ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីភ្នាក់​​​ងារ​សារ​ព័ត៌​មាន​កម្ពុជា AKP ប្រកាស​ប្រើ​គេហ​ទំព័រ​របស់​ខ្លួន

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១១ ​ទីភ្នាក់​​​ងារ​សារ​ព័ត៌​មាន​កម្ពុជា AKP នៃ​ក្រសួង​ព័ត៌​មាន ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​​គេហ​ទំព័រ​អ៊ីន​ធើរណែត​ថ្មី ដែល​មាន​អាសយ​ដ្ឋាន www.akp.gov.kh ក្រោម​អធិ​បតី​ភាព​លោក​ខៀវ កាញា​រីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន និង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​វិស័យ​ព័ត៌​មាន​វិទ្យា និង​សារ​គមនា​គមន៍។ គេហ​ទំព័រ​របស់​ទីភ្នាក់​​​ងារ​សារ​ព័ត៌​មាន​កម្ពុជា​ផ្សាយ​​ជា​ភាសា​ខ្មែរ ភាសា​អង់​គ្លេស និង​ភាសា​បារាំង

រាជ​ធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១១ ​ទីភ្នាក់​​​ងារ​សារ​ព័ត៌​មាន​កម្ពុជា AKP នៃ​ក្រសួង​ព័ត៌​មាន ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​​គេហ​ទំព័រ​អ៊ីន​ធើរណែត​ថ្មី ដែល​មាន​អាសយ​ដ្ឋាន www.akp.gov.kh ក្រោម​អធិ​បតី​ភាព​លោក​ខៀវ កាញា​រីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន និង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​វិស័យ​ព័ត៌​មាន​វិទ្យា និង​សារ​គមនា​គមន៍។

គេហ​ទំព័រ​របស់​ទីភ្នាក់​​​ងារ​សារ​ព័ត៌​មាន​កម្ពុជា​ផ្សាយ​​ជា​ភាសា​ខ្មែរ ភាសា​អង់​គ្លេស និង​ភាសា​បារាំង បើក​ទូលាយ​ជូន​អ្នក​អាន​នៅ​ទូទាំង​ពិភព​លោក ដោយ​មិន​ចាំ​បាច់​ជាវ ឬ​ចុះ​ឈ្មោះ។ ក្រៅ​ពី​ដំណឹង​ចុះ​ផ្សាយ​ជា​លាយ​ល័ក្ខ​អក្សរ ​ទីភ្នាក់​​ងារ​សារ​ព័ត៌​មាន​កម្ពុជា​ក៏​ចុះ​ផ្សាយ​ជា​រូប​ថត ឬ​ដំណឹង​តាម​រូប​ភាព បង្ហាញ​ពី​សកម្ម​ភាព​នានា​របស់​ ស្ថាប័ន​នីតិ​ប្បញ្ញត្តិ ស្ថាប័ន​នីតិ​ប្រតិ​បត្តិ ស្ថាប័ន​តុលា​ការ។ល។ នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ គេហ​ទំព័រ AKP ក៏​មាន​ចុះ​ផ្សាយ​ព័ត៌​មាន​អន្តរ​ជាតិ​ផង​ដែរ។

ទស្សន​វិជ្ជា​ខាង​វិស័យ​សារ​ព័ត៌​មាន​របស់​លោក​ខៀវ កាញា​រីទ្ធ គឺ​ប្លែក​ លឿន និង​ទុក​ចិត្ត​បាន ហើយ​គ្រប់​បណ្តាញ​ផ្សព្វ​ផ្សាយ​ទាំង​អស់​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ព័ត៌​មាន ទូរ​ទស្សន៍ វិទ្យុ និង​សេវា​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ជា​ច្រើន​ទៀត​កំពុង​ប្រតិ​បត្តិ​ការ​បំពេញ​ការ​ងារ​ដោយ​គោរព​ទៅ​តាម​ទស្សនៈ​នេះ។ សមិទ្ធ​ផល​ខាង​លើ​នេះ​មិន​អាច​កាត់​ផ្តាច់​ចេញ​​ពី​ការ​ជួយ​ឧបត្ថម្ភ​ផ្នែក​បច្ចេក​ទេស​ពី​សំណាក់​ក្រុម​ហ៊ុន​មេគង្គ​​ណិត ដែល​បាន​និង​កំពុង​ផ្តល់​សេវា​មួយ​ចំនួន​ដូច​ជា​មធ្យោ​បាយ​អ៊ីន​ធើរ​ណែត ប្រព័ន្ធ​គ្រប់​គ្រង​ទិន្ន​ន័យ ទីតាំង​រក្សា​ទុក​ទិន្ន​ន័យ និង​ប្រព័ន្ធ​បញ្ជូន​សារ​អេឡិច​ត្រូនិក​ជា​ដើម។

មេគង្គ​​ណិត (www.mekongnet.com.​kh) គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ហ៊ុន​អង្គរ​ដាតា ខម​ម្ញូនីខេសិន គ្រុប ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ីន​ធើរ​ណែត និង​បច្ចេក​​​វិទ្យា​ទំនើប​តាម​ខ្សែ​កាប្លិ៍​អុប​ទិក និង​មុន​គេ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ មេគង្គ​​ណិត​ក៏​បាន​រួម​ចំណែក​អភិ​វឌ្ឍ​ខាង​វិស័យ​ព័ត៌​មាន​វិទ្យា​ផង​ដែរ ដោយ​បាន​ផ្តល់​សេវា​អ៊ីនធើរ​ណែត​​មិន​គិត​ប្រាក់ ជូន​សាលា​រៀន​សាធា​រណៈ​មួយ​ចំនួន​នៅ​រាជ​ធានី​ភ្នំពេញ៕