ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ហ្គាស១កំប៉ុងបំផ្លាញអស់ផ្ទះ២ខ្នង គិតជាប្រាក់​​ជាង​៨​ម៉ឺន​​ដុល្លារ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ​ផ្ទះ​២​ខ្នង​ត្រូវ​អគ្គិ​​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ ដែលហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង​។…

ខេត្តព្រៃវែង ៖ ​ផ្ទះ​២​ខ្នង​ត្រូវ​អគ្គិ​​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ ដែលហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង​។

ប្រភពបានឱ្យដឹងថា ម្ចាស់ផ្ទះ​រង​គ្រោះ​ដែល​ភ្លើង​ឆេះ​អស់ទាំង​២​ខ្នង​មានឈ្មោះ​ដូច​ខាងក្រោម​៖
១-ផ្ទះ​ឈ្មោះ ឌឿ​ន យ៉េ​ក ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ជញ្ជាំង​ក្តា ទំហំ (៨x៨)m​។​ចំពោះ​សម្ភារៈ​បាត់បង់​ខូចខាត​រួម​មាន​៖
មាស ១​តម្លឹង ៥​ជី, ​ប្រាក់​រៀល ៧​លាន​រៀល, ​ម៉ូតូ ១​គ្រឿង, ស្រូវ ៤០​បេ, ​ម៉ាស៊ីនបូមទឹក​ម៉ា​ស៊ូ​ត 2​គ្រឿង, ម៉ាស៊ីន​សាំង ១​គ្រឿង និង​ខូចខាត​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ជា​ច្រើ​ទៀត​។​បើ​គិត​ជា​ប្រាក់​អស់​ប្រមាណ ៣៥,០០០$(៣​ម៉ឺន​៥​ពាន់​ដុល្លា​)​។

រីឯម្ចាស់ផ្ទះមួយទៀត មាន​​ឈ្មោះ សឿ​ន ណាត​ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ផ្ទះ​ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង ជញ្ជាំង​ក្តា​ទំហំ (៧x១១)m​។​ចំណែក​សម្ភារ​:​បាត់បង់​ខូចខាត​រួម​មាន​៖ ប្រាក់​រៀល១០​លាន​រៀល និង​ខូចខាត​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ជា​ច្រើន​ទៀត​។ ​បើ​គិត​ជា​ប្រាក់​នៃ​ការ​ខាតបង់​ប្រមាណ​៤៧,០០០$ (៤​ម៉ឺន​៧​ពាន់​ដុល្លា​)​។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ករណី​អគ្គិ​ភ័យ​នេះ​ គឺ​បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស​ដាំបាយ​ចេញពីផ្ទះ​ឈ្មោះ ឌឿ​ន យ៉េ​ក រួច​បាន​ឆេះ​មក​ផ្ទះ សឿ​ន ណាត​ នៅ​ជាប់​អស់ទាំង​ស្រុង​ដូច​គ្នា ហើយ​បើ​គិត​ពី​ការ​បាត់បង់​សម្ភារ​:​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទាំង​២​ខ្នង អស់​ទឹកប្រាក់​សរុប​ប្រមាណ​៨២,០០០​ដុល្លារ ​។​

ទោះ​យ៉ាងណា​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​ខាងលើ​នេះ​ដែរ កម្លាំង​សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ទឹក​៥​ស៊ីទែន​។ ​ក្នុង​នោះ​ ​រថយន្ត​ស្រុក​ពារាំង​អសទឹក​៣​ស៊ីទែន​។ ​រថយន្ត​ស្រុក​ពោធិ៍​រៀង​អស់​ទឹក​១​ស៊ីទែន និង​រថយន្ត​ស្នងការដ្ឋាន​ខេត្តព្រៃវែង អស់​ទឹក​១​ស៊ីទែន ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន​មិន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​បន្ត​ទៀត​។ ​សូម​បញ្ជាក់​ក្នុង​ករណី​អគ្គី​ភ័យ​នេះ​ដែរ មិន​បង្ក​អោយ​មាន​មនុស្ស​ស្លា.ប់​ឫ​រង​របួស​នោះ​ឡើយ​ ៕

អត្ថបទសរសេរ ដោយ