ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ នៅល្ងាចថ្ងៃទី០១ កក្កដា បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ចំនួន១១នាក់បន្ថែមទៀត ភាគច្រើននៅសង្កាត់ក្រចេះ ក្រុងក្រចេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះបានបញ្ជាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ថា ក្រុមគ្រូពេទ្រជំនាញនៃមន្ទីរសុខាភិបាលខេត្តក្រចេះ បានយកសំណាកអ្នកដែរបានពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកមានជំងឺកូវីដ-១៩ លទ្ធផលគឺវិជ្ជមានចំនួន១១នាក់។
នេះគឺជាករណីផ្ទុះជំងឺកូវីដ-១៩ ជាសហគមន៍លើកដំបូងនៅក្នុងខេត្តក្រចេះ ដែររហូតដល់ពេលនេះ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្តក្រចេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧៩ករណី ក្នុងព្រឹតិការណ៍ ២៦ មិថុនា ជាក់ស្ដែង រហូតដល់រសៀលថ្ងៃទី០១ កក្កដា ឆ្នាំ២០១២១ ម្សិលមិញនេះ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១នាក់ ស្រី០៣នាក់។
រដ្ឋបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ទាំង១១នាក់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្រ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ដោយឡែក អ្នកដែលប៉ះពាលដោយប្រយោល ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
សូមបញ្ជាក់ដែរថា នៅខេត្តក្រចេះគិតត្រឹមរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ រកឃើញអ្នកផ្ទុកជំងឹកូវីដ-១៩ សរុបចំនួន៩៧ករណី ជាសះស្បើយចំនួន១៥ នាក់ ស្លា.ប់០២នាក់ បច្ចុប្បន្ននៅសល់ ចំនួន៨០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្នូល និងមន្ទីរពេទ្យបង្អែក ខេត្តក្រចេះ ៕
ចែករំលែកព័តមាននេះ