ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានវេ​អង​ដឹកឈើ​ផ្ទះ​ចាស់ៗ​ពីលើ តែមើល​ពីក្រោម​​​វិញ​ដល់.ក​

2 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កម្លាំង​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប បាន​សហកា​ជាមួយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំ​រីង និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់​បាន​រថយន្ត១​គ្រឿង​ ​ដឹក​ផល​អនុ​ផល​ព្រៃឈើ​ចេញពី​ដែន​ព្រៃ​ឡង់ ​កាលពី​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​២០២១ ស្ថិត​ត្រង់​ចំណុច​ភូមិ​រន្ទះ…

ខេត្តកំពង់ធំ ៖ កម្លាំង​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប បាន​សហកា​ជាមួយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំ​រីង និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់​បាន​រថយន្ត១​គ្រឿង​ ​ដឹក​ផល​អនុ​ផល​ព្រៃឈើ​ចេញពី​ដែន​ព្រៃ​ឡង់ ​កាលពី​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​២០២១ ស្ថិត​ត្រង់​ចំណុច​ភូមិ​រន្ទះ ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។

ប្រភព​បានឱ្យដឹងថា ​រថយន្ត​ដែល​បង្ក្រាប​បាន​ខាងលើ​នេះ​ ម៉ាក​វេ​អង​ក្បាល​ព​ណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 3B-0390 ទ្រុង​ព​ណ៌.ស​ ​ពាក់​ស្លាក​លេខ កំពង់ចាម 4A-0218 ដែល​ម្ចាស់​មានឈ្មោះ ត្រា ហើយ​ឈ្មោះ​ត្រា​នេះ គឺជា​មេ​ឈ្មួញ​រកស៊ី​ឈើ​យ៉ាង​សកម្ម​នៅ​តំបន់​អូរ​ងាវ ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​នៃ​ស្រុក​សណ្តាន់ ដោយ​លោក​បាន​ដាក់​ភាគហ៊ុន​គ្នា​ជាមួយ​និង​ឈ្មោះ និ​ត ដែល​ជា​មុខសញ្ញា​ក្នុង​ការ​កាក់​បំផ្លាញ​ធនធានធម្មជាតិ​បាន​យ៉ាង​រលូន មក​ពី​មានការ​ឃុបឃិត​គ្នា​ជាមួយ​និង​មន្ត្រី​ខិលខូច​មួយ​ចំនួន​ដែល​ប្រចាំការ​ការពារ​ព្រៃ​ឡង់​ ព្រមទាំង​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ផង​ដែរ បើកដៃ​ឲ្យ​មានការ​ចូល​ទៅ​កាប់​ឈើ​ដោយ​ខុសច្បាប់​យក​មក​លក់​ឲ្យ​ពួក​ក្រុម​ឈ្មួញ​ដែល​រង់ចាំ​ទទួល​ទិញ បណ្តាល​ឲ្យ​តំបន់​ព្រៃ​អភិរក្ស​ព្រៃ​ឡង់​ដែល​ស្ថិត​ក្នុងស្រុក​សណ្តាន់​ចេះ​តែ​រិច​រិល​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ។

ប្រភព​ដដែល​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ខាងលើ​នេះ​ តែងតែ​ដឹកឈើ​ចេញពី​តំបន់​អូរ​ងាវ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ឆ្លងកាត់ ឃុំ​ទំ​រីង​ឆ្ពោះទៅ​លក់​នៅ​ខេត្ត​ផ្សេង​ៗ ដោយ​ប្រើ​រូបភាព​ប្រមូល​ទិញ​ឈើ​ថ្មី​ៗ​ដាក់​ពីក្រោម រួច​ហើយ​យក​ឈើ​ផ្ទះ​ចាស់​ៗ​បន្តិចបន្តួច​មក​ដាក់​គ្រប​ពីលើ ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច ប៉ុន្តែ​ទោះបី​ប្រើ​គ្រប់​រូបភាព​ផ្សេង​ៗ​បំភ័ន្ត​ភ្នែក​យ៉ាងណា​ក្តី គេ​សង្កេត​ឃើញ​ថា​រាល់​បទល្មើស​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​ទាំងនោះ នៅ​តែ​គេច​មិន​ផុត​ពី​សមត្ថកិច្ច​នោះ​ដែរ នៅ​ពេល​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ខណៈ​កំពុង​តែ​នាំ​យក​រថយន្ត​ដែល​ជា​វត្ថុ​តាង​ដើម្បី​យក​មក​រក្សា​ទុក​ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង នៅ​តាម​ផ្លូវ​តៃកុង​ឡាន​ធ្វើ​កិច្ច​ជា​ខូច​រថយន្ត ក្នុង​ចេតនា​ពន្យា​ពេល​ដើម្បី​រង់ចាំ​អ្នក​ដែល​ពាក់ព័ន្ធ​មក​ជួយ​អន្តរាគមន៍ ក៏​ប៉ុន្តែ​ទោះជា​អ្នក​បើករថយន្ត​មាន​ចេតនា​បែប​នេះ​ក្តី ក៏​កម្លាំង​ជំនាញ​នៅ​តែ​បន្ត​ប្រតិបត្តិការ ដោយ​យក​ក្បាល​រថយន្ត​ផ្សេង​១​គ្រឿង​ទៀត មក​សណ្តោង យក​វត្ថុ​តាង​នៃ​បទល្មើស​ជាក់ស្តែង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​ឲ្យ​ខាង​តែ​បាន​។

លោក ហោ ភា​ជ នាយ​រង​ផ្នែក​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​! ដោយសារ​តែ​ស្ថានភាព​ផ្លូវ​ពិបាក រថយន្ត​ខាងលើ​ក្រុមការងារ​របស់​លោក​កំពុង​តែ​នាំ​យក​មក​កាន់​អធិការដ្ឋាន​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២១​នេះ​! លោក​នៅ​មិន​ទាន់​អាច​បញ្ជាក់​ប្រាប់​អំពី​ចំនួន​ឈើ​ដែល​មាននៅ​លើ​រថយន្ត​វេ​អង់​នោះ​ថា​មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រគូប​បាន​នៅឡើយ​ទេ រង់ចាំ​នាំ​យក​វត្ថុ​តាង​មក​ដល់​កន្លែង​សិន​ទើប​រក​កម្លាំង​រើ​ឈើ​ចេញ​ធ្វើការ​វាស់វែង​សិន​បានដឹង​។

ជុំវិញ​ករណី​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើ​នេះ ពលរដ្ឋ​នាំ​គ្នា​និយាយ​រិះគន់​ថា​ ចាប់តាំងពី​រដ្ឋាភិបាល​បាន​ប្រគល់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​និង​ការពារ​របស់​ក្រសួងបរិស្ថាន​មក ពួក​លោក​សង្កេត​ឃើញ​ថា សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តែ​កើត​មាន​ដដែល ហាក់ដូចជា​គ្មាន​ការ​ថយ​ចុះ​ឬ​ក៏​ស្ងប់ស្ងាត់​នោះ​ឡើង ។ ពលរដ្ឋ​បន្ត​រថា​!​បើ​គ្មាន​ការ​ឃុ​ប​ឃឹ​ត​គ្នា​ជា​ចង្កោម​រវាង​ពួក​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ឈើ​ខុសច្បាប់​ជាមួយនឹង​ពួក​មន្ត្រី​ផ្លែ​ល្វា​ដែល​នៅ​ប្រចាំការ​តាម​គោលដៅ​និ​មួយ​ៗ​រួម​ជាមួយ​និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ទេ​នោះ ច្បាស់​ជា​មុខ​ជំនួញ​ឈើ​ខុសច្បាប់​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​នេះ​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​នោះ​ឡើយ ។

ជាក់ស្តែង ​ដូច​ជា​ករណី​រថយន្ត​ធន់​យក្ស​ដឹកឈើ​ខាងលើ​នេះ​ជា​ភស្តុ​តាង​ស្រាប់ គេ​មិន​អាច​ទិញ​ឈើ​លើកដាក់​លើ​រថយន្ត​ឲ្យ​ពេញ​ដោយ​ប្រើ​រយៈពេល​ខ្លី​បាន​នោះ​ឡើយ​!​ពួក​លោក​សួរ​ថា តើ​សមត្ថ​ដែល​ឈរជើង​នៅ​តាម​គោលដៅ​និ​មួយ​ៗ​ក្បែរ​ព្រៃ​ឡង់​នោះ​កំពុង​ធ្វើ​អ្វី0x017d7 តើ​បើកភ្នែក​មើល​ដែរ​ឬទេ? ​ឬ​មួយ​ក៏​ដុល្លា​ចូល​ហោ​ប៉ាវ​ទៅ ម៉ូ​វា​បាំង​ទើប​មើល​មិនឃើញ​ថា​មាន​រថយន្ត​ធន់​យក្ស​ចូល​មក​ដឹកឈើ​នៅ​ក្នុង​ទឹកដី​ភូមិសាស្ត្រ​របស់​ខ្លួន​យ៉ាង​ដូច្នេះ?

ពលរដ្ឋ​បាន​ដាក់​ការ​សង្ស័យ​ថា​!​ពួក​មេ​ឈ្មួញ​ឧក្រិដ្ឋជន​ខាង​បំផ្លាញ​ព្រៃឈើ ដែល​ជា​សម្បត្តិ​ជាតិ ដើម្បី​ដំណើរការ​រកស៊ី​ឈើ​ខុសច្បាប់​ដោយរ​លួ​ន​ទៅ​បាន ក៏​ដោយសារ​តែ​មានការ​ឃុន​ឃិ​ត​គ្នា​ជា​ចង្កោម​ជាមួយ​មន្ត្រី​បរិ​ស្ថា​ប ខាង​រដ្ឋ​បាន​ព្រៃឈើ រាប់​ទាំង​ប៉ូ​លី​ស ប៉ែ​អ៊ឹម រហូត​ដល់​អាជ្ញាធរ បើ​មិន​ដូច្នោះ​ទេ​កុំ​សង្ឃឹមថា​ដឹកឈើ​ចេញ​រួច​ឲ្យ​សោះ​នោះ ។

ពលរដ្ឋ​បន្ត​រថា បើ​យោង​តាម​ពួក​លោក​ដឹក​ចំពោះ​រឿង​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បើ​មាន​ចំនួន​១០​នាក់ គឺ​គេ​សូក​លុយ​គ្រប់​ទាំង​១០​នឹង ប្រ​សិន​ណាមាន​អ្នក​ណា​ម្នាក់​មិន​បាន​ទទួល​លាភសក្ការៈ​ទេ​នោះ គេ​នឹង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ភ្លាម​ៗ​ជា​មិន​ខាន ហើយ​នៅ​ពេល​ចាប់​បាន​ម្តង​ៗ​ទារ​សុទ្ធតែ​រាប់​ពាន់​ដុល្លារ ឬ​ក៏​ចាប់​តែ​ម្តង ដើម្បី​កុំ​ឲ្យ​ក្រុម​ឈ្មួញ​ណា​ហ៊ាន​រំលង​ខ្លួន​ទៀត​នៅ​ពេល​ក្រោយ​ ។ ពួក​លោក​សំណូមពរ​ដល់​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​គួរតែ​មាន​វិធានការ​ឲ្យ​បាន​តឹង​រឹង​បំផុត ​ចំពោះ​មន្ត្រី​គ្រាប់​ល្ពៅ​ថ្នាក់​ក្រោម បើ​មិន​ដូច្នោះ​ទេ ព្រៃ​ឡង់​ដែល​នៅ​សេសសល់​នេះ នឹង​ត្រូវ​រលាយ​អស់​ជាក់​ជា​មិន​ខាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

អត្ថបទសរសេរ ដោយ