ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមម៉ោង១២ថ្ងៃត្រង់​ រកឃើញ​អាជីវករនិង​សន្តិ​សុខ​​​ផ្សារ​អូ​ឡាំ​ពិ​ក​៤៤នាក់​វិជ្ជមានកូវីដ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ទី​០២ កក្កដា នេះ បានរកឃើញក្រុមអាជីវករ និង​សន្តិ​អាជីវ​ករ​ផ្សារអូឡាំពិកចំនួន៤៤នាក់វិជ្ជមានជំងឺកូវីដ១៩ ហើយ​គណៈកម្មការ​ផ្សារ​ប្រកាស​អោយ​ក្រុម​អាជីវករ​ទាំងអស់​ ទៅ​យក​សំណាក​នៅ​សាលា​វិភា​ល័យទួល​ស្វាយព្រៃ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ទី​០២ កក្កដា នេះ បានរកឃើញក្រុមអាជីវករ និង​សន្តិ​អាជីវ​ករ​ផ្សារអូឡាំពិកចំនួន៤៤នាក់វិជ្ជមានជំងឺកូវីដ១៩ ហើយ​គណៈកម្មការ​ផ្សារ​ប្រកាស​អោយ​ក្រុម​អាជីវករ​ទាំងអស់​ ទៅ​យក​សំណាក​នៅ​សាលា​វិភា​ល័យទួល​ស្វាយព្រៃ ។

​សូមបញ្ជាក់ថា គណៈកម្មការ​ផ្សារ​បាន​សម្រេច​បិទ​ផ្សារ​ជា​បណ្តោះអាសន្ន ហើយ​តម្រូវ​អោយ​ក្រុម​អាជីវករ​ផ្សារ​ទាំងអស់ ​ទៅ​ធ្វើ​សំណាក​នៅ​សាលា​វិទ្យាល័យ​ទួល​ស្វាយព្រៃ​ ​។ ​ដោយ​កាលពី​យប់​ថ្ងៃ​ទី១ ​កក្កដា ឆ្នាំ២០២១ យប់មិញ ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​យក​សំណាក​ក្រុម​ស​ន្តិសុខ​យាម​ផ្សារ ដោយ​ល​ទ្ធ​ផល​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ១៩ ចំនួន១៨​នាក់ និង​ត្រូវ​ដឹក​យក​ទៅ​កាន់​កន្លែង​ព្យាបាល​។

​លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី២ ​កក្កដា ​នេះ មាន​ក្រុម​អាជីវករ​ជា​ច្រើន​នាក់ ​បាន​ចុះ​ទៅ​យក​សំណាក​នៅ​សាលា​វិ​ទ្យា​ល័យ​ទួល​ស្វាយព្រៃ ក៏បានរក​ឃើញ​ចំនួន២៦​នាក់​ជា​បន្ត​ទៀត ។ ដែល​រក​ឃើញ​រហូត​ទៅ​ដល់​សរុបចំនួន៤៤​នាក់​មាន​វិជ្ជមាន​កូ​វី​ដ១៩ ​នៅ​ក្នុង​ចំណោម​ក្រុម​អាជីវករ​ដែល​បាន​ម​ធ្វើ​សំណាក​សរុប​ចំនួន២៩៣​នាក់ វេលា​ម៉ោង១២​ថ្ងៃ​ត្រង់នេះ និង​មាន​ក្រុម​អាជីវករ​ផ្សារ​នៅ​បន្ត​ទៀត​នៅឡើយ​។​

អត្ថបទសរសេរ ដោយ