ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​គិត​​អំពី​លុយទៅ​តាម​អាយុ​ ដើម្បី​ចៀស​ផុត​ពី​ហានិភ័យ

2 ឆ្នាំ មុន

ហេតុ​អ្វី​ត្រូវ​សន្សំ​ប្រាក់ ? តើ​វា​នឹង​មាន​អត្ថប្រយោជន៍​បែប​ណា​ចំពោះ​ជីវិត​អ្នក ? តើ​វា​នឹង​ជួយ​អ្វីខ្លះនៅ​ពេល​អ្នក​ជួប​វិបត្តិ​នានា ជា​ពេល​បច្ចុប្បន្ន ? ​។ តាម​ការ​ស្រាវជ្រាវ​ពី​អ្នកជំនាញបានឱ្យ​ដឹង​ថា មនុស្ស​ខ្លះ​មានការ​សោកស្តាយ​នៅ​ពេល​ដែល​ពួក​គេមាន​អាយុ​កាន់តែ​ចាស់…

ហេតុ​អ្វី​ត្រូវ​សន្សំ​ប្រាក់ ? តើ​វា​នឹង​មាន​អត្ថប្រយោជន៍​បែប​ណា​ចំពោះ​ជីវិត​អ្នក ? តើ​វា​នឹង​ជួយ​អ្វីខ្លះនៅ​ពេល​អ្នក​ជួប​វិបត្តិ​នានា ជា​ពេល​បច្ចុប្បន្ន ? ​។ តាម​ការ​ស្រាវជ្រាវ​ពី​អ្នកជំនាញបានឱ្យ​ដឹង​ថា មនុស្ស​ខ្លះ​មានការ​សោកស្តាយ​នៅ​ពេល​ដែល​ពួក​គេមាន​អាយុ​កាន់តែ​ចាស់ ក៏​ព្រោះថា ​កាលដែល​ពួក​គេ​មាន​អាយុ​នៅ​ក្មេង ពួក​គេ​មិន​បាន​ចាប់អារម្មណ៍​រឿង​សន្សំ​ប្រាក់​នោះ​ទេ នេះ​ជា​ហេតុ​នៅ​ពេល​ដែល​ពួក​គេ​ចាស់​ទៅ មិន​មាន​ប្រាក់​ចាយ​គ្រប់គ្រាន់ ​។ ដូច​អ្នកដឹង​ស្រាប់​ហើយ នៅ​ពេល​អ្នក​អាយុ​កាន់តែ​ចាស់ កាន់តែ​គ្មាន​ការងារ ដូចនេះ​អ្នកជំនាញ​បាន​ណែនាំ​វិធីសាស្ត្រ​នានា ថា​តើ​អាយុ​ប៉ុន្មាន​អ្នក​គួរ​ចាប់ផ្តើម​សន្សំ​ប្រាក់​ទៅ​ ។ អ្នក​គួរតែ​សន្សំ​ប្រាក់​ទៅ​តាម​ដំណាក់កាល នៃ​អាយុ​របស់​អ្នក ចាប់ពី​អាយុ ២០ ឆ្នាំ ៣០, ៤០, ៥០ និង ៦០ ​ឆ្នាំ ​។ ខាងក្រោម​នេះ​ជា​ដំណាក់កាល​នីមួយ​ៗ នៃ​ការ​ប្រើប្រាស់​លុយ និង​សន្សំ​ប្រាក់ ទៅ​តាម​អាយុ​របស់​អ្នក ​៖

១. លុយ​នៅ​វ័យ​ជំទង់ (​អាយុ​ ១៧ ដល់ ១៩ ​ឆ្នាំ​) ៖ អ្នកជំនាញ​បាន​និយាយ​ថា វ័យ​នេះ​អ្នក​មិន​ទាន់​បាន​គិត​ទៅ​លើ​ការ​ទិញ​ផ្ទះ និង​ប្រាក់​សម្រាប់​ចូល​និវត្តន៍​នោះ​ទេ​ ។ វ័យ​នេះ ​គឺជា​វ័យ​មិន​បាន​គិតដល់​អ្វី​វែង​ឆ្ងាយ និង​មិន​ទាន់​មាន​ទំនួល​ខុស​ត្រូវ​នោះ​ទេ ហើយ​ក៏​មិន​ទាន់​អាច​រក​ប្រាក់​បាន​ច្រើន​ដែរ​ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​រស់នៅ​ជាមួយ​ឪពុក​ម្តាយ អ្នក​ក៏​អាច​សន្សំ​ប្រាក់​បាន​ដែរ អ្នក​អាច​ចាប់ផ្តើម​ពី​ការ​សន្សំ​តិច​តូច តាម​លទ្ធភាព​របស់​អ្នក វា​មិន​មាន​ភាព​ខុស​ទាស់​អ្វី​នោះ​ទេ ប្រសិនបើ​អ្នកមាន​ទំលាប់​ល្អ​នៃ​ការ​សន្សំ បើ​ទោះបី​អ្នក​មិន​ទាន់​ដឹង​ថា​ប្រើប្រាស់​លុយ​នេះ​ដើម្បី​អ្វី​។ វ័យ​នេះ​ផង​ដែរ ច្រើន​តែ​ចាយ​មិនសូវ​ចេះ​គិត និង​ចាយ​លុយ​អស់​លឿន​ណាស់ ចូរ​អ្នក​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ចាយវាយ​ ។

​២. លុយ​នៃ​ដើមឆ្នាំ​ដំបូង នៃ​អាយុ ២០ ឆ្នាំ របស់​អ្នក (​អាយុ​ ២០ ទៅ ២៤ ​ឆ្នាំ​) ៖ វ័យ​នេះ​គ្រោះថ្នាក់​ធំ​ផុត​ គឺ​ការ​ប្រើប្រាស់​របស់របរ​ខ្លាច​ចាញ់​គេ​ ។ អ្នកខ្លះ​ទិញ​អ្វី​ៗ​ជា​ច្រើន ដើម្បី​ឱ្យ​ត្រូវ​នឹង​មិត្តភក្តិ​របស់​គេ ញុំា​អាហារ​ថ្លៃ​ៗ ទិញ​ស្បែកជើង ទិញ​សំលៀក​បំពាក់​ប្រ៊េ​ន​ជាដើម​ ។ អ្នក​អាច​ធ្វើ​បាន​ប្រសិនបើ​រៀន​កាត់ចិត្ត​ពី​របស់​ទាំង​អស់នោះ ហើយ​ព្យាយាម​ទទួលស្គាល់​នូវ​អ្វី​ដែល​ខ្លួន​មាន ​។ អ្នកខ្លះ​គិត​ថា ចាំ​អាយុ​ ៣០ ចាំ​ចាប់ផ្តើម​សន្សំ រីឯ​អ្នកខ្លះ​ទៀត​មិន​មាន​ទំលាប់​សន្សំ​តែ​ម្តង ​។ ចន្លោះ​អាយុ​នេះ​អ្នក​អាច​ចាយ និង​សន្សំ បើ​មិន​ដូច្នេះ សូ​ម្បី​តែ​ប្រាក់ខែ​ដំបូង​របស់​អ្នក​ក៏​មិន​សល់​ដែរ​ ។ អ្វី​ដែល​សំខាន់​អ្នក​គួរ​ចាប់​ដាក់​ប្រាក់​សន្សំ​ក្នុង​គណនី​សន្សំ​ពី​វ័យ​នេះ​ទៅ​ ។

៣. លុយ​នៅ​អាយុ ២៥ ទៅ ៣២ ​ឆ្នាំ​ ៖ មនុស្ស​ក្នុង​វ័យ​នេះ តែងតែ​ចាប់ផ្តើម​គិត​អំពី​គ្រួសារ ផ្ទះ ឡាន ឬ​កូនចៅ (​អាស្រ័យ​លើ​មនុស្ស​ម្នាក់​ៗ អ្នកខ្លះ​មិន​ទាន់​បាន​គិត​អ្វី​ទាំងអស់​) ហើយ​ក៏​ជា​វ័យ​ដែល​គួរតែ​ធ្វើការ​ឱ្យ​បាន​ច្រើន ដើម្បី​មាន​ប្រាក់​ចំណូល​ច្រើន​ផង​ដែរ​ ។ វ័យ​នេះ​ផង​ដែរ គឺជា​វ័យ​ដែល​គិត​ទៅ​លើ​ការ​រៀប​អាពាហ៍ពិពាហ៍ ដូចនេះ​អ្នកជំនាញ​ណែនាំ​ឱ្យ​សន្សំ​លុយ​បាន​កាន់តែ​ច្រើន​រឹតតែ​ល្អ ពីព្រោះ​ប្រសិនបើ​អ្នក​ចង់​រៀប​ការ​នោះ បន្ទាប់​អ្នក​ប្រាកដជា​ចង់បាន​ផ្ទះ និង​កូន​ៗ​ហើយ បើ​ទោះបី​បច្ចុប្បន្ន​មានការ​បង់​រំលស់​ក្តី ប៉ុន្តែ​អ្នក​មិន​អាច​ពឹង​លើ ការ​បង់​រំលស់​សុទ្ធ​នោះ​ទេ​ ។ អ្នកជំនាញ​ណែនាំ​ឱ្យ​អ្នក​សន្សំ យ៉ាង​ហោច​ណាស់​ឱ្យ​បាន ​២០ ​ភាគរយ​នៃ​ប្រាក់​ចំណូល​របស់​អ្នក ប្រសិនបើ​តម្រូវការ​របស់​អ្នកមាន​ច្រើន ដូច​ជា​ត្រូវ​បង់​ផ្ទះ បង់​ឡាន​ និង​បង់​សាលា​កូន​រៀន ​។

​៤. លុយ​នៅ​កម្រិត​កំពូល នៃ​អាជីព​របស់​អ្នក (​ពី​អាយុ ៣៣ ដល់ ៤៥ ​ឆ្នាំ​) ៖ វ័យ​នេះ អ្នកមាន​ប្រាក់ខែ​ច្រើន​ ឬ​ប្រាក់​ចំណូល​ច្រើន ពីព្រោះ​វ័យ​អ្នក​ប្រាកដជា​មានបទពិសោធន៍​ច្រើន ដូចនេះ​ប្រាក់ខែ​ក៏​មិន​អាច​តិច​ដូច​កាល​នៅ​អាយុ​ ២០ ​ផ្លា​យ​នោះ​ទេ ​។ វ័យ​នេះ​ផង​ដែរ គឺជា​វ័យ​ដែល​ចាប់ផ្តើម​គិត​អំពី​សុខភាព គិត​ពី​លុយ បំណុល​ និង​ការ​ចូល​និវត្តន៍​របស់​ខ្លួន ​។ ក្នុង​វ័យ​នេះ អ្នកជំនាញ​បាន​ណែនាំ​ឱ្យ​អ្នក​គួរតែ​ចាប់ផ្តើម​អាជីវកម្ម​ខ្លួនឯង ការ​វិនិយោគ​ទៅ​លើ​អ្វី ឬ​បើក​ក្រុមហ៊ុន​ខ្លួនឯង ហើយ​អ្នក​គួរតែ​នៅ​បន្ត​ធ្វើ​ការងារ​ក្រៅ​ម៉ោង​របស់​អ្នក ​។ វ័យ​នេះ​អ្នក​គួរ​មានការ​អភិវឌ្ឍន៍​ខ្លួន ហើយ​អ្នក​ត្រូវ​ដឹង​ថា​ផ្លូវ​ជីវិត​តែងតែមាន​ភាព​ប្រែប្រួល និង​ផ្លាស់​ប្តូរ ដូចនេះ​អ្នក​ត្រូវ​រៀន​អ្វី​ឱ្យទាន់​សម័យកាល ​។

​៥. លុយ​នៅ​ពាក់កណ្តាល​អាយុ ៤៦ ទៅ ៥៥ ឆ្នាំ​របស់​អ្នក​ ៖ មនុស្ស​ភាគច្រើន​នៅ​វ័យ​នេះ គិត​អំពី​បំណុល​ដែល​នៅ​សេសសល់ និង​គិត​ទៅ​លើ​ជំនួញ​របស់​ពួក​គេ​ក្នុង​ការ​ទទួល​បាន​ជោគជ័យ ​។ រឿង​កូនចៅ​មិនសូវ​គិត​ទេ​ព្រោះ​កូន​ៗ​មាន​លទ្ធភាព​រក​ប្រាក់​បាន​ហើយ ​។ វ័យ​នេះ​ផង​ដែរ អ្នក​គួរ​គិតគូ​ទៅ​លើ​ពេលវេលា​ចូល​និវត្តន៍​ឱ្យ​បាន​ច្រើន មាន​ន័យ​ថា ​អ្នក​ត្រូវ​សន្សំ​ប្រាក់​ឱ្យ​បាន​កាន់តែ​ច្រើន​តាមតែ​អាច​ធ្វើ​បាន ប្រសិនបើ​អ្នកមាន​គម្រោង​ចង់​ចូល​និវត្តន៍​នៅ​អាយុ ៦០ ​ឆ្នាំ ឬ​មុន​ ។

​៦. លុយ​ឆ្ពោះទៅ​ការ​ចូល​និវត្តន៍ និង​លើស​ពី​នេះ (​ពី​អាយុ ៥៥ ដល់ ៧០+​ឆ្នាំ​) ៖ វ័យ​នេះ​អ្នក​ធ្វើ​យ៉ាងណា​គិត​អំពី​សុខភាព ​។ មនុស្ស​ភាគច្រើន​នៅ​វ័យ​នេះ​ច្រើន​តែ​គិត​ពី​ទ្រព្យសម្បត្តិ​ទុក​ឱ្យ​កូនចៅ នេះ​ជា​ការ​គិត​ដែល​គ្រោះថ្នាក់​បំផុត អ្នក​មិន​ត្រូវ​គិត​ទៅ​លើ​លុយ ។ ឈប់​បារម្ភ​ខ្លាំង​ណាស់​ចំពោះ​កូនចៅ ហើយ​កុំ​លក់​ផ្ទះល្វែង​របស់​អ្នក​ដើម្បី​យក​ប្រាក់​ឱ្យ​ពួក​គេ បន្ទាប់​មក​ផ្លាស់​ទីលំនៅ ទៅ​នៅ​ជាមួយ​ពួក​គេ ​។ ចូរ​អ្នក​ចង​ចាំ​ថា អ្នក​បាន​ធ្វើការ​ងារ​រក​ប្រាក់​ដើម្បី​ចិញ្ចឹម​ពួក​គេ អស់ពី​សមត្ថភាព​ហើយ ដូចនេះ​ពេលវេលា​ដែល​នៅ​សល់​គឺ​អ្នក​ត្រូវ​មើលថែរ​ខ្លួនឯង ​។ សម្រាប់​ជា​ប្រយោជន៍​នៃ​ការ​លួងលោម​ផ្ទាល់ខ្លួន​សូម​ឱ្យ​ឆន្ទៈ​របស់​អ្នកមាន​លក្ខណៈ​ជា​ផ្លូវការ​ ។ ហើយ​បន្ត​ធ្វើ​អ្វី​គ្រប់យ៉ាង ដែល​អ្នក​ចង់​ធ្វើ​ខណៈ​ពេល ដែល​អ្នក​នៅ​តែ​អាច​ធ្វើ​បាន​។ អ្នក​ត្រូវធ្វើ​អ្វី​ៗ​គ្រប់យ៉ាង ដែល​អ្នក​ចង់​ធ្វើ ប្រសិនបើ​អ្នក​នៅ​សមត្ថភាព​ធ្វើ​វា ​៕ ប្រភព ៖ fifthperson

អត្ថបទសរសេរ ដោយ