ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកចុង​សារភាព​ថា យក​ជង្គង់​អុក​លើ​ដើមទ្រូងកូនស្រី​អាយុ​២​ឆ្នាំ​ស្លា​.​ប់ ព្រោះ​ខឹង​វាយ​ក្បាល និង​យក​ជើងធូប​ចាក់​ភ្នែក​ខ្លួន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​កើត​មានរឿង​ហេតុ ដែល​ឪពុកចុង​អះអាង​ថា​ដួល​សង្កត់​លើ​កូនស្រី​អាយុ​២​ឆ្នាំ​ស្លា​.​ប់​នោះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ឃាត់ខ្លួន​បុរស​ជា​ឪពុកចុង​នាំ​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​២ ធ្វើការ​សាកសួរ​អស់​រយៈពេល​យ៉ាង​យូរ ទើប​ជនសង្ស័យ​ឈ្មោះ សុខ រ​ដ្ឋា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​កើត​មានរឿង​ហេតុ ដែល​ឪពុកចុង​អះអាង​ថា​ដួល​សង្កត់​លើ​កូនស្រី​អាយុ​២​ឆ្នាំ​ស្លា​.​ប់​នោះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ឃាត់ខ្លួន​បុរស​ជា​ឪពុកចុង​នាំ​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​២ ធ្វើការ​សាកសួរ​អស់​រយៈពេល​យ៉ាង​យូរ ទើប​ជនសង្ស័យ​ឈ្មោះ សុខ រ​ដ្ឋា ព្រម​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​វាយ និង​យក​ជង្គង់​អុក លើ​ដើមទ្រូង កុមារី​រង​គ្រោះ បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន ។

លោក​វរសេនីយ៍ឯក ម៉េ​ង វិមាន​ដា​រ៉ា អធិការ​នគរបាល​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ប្ញ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ គឺ​ជន​រង​គ្រោះ​ឈ្មោះ ន​ន ស្រី​និ​ច ភេទ​ស្រី អាយុ​០២ ឆ្នាំ និង​ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ សុខ រ​ដ្ឋា អាយុ​២៩​ឆ្នាំ បាន​នៅ​ក្នុងផ្ទះ​ជួល​តែ​០២​នាក់ ខណៈនោះ​ក្មេង​ស្រី​រង​គ្រោះ បាន​វាយ​ក្បាល និង​យក​ជើងធូប​ចាក់​ភ្នែក​ជនសង្ស័យ ភ្លាម​នោះ​ជនសង្ស័យ​ខឹង ក៏​បាន​ចាប់​ជន​រង​គ្រោះ វាយ​លើ​ខ្លួនប្រាណ និង​យក​ជង្គង់​អុក​លើ​ដើមទ្រូង បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ ហើយ​ក៏​បាន​នាំ​កុមារី ទៅ​ឲ្យ​ជីតា​ឈ្មោះ ម៉ី ថុ​ល ដោយ​ភូត​កុហក​ថា រូបគេ​រអិល​ជើង​ដួល​ក្នុង​បន្ទប់ទឹក សង្កត់​លើ​ក្មេង​រង​គ្រោះ​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​ជីតា​ក្មេង​រង​គ្រោះ ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​មន្ត្រី​អង្គការ​ការពារ​កុមារ បាន​ពិនិត្យ​លើ​សាកសព​ជន​រង​គ្រោះ ឃើញ​មាន​ស្នាម​ជាំខ្លួន​ប្រាណ​ជា​ច្រើន​កន្លែង មិន​អាច​រអិល​ជើង​ដួល​សង្កត់​លើ​ដូច​ការ​អះអាង​របស់​ជនសង្ស័យ​នោះ​ទេ ។

បន្ទាប់​ពី​សាកសួរ​តាម​ជំនាញ​របស់​សមត្ថកិច្ច អស់​រយៈពេល​យ៉ាង​យូរ ទើប​ជនសង្ស័យ​ឈ្មោះ សុខ រ​ដ្ឋា ព្រម​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​វាយ និង​យក​ជង្គង់​អុក​លើ​ដើមទ្រូង​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន ។

លោក​អធិការ ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ជន​ស​ង្ស​យ​ជា​ឪពុកចុង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​បាន​ឈ្មោះ ផុ​ន សុខ​ហាក់ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជា​ម្ដាយបង្កើត​របស់​ក្មេង​រង​គ្រោះ និង​ជា​ប្រពន្ធ​ជនសង្ស័យ បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២ ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​សាកសព​ក្មេង​ស្រី​រង​គ្រោះ បាន​ប្រគល់​ឲ្យ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ សុខ រ​ដ្ឋា ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ចាប់​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

សូម​ជម្រាប​ថា «​មិន​ទាន់​ចប់​ទេ ករណី​ឪពុកចុង អះអាង​ថា ដួល​សង្កត់​លើ​កូនស្រី​អាយុ​២​ឆ្នាំ​ស្លា​.​ប់ អង្គភាព​ការពារ​កុមារ ចុះ​ស៊ើបអង្កេត​ហើយ​» អង្គភាព​ការពារ​កុមារ ហៅ​កាត់ (CPU) កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​ឃា​.​ត​កម្ម ទៅ​លើ​កុមារ​អាយុ ០២​ឆ្នាំ នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ រាជធានី​ភ្នំពេញ ។ តាម​ការ​ពិនិត្យ​សាកសព​បឋម បាន​បង្ហាញ​ថា កុមារ​រង​គ្រោះ​បាន​រង​របួស​ធ្ងន់ធ្ងរ​ជា​ច្រើន​កន្លែង នៅ​លើ​ដងខ្លួន ។ អង្គភាព​ការពារ​កុមារ (CPU) ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នាយកដ្ឋាន​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ក្រសួងមហាផ្ទៃ រួម​ជាមួយ​លោក​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រតន៍ បាន​រួម​គ្នា​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព ដើម្បី​បញ្ជាក់​អំពី​ទម្ងន់ នៃ​ស្នាម​របួស​មាននៅ​លើ​ដងខ្លួន ដែល​របួស​ទាំងនេះ​ហើយ បាន​បណ្តាល​ឲ្យ​កុមារី​រង​គ្រោះ ទទួលមរណភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ