្រេច​ហើយ​សំរាប់​ទៅ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិបើ​មានការចាំបាច់ ។ ជួនកាល​មិន​ចាំបាច់​វែង​ឆ្ងាយ​ផងឥឡូវ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោកនឹង​សើរើ​ដែល​ជា​រឿង​វប្បធម៌​សុទ្ធសាធ​អំពីបញ្ហា​ហ្នឹង​ទៀត ។សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​មាន ប្រសាសន៍​ថា បើសិនជា​ដល់​ចិត្ដ​ហើយរុញលិខិត​ដែល​ព្រាង​ហើយ​ទៅ​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ ព្រោះ​យើង​មានលិខិត​ច្រើន​ហើយក្រោយ​ពី​ការ​ឈ្លានពាន​។ គឺ​គ្រាន់តែ​ផ្អាក​ដើម្បី​ការ​ចរចា​ទ្វេភាគី​តែប៉ុណ្ណោះ តែ​ការ​ចរចា​ទ្វេភាគី​មិន​ទាន់​បញ្ជាក់ នៅឡើយ​ទេនៅ​ទុក​កងទ័ព​១០​នាក់​នៅ​នឹងវត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ ។យើង​ចង់ឱ្យ​សភាពការណ៍​ទាំងអស់​វិលទៅ​រក​មុន​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៨ បើ មិន​ដូច្នេះ​ទេបញ្ហា​នេះ​វា​មិន​បញ្ចប់​ត្រឹមនេះ ទេ ហើយ​ក៏​មិន​បញ្ចប់​ត្រឹម​ការ​ចរចា​ទ្វេភាគីដែល​មិន​បានការ​នោះ​ដែរ ។ ដូច្នេះ​ចំណុច​នេះខ្ញុំ​គ្រាន់តែ​លើក​ឡើង​អំពី​ថា របស់​យើងពិតណាស់យើង​ខ្លាច​ខូចខាត​ណាស់យើង​ថែទាំណាស់ ។ ប៉ុន្ដែ​ពួក​គេ​ឈ្លានពានមិនមែនរបស់​គេ គេ​ហ៊ាន​បាញ់​ចូលធ្វើ​ឱ្យ​មាន​ស្លាកស្នាម​នៅ​ក្នុង​ព្រឹត្ដិការណ៍​ដែល​ឈ្លានពាន​កាលពី​ឆ្នាំ​២០០៩កន្លង​ផុត​ទៅ ។ចំណែក​យើង​វិញយើង​ខ្លាច​ខូចខាតណាស់ សូ​ម្បី​តែ​ជីក​លេណដ្ឋាន​ការពារ​ខ្លួន​ក៏យើង​មានការ​ប្រុង​ប្រយ័ត្ន​ណាស់មិន​ហ៊ាន​ប៉ះពាល់​ទេប៉ុន្ដែ​ពួក​គេ​មិន​ខ្លាច​បំផ្លាញ​ទៅ​វិញ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​រំលឹក​ពីអតីតកាល​ថា បើ​យោង​តាម​អ្នក​ស្រាវជ្រាវប្រវត្ដិសាស្ដ្រ​ឆ្នាំ​១៩៦២ ការ​ដក​ចេញ​របស់ពួក​ឈ្លានពាន​ពី​ប្រាសាទព្រះវិហារ​បានឱ្យដឹង​ថា ការ​បែកបាក់​មួយ​ចំនួន​របស់​ប្រាង្គប្រាសាទ​មិនមែន​ជា​ការ​បាក់បែក​ដោយ​ធម្មជាតិ​ទេគឺ​បាក់បែក​ដោយ​ការ​បំផ្លាញ​របស់ពួក​ឈ្លានពាន​មុន​ពេល​ដក​ចេញ ។ មក​ដល់ឥឡូវនេះ​គេ​ក៏​មិន​ខ្លាច​នឹង​បាញ់​ចូល​នោះ​ទេ ។ទាក់ទិន​នឹង​បញ្ហា​នេះសម្ដេច​តេ​ជោនាយក​រដ្ឋមន្ដ្រី​គូសបញ្ជាក់​ថា មិនមែន​ដោយសារ​យើង​មិន​ហ៊ាន​តបត​នៅ​តំបន់​ព្រះ​វិហារទេ ហើយ​ចាប់​ចំណុចខ្សោយ​យើងធ្វើការវាយលុក​មក​លើ​យើង​នោះ​ទេ ។ នេះ​អាចបញ្ជាក់និង​បញ្ជូន​សារ​ផង​ដែរ ដូច​ជា​រឿងព្រេង​មួយ​គឺ​ស្ដ្រី​ពីរ​នាក់ដណ្ដើម​កូន​គ្នាម្ដាយ ពិតប្រាកដ​អត់​ហ៊ាន​ទាញ​កូន​របស់​ខ្លួន​ខ្លាំងទេឯ​ម្ដាយ​ក្លែងក្លាយ​ហ៊ាន​ទាញ​ខ្លាំងទោះជារហែក​ដាច់ដោច​ក៏​មិន​ខ្លាច​ដែរ ។ ដូច​ជាអា​អ្នក​ក្លែងក្លាយគឺ​វា​ត្រូវ​តែ​ហ៊ាន​បាញ់ឯម្ចាស់​ពិត​អត់​ហ៊ាន​បាញ់​ទេ ។ សម្ដេច​តេ​ជោនាយក​រដ្ឋមន្ដ្រី​អះអាង​ថាពិតជា​គ្មាន​ការសង្ស័យ​ទេ​ថាការ​លើក​ឡើង​ពី​តំលៃ​បេ​តិកភណ្ឌ​ពិភពលោក​នេះ​គឺ​ចង់​បញ្ជាក់​ថា អត្ថប្រយោជន៍​នៃ​ការ​ដាក់​បញ្ចូល​ជា​សម្បត្ដិបេតិកភណ្ឌ​ពិភពលោក​នៃ​ប្រាសាទព្រះវិហារ​បាន​នាំ​មក​នូវ​ការ​យកចិត្ដទុកដាក់​ពី​សំណាក់​មនុស្សជាតិ​ទូទៅ​ទាំង​នៅ​ក្នុង​តំបន់និង​លើសាកលលោក ក្នុ​​ង​ការ​លើក​ស្ទួយ​ការ​ថែរក្សាការពារ និង​ការ​អភិវឌ្ឍន៍​រមណីយដ្ឋាន សម្បត្ដិ​វប្បធម៌​នេះ សំដៅ​រួម​ដំណើរ​ស្ដារ និងលើកកំពស់​ជីវភាព​រស់នៅ​របស់​ប្រជាជនកម្ពុជា​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង ។