ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​រដ្ឋ​ និង​ឯកជន​បើក​ឡើង​វិញ ​តែ​អាជីវកម្ម​មិន​ដូច​មុន​ឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សម្រេច​ឱ្យ​ផ្សារ​រដ្ឋ​និង​ផ្សារ​ឯកជន​នានា​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​និង​ឱ្យ​អាជីវករ​ចូល​លក់ដូរ​ក្នុង​ផ្សារ​ឡើង​វិញ ប៉ុន្តែ​គេ​មើលឃើញ​ថា​អាជីវកម្ម​របស់​អាជីវករ​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​ល្អ​ប្រសើរ​ឬ​លក់ដូរ​ដាច់​ដូច​មុន​ផ្ទះ​កូ​វី​ដ​១៩​ឡើយ ជា​ពិសេស​ទំនិញ​ដែល​មិនមែន​ជា​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ ។ យោង​តាម​ប្រធាន​ផ្សារ​រដ្ឋ​នានា​ក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​នានា​ថា​ចាប់តាំងពី សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឱ្យ​អាជីវករ​ចូល​លក់ដូរ​ក្នុង​ផ្សារ​វិញ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សម្រេច​ឱ្យ​ផ្សារ​រដ្ឋ​និង​ផ្សារ​ឯកជន​នានា​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​និង​ឱ្យ​អាជីវករ​ចូល​លក់ដូរ​ក្នុង​ផ្សារ​ឡើង​វិញ ប៉ុន្តែ​គេ​មើលឃើញ​ថា​អាជីវកម្ម​របស់​អាជីវករ​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​ល្អ​ប្រសើរ​ឬ​លក់ដូរ​ដាច់​ដូច​មុន​ផ្ទះ​កូ​វី​ដ​១៩​ឡើយ ជា​ពិសេស​ទំនិញ​ដែល​មិនមែន​ជា​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ ។

យោង​តាម​ប្រធាន​ផ្សារ​រដ្ឋ​នានា​ក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​នានា​ថា​ចាប់តាំងពី សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឱ្យ​អាជីវករ​ចូល​លក់ដូរ​ក្នុង​ផ្សារ​វិញ ឃើញ​ថា​អាជីវករ​ក្នុង​ផ្សារ​ក៏​បាន​ចូល​លក់ដូរ​ជា​ហូរហែ​និង​កាន់តែ​ច្រើន​ឬ​ស្ទើរតែ​១០០​ភាគរយ​វិញ​ហើយ ។ ចំណែក​អតិថិជន​ចូល​ទិញ​ទំនិញ ក្នុង​ផ្សារ​ក៏​ឃើញ​ថា​ចេញចូល​ហូរហែ​និង​តម្រូវ​ឱ្យ​គោរព​ទៅ​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ក្នុង​ការ​ទប់ស្កាត់​កូ​វី​ដ​១៩​ផង​ដែរ ។

អាជីវករ​លក់​សម្លៀក​បំពាក់​ក្នុង​ផ្សារ​ធំ​ថ្មី​ម្នាក់​បាន​ឡើង​លើក​ថា ទោះបីជា​ផ្សារ​បាន​បើក​វិញ​ក៏​ពិតមែន តែ​ការ​លក់ដូរ​សម្លៀក​បំពាក់​នៅ​តែ​មិនសូវ​កាក់កប​ដូច​មុន​នោះ​ទេ ពីព្រោះ​ទំនិញ​នេះ ជា​ទំនិញ​ដែល​មិនសូវ​មាន​តម្រូវការ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ ។​អ្នកទិញ​សម្លៀក​បំពាក់​យក​ទៅ​ប្រើ​ពេល​មុន​ៗ​ភាគច្រើន គេ​ទិញ​សម្រាប់​ចូលរួម​កម្មវិធី​ម្ដង​ឬ​ពីរ​ដង តែ​នៅ​ពេល​កូ​វី​ដ​១៩​រាលដាល​បែប​នេះ កម្មវិធី​នានា​ក៏​ត្រូវ​បាន​ផ្អាក ដូច្នេះ​ពួក​គេ​មិនដឹង​ថា​ទិញ​សម្លៀក​បំពាក់​យក​ទៅ​ធ្វើ​អី​ដែរ អ​ញ្ចឹ​ង​ហើយ​ទំនិញ​ទាំងនេះ ក្លាយជា​ទំនិញ​មិន​ចាំបាច់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។

អ្នក​នាង ចាន់ ប៊ុ​ន​ណា​អាជីវករ​លក់​សម្លៀក​បំពាក់​មួយ​រូប​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់ កាលពីមុន​កូ​វី​ដ​១៩ ការ​លក់ដូរ​សម្លៀក​បំពាក់​ហាក់​ទទួល​បាន​កាក់កប​ខ្លះ​ដែរ ព្រោះ​កាល​មុន​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍ កម្មវិធី​អាពាហ៍ពិពាហ៍ ខួបកំណើត និង​ជប់លៀង​នានា​នៅ​តែ​មាន តែ​ក្រោយ​ពេល​ព្រឹត្តិការណ៍​សហគមន៍​ត្រូវ​ផ្ទុះ​ឡើង កម្មវិធី​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​បិទ​ទាំងស្រុង​ដែល​នាំ​ឱ្យ​តម្រូវការ​ប្រើប្រាស់​លើ​សម្លៀក​បំពាក់​ក៏​បាន​ធ្លាក់​ចុះ​ហើយ​ក៏​មិន​មាន​អ្នកទិញ សម្លៀក​បំពាក់​យក​ទៅ​ប្រើប្រាស់​ដែរ ។

អ្នកលក់​ទូរ​សព្ទ​ដៃ​នៅ​ក្នុង​ផ្សារ​បុរី​ពិភព​ថ្មី​កំ​បូល​ក៏​បានឱ្យ​ដឹ​ផង​ដែរ ថ្វី​ត​ត្បិត​តែ​ផ្សារ​បាន​បើក​ដំណើរការ​វិញ​ពិតមែន តែ​អាជីវកម្ម​មិន​ដូច​ពី​មុន​ឡើយ ។ នៅ​ពេល​មាន​វិបត្តិ​បែប​នេះ អតិថិជន​មិនសូវ​ដូរ​ស៊េរី​ទូរ​សព្ទ​ដូច​មុន​ឡើយ ព្រោះ​ចំណូល​ពួក​គេ​ធ្លាក់​ចុះ សុខចិត្ត​ប្រើប្រាស់​របស់​ចាស់​ៗ​សិន ឬ​បើ​ខូច​ត្រឹម​យក​មក​ជួសជុល ខុស​ពី​មុន​ដែល​មាន​បញ្ហា​អ្វី​ពួក​គេ​ដូរ​ស៊េរី​ថ្មី ។ ដោយឡែក​ងាក​ទៅ​មើល​កន្លែង​លក់ដូរ​ចំណីអាហារ ត្រី​សាច់ និង​បន្លែ​វិញ​ឃើញ​ថា​នៅ​តែ​មមាញឹក​ដដែល គឺ​ស្ថានភាព​ដូចនឹង​មុន​បិទ​ផ្សារ​ដែរ ដោយ​អាជីវករ​លក់​ត្រី​សាច់ បន្លែ នៅ​តែ​បន្ត​លក់ដាច់​និង​ពេល​ខ្លះ​ដាច់​ខ្លាំង​ជាង​មុន​ពេល​បិទ​ខ្ទប់​ទៅ​ទៀត ។

ស្ត្រី​លក់​បន្លែ​ម្នាក់​ក្នុង​ផ្សារ​ពិភព​ថ្មី ក៏​បាន​និយាយ​ដែរ​ថា ការ​លក់ដូរ​គឺ​មិន​ខុស​ពី​មុន​ពេល​បិទ​ផ្សារ​នោះ​ទេ ។ ប៉ុន្តែ ដោយសារ​តែ​កាល​បិទ​ផ្សារ​អាជីវករ​បាន​ផ្លាស់​មក​លក់ដូរ​ចល័ត តាម​រទេះ និង​រ៉ឺ​ម៉ក ទោះបីជា​ផ្សារ​បាន​បើក​វិញ​ក្ដី ក៏​អាជីវករ​មួយ​ចំនួន​អត់​ព្រម​ចូល​លក់ដូរ​ក្នុង​ផ្សារ​វិញ​ដែរ គឺ​នៅ​បន្ត​លក់ដូរ​តាម​ផ្លូវ​តាម​រទេះ​ដដែល ព្រោះ​ការ​លក់ដូរ​បែប​នេះ ងាយស្រួល​ក្នុង​ការ​ជួប​អតិថិជន និង​លក់ដាច់​ជាង​ការ​លក់​ក្ន​ង​ផ្សារ​ទៅ​ទៀត ។

អាជីវករ​ក្នុង​ផ្សារ បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​កំ​បូល ពិនិត្យ​ក្រុម​អាជីវករ​ដែល​លក់ដូរ​នៅ​តាម​ផ្លូវ​គួរ​ចូល​កន្លែង​លក់ដូរ​ក្នុង​ផ្សារ​វិញ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ផ្លូវ​សាធារណៈ​មាន​របៀបរៀបរយ​ឡើង​វិញ និង​ការ​លក់ដូរ​មាន​ភាព​ស្មើភាព​គ្នា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ