ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដូវ​​សំបូរ​​កំប្លោក​អណ្តែត​ពាស​ទន្លេ​អាជ្ញាធរ​ឃុំ​មិន​សូវ​បាន​​ចុះ​ពិនិត្យ​​​​ ធ្វើ​ឱ្យវៀតណាម​​លួច​​ធ្វើ​​ដំបូលឡើងវិញ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើតាមលោក​មេឃុំ​ឆ្នុកទ្រូ​បាន​បញ្ជាក់​ថា រយៈពេល​៣​ទៅ​៤​ខែ​នេះ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​ឆ្លង​ចូល​សហគមន៍ និង​ម្យ៉ាង​ក្នុង​រដូវ​នេះ សម្បូរ​ទៅ​ដោយ​កំប្លោក​អណ្តែត​នៅ​ពាសពេញ​ទន្លេ ដែល​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​ស្រួល អាជ្ញាធរ​ឃុំ​មិនសូវ​បាន​ចុះ​ពិនិត្យ​តាម​ដង​ទន្លេ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជនជាតិ​វៀតណាម​បាន​លួច​ធ្វើ​ដំបូល…

ខេត្តកំពង់ឆ្នាំង ៖ បើតាមលោក​មេឃុំ​ឆ្នុកទ្រូ​បាន​បញ្ជាក់​ថា រយៈពេល​៣​ទៅ​៤​ខែ​នេះ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​ឆ្លង​ចូល​សហគមន៍ និង​ម្យ៉ាង​ក្នុង​រដូវ​នេះ សម្បូរ​ទៅ​ដោយ​កំប្លោក​អណ្តែត​នៅ​ពាសពេញ​ទន្លេ ដែល​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​ស្រួល អាជ្ញាធរ​ឃុំ​មិនសូវ​បាន​ចុះ​ពិនិត្យ​តាម​ដង​ទន្លេ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជនជាតិ​វៀតណាម​បាន​លួច​ធ្វើ​ដំបូល និង​ជញ្ជាំង​បែ​ចំនួន​២៧​ឡើង​វិញ នៅ​ក្នុងភូមិ​ឆ្នុកទ្រូ​នេះ ។ ដូច្នេះ ​ពេល​នេះ​ក្រុមការងារ​ចម្រុះ​របស់​ស្រុក បាន​ចុះ​មក​ដឹកនាំ​ឲ្យ​ម្ចាស់​បែ​ដោយ​ផ្ទាល់ ដើម្បី​បង្ខំ​ឲ្យ​រុះរើ​ជញ្ជាំង និង​ដំបូល​បែ​ចិញ្ចឹម​ត្រី​ឱ្យ​អស់​ឡើង​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​បែ​ចិញ្ចឹម​ត្រី​មាន​ជញ្ជាំង និង​ដំបូល​តទៅ​ទៀត​នោះ​ឡើយ ។

សូមបញ្ជាក់ថា ក្រុមការងារ​ចម្រុះ​ស្រុក​បរិបូណ៌ កាលពី​ព្រឹក​ថ្ងៃ​២៣ ខែមិថុនា ឆ្នាំ​២០២១​ បាន​ចុះ​រុះរើ​ជញ្ជាំង និង​ដំបូល​បែ​ចិញ្ចឹម​ត្រី​របស់​ជនជាតិ​វៀតណាម នៅ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បន្ទាប់​ពី​ពួក​គេ​បាន​លួច​ធ្វើ​ជញ្ជាំង និង​ដំបូល​បែ​ចិញ្ចឹម​ត្រី​ឡើង​វិញ ក្រោយ​ពី​ផែនការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក ត្រូវ​បាន​បញ្ចប់​តាំងពី​ឆ្នាំ​២០២០ ។

លោក ផល សុភាព អភិបាលរង​ស្រុក​បរិបូណ៌ ដែល​ជា​អ្នកដឹកនាំ​កម្លាំង​ក្រុមការងារ​ចម្រុះ បន្ត​ចុះ​ប្រតិបត្តិការ​រុះរើ​ដំបូល​បែ​ចិញ្ចឹម​ត្រី​ខាងលើ បាន​និយាយ​ឲ្យ​ដឹង​ថា អនុវត្ត​តាម​ផែនការ​៥​ឆ្នាំ​(​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០២០)​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង ក្រុមការងារ​ចម្រុះ​របស់​ស្រុក​បរិបូណ៌ បាន​បន្ត​សហការ​គ្នា​ចុះ​ដឹកនាំ​ម្ចាស់​បែ​ត្រី​ផ្ទាល់​រុះរើ​ជញ្ជាំង និង​ដំបូល​ចេញ ដែល​ពួក​គេ​បាន​លួច​ធ្វើ​ដំបូល និង​ជញ្ជាំង​ឡើង​វិញ កាលពី​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ។

លោក​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា យើង​បាន​រុះរើ​ប្រមាណ​៧០​ភាគរយ ហើយ​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា នេះ នឹង​បន្ត​រុះរើ​ឱ្យ​អស់​តែ​ម្ដង ។ ដោយឡែក​លោក សាំង គឹ​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ឃុំ​ឆ្នុកទ្រូ​មាន​៣​ភូមិ និង​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​២.១៦៩​គ្រួសារ ក្នុង​នោះ​ក៏​មាន​ជនជាតិ​រៀត​ណា​ម​ចំនួន​៧៨០​គ្រួសារ​ផង​ដែរ ។ ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ចំនួន​១.១៥២​ខ្នង​ផ្ទះ ភាគច្រើន​ជា​ផ្ទះ​បណ្ដែត​លើ​ទឹក ។ ជាមួយ​គ្នា​នេះ ក៏​មាន​ចិញ្ចឹម​ត្រី​ក្នុង​បែ​ជាង​១០០​បែ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ