ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​ធំ​ត្រូវបិទ​ដោយសារ​ការ​ផ្ទុះ​ឡើង​នូវ​កូ​វី​ដ ១៩!

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ខណៈ​ផ្សារ​រដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បើក​ដំណើរការ​ឡើង​វិញ ស្រាប់តែ​បណ្តា​ខេត្ត​មួយ​ចំនួន​ធំ​ត្រូវ​បិទ​ផ្សារ​ជា​បន្តបន្ទាប់ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ ១៩​។តោះ​! ខាងក្រោម​នេះ​ជា​ទិន្នន័យ​ដែល​សរុប​ផ្សារ​នៅ​តាម​បណ្តា​ខេត្ត ដែល​ត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន​៖ ទី​១) រដ្ឋបាល​ខេត្តសៀមរាប​៖ សម្រេច​បិទ​ផ្សា​រលើ​ធំ​ថ្មី…

រាជធានី​ភ្នំពេញ​៖ ខណៈ​ផ្សារ​រដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បើក​ដំណើរការ​ឡើង​វិញ ស្រាប់តែ​បណ្តា​ខេត្ត​មួយ​ចំនួន​ធំ​ត្រូវ​បិទ​ផ្សារ​ជា​បន្តបន្ទាប់ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ ១៩​។
តោះ​! ខាងក្រោម​នេះ​ជា​ទិន្នន័យ​ដែល​សរុប​ផ្សារ​នៅ​តាម​បណ្តា​ខេត្ត ដែល​ត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន​៖

​ផ្សា​រលើ​ធំ​ថ្មី ស្ថិតនៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ខេត្តសៀមរាប

ទី​១) រដ្ឋបាល​ខេត្តសៀមរាប​៖ សម្រេច​បិទ​ផ្សា​រលើ​ធំ​ថ្មី ដែល​ស្ថិត​នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រោយ​រក​ឃើញ​មាន​ពាក់ព័ន្ធ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​មាន​អ្នក​ស្លាប់​ម្នាក់ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១​នេះ​។

ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ស្ថិត​ក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន

ទី​២) រដ្ឋបាល​ខេត្ត​ប៉ៃលិន៖​ បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​បាន​បិទ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ស្ថិត​ក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន អស់​រយ​:​ពេល​១​អាទិត្យ ក្រោយ​ធ្វើតេស្ត​រហ័ស​រក​ឃើញ​អាជីវករ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២១ មាន​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​មួយ​ចំនួន​បាន​នាំ​គ្នា​រើ​ឥ​វ៉ា​ន់​របស់​ខ្លួន​ចេញ​មក​លក់ដូរ នៅ​ខាងក្រៅ​ផ្សារ ដើម្បី​បាន​ថវិកា​ខ្លះ​សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​សង​ជំពាក់​បំណុល​គេ​ផង​ដែរ ។

សារ​សាមគ្គី​ស្ទឹង​ត្រែង ស្ថិ​ន​នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង

ទី​៣) រដ្ឋបាល​ខេត្តស្ទឹងត្រែង​៖ បាន​សម្រេច​ផ្អាក​សកម្មភាព​លក់ដូរ​របស់​អាជីវករ ក្រោយ​ពី​លទ្ធផល​វិជ្ជមាន​លើ​អាជីវករ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង ដែល​មាន​មូលដ្ឋាន​នៅ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង ស្ថិ​ន​នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ដែល​ជាទី​តាំង​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​.១៩ ការ​ផ្អាក​នឹង​ចាប់ពី​ថ្ងៃ​ទី​២៦ ខែមិថុនា រហូត​ដល់​មានការ​ជ​ណ​ដំណឹង​ជា​ថ្មី​ផង​ដែរ​។

​ផ្សារ​សួង ស្ថិតក្នុងខេត្ត​ត្បូងឃ្មុំ

ទី​៤) ខេត្ត​ត្បូងឃ្មុំ ៖ អភិបាលក្រុង​សួង លោក ជា ណា​រ៉ុ​ន បានឱ្យ​ដឹង​ថា ក្រុង​សួង​បាន​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន ២​នាក់​បន្ថែម​ទៀត​កាលពី​ថ្ងៃ​ទី ២៦ ខែមិថុនា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សួង ដែល​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ សរុប​ព្រឹត្តិការណ៍​ផ្សារ​សួង​បណ្តោះអាសន្ន​មាន​ចំនួន ៩​នាក់ ក្នុង​នោះ​ស្លា​.​ប់ ២​នាក់។

ផ្សារ​អ្នក​លឿង

និង​ទី​៥) អាជ្ញាធរ​ស្រុក​ពាម​រ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ស្រុក​ពាម​រក៍ បាន​សម្រេច​បិទ​ផ្សារ​អ្នក​លឿង​ជា​បណ្ដោះអាសន្ន ក្រោយ​ពី​រក​ឃើញ​អាជីវករ​២​នាក់​ប្ដី​ប្រពន្ធ​នៅ​ក្នុង​ផ្សារ​អ្នក​លឿង​នេះ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មិនមែន​មាន​តែ​ផ្សារ​នៅ​តាម​បណ្តា​ខេត្ត​នោះ​ទេ​ដែល​ត្រូវ​បាន​ផ្អាក ផ្សារ​ធំ​ៗ​របស់​រដ្ឋ នៅ​ភ្នំពេញ បាន​ផ្អាក​ដែរ​ប៉ុន្តែ​បាន​អនុញ្ញាត​ឱ្យ​អាជីវករ បើក​តូប ដំណើរការ​លក់ដូរ​ឡើង​វិញ លើ​ទំនិញ គ្រប់​ប្រភេទ ដែល​ឈាន​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ ជា​បណ្តើរ​ៗ​ហើយ​៕

អត្ថបទសរសេរ ដោយ