រាជធានីភ្នំពេញ ៖ នារសៀលនេះ ក្រុមគ្រូពេទ្យស័គ្រចិត្តសម្តេចតេជោ បានចុះយកសំណាកព្រះសង្ឃ ក៏ដូចជាប្រជាពលដ្ឋ និស្សិត ដែលរស់នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ឬ ហៅថា វត្តស្ទឹងមានជ័យ ជាលើកទី ២ ហើយបានរកឃើញព្រះសង្ឃជាច្រើនអង្គវិជ្ជមានកូវីដ-១៩ ខណៈការធ្វើតេស្តយកសំណាកនារសៀលថ្ងៃទី៣០ ខែមិថុនា កំពុងដំណើរការមិនទាន់ចប់ក្តី និងមានព្រះសង្ឃជាច្រើនអង្គតម្រង់ជួរធ្វើតេស្ត ។

ដោយការពិនិត្យនេះ ធ្វើតាមរយៈឧបករណ៍តេស្តរហ័ស (Rapid test) រង់ចាំប្រហែលជា១៥ នាទី ទៅកន្លះម៉ោង គឺឃើញលទ្ធផលហើយ ។ ចំពោះអ្នក ព្រះសង្ឃ ដែលត្រូវបានពិនិត្យឃើញថា វិជ្ជមានកូវីដ-១៩ នឹងយកទៅភ្លាម តែបើអត់ឃើញវិជ្ជមានតែគឺឲ្យលោកចូលកុដិធម្មតាវិញ ។ គិតមកដល់ម៉ោងនេះ ការយកសំណាក មិនទាន់បានចប់នៅឡើយទេ កំពុងតែយកសំណាកបន្តបន្ទាប់ទៀត ហើយកំពុងតែរកឃើញព្រះសង្ឃជាច្រើនអង្គវិជ្ជមានកូវីដ-១៩ ។

ចំពោះ អ្នកដែលពាក់ព័ន្ធ ព្រះសង្ឃ យាយជី-តាជី និងនិស្សិត នៅវត្តមួយនេះសរុបប្រហែល ៣០០អង្គ\ នាក់ ដែលកំពុងតែធ្វើតេស្ត លើកទី២នេះ តែខាងយើងមិនទាន់ដឹងតួលេខច្បាស់លាស់នៅមិនទាន់ដឹងនៅឡើយ ដោយសារតែបន្តរកឃើញវិជ្ជមានជាបន្តបន្ទាប់ និងការធ្វើតេស្តមិនទាន់បានបញ្ចប់នោះទេ ។
សូមបញ្ជាក់ ៖ ដោយការចុះយកសំណាកលើកទី១ ពិនិត្យជិត៤០០អង្គ\ នាក់ ឃើញតែ៣៩អង្គនាក់ ដែលវិជ្ជមានត្រូវយកទៅ ហើយអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័កនៅវត្ត ដោយមានការបិទទ្វារ ហ៊ុមព័ទ្ធ មិនឲ្យមានការចេញចូល ។

បើយោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានលើកឡើងថា នៅថ្ងៃនេះក៏បានរកឃើញព្រះសង្ឃជាច្រើនអង្គ គង់នៅវត្តកោះមេត្តាពោធិវង្ស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ បានធ្វើតេស្ដរកឃើញ វិជ្ជមានមេរោគ កូវីដ១៩ ផងដែរ ។






ចែករំលែកព័តមាននេះ