ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រមបន្តការសាកសួរតារាសម្តែង អេដ វីន ​ករណីប្រើ​ហិ.ង្សា​លើ​ស្រី​ស្នេហ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ មិថុនា​ នេះ កម្លាំងប៉េអឹមបាននាំខ្លួនតារាសម្តែង អេដ វីន ឱ្យលោកចៅក្រម​បន្តការសាកសួរពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​លើ​ស្រី​ស្នេហ៍ខ្លួន ។…

រាជធានី​ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ មិថុនា​ នេះ កម្លាំងប៉េអឹមបាននាំខ្លួនតារាសម្តែង អេដ វីន ឱ្យលោកចៅក្រម​បន្តការសាកសួរពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​លើ​ស្រី​ស្នេហ៍ខ្លួន ។ គួរបញ្ជាក់ថា៖ប៉េ​អឹ​ម​នាំ​ខ្លួន​តារា​សម្តែង​លោក អេ​ដ​វី​ន ទៅ​តុលា​ការ​ ក្រោយ​ផ្ទុះ​រឿង​ហិ​.​ង្សា​លើ​គូស្នេហ៍

សូមរំលឹកថា តំណាង​អយ្យការ​បាន​បើក​ការ​សាកសួរ​លើ​សំណុំរឿង​នេះ​ ​​ដល់​ម៉ោង​១១​និង​៣០​ព្រឹកថ្ងៃទី​២២ ខែមិថុនា នៅ​មិន​ទាន់​ចប់​ទេ រួច​បាន​ផ្ញើ​ជនសង្ស័យ​ទៅ​សមត្ថកិច្ច​អាវុធហត្ថ​វិញ និង​តម្រូវ​ឲ្យ​ថ្ងៃរសៀល​នាំ​មក​សួរ​បន្ត​ទៀត ដើម្បី​សម្រេច​ចោទ ឬ​មិន​ចោទប្រកាន់ តាម​ឆន្ទានុសិទ្ធិ​របស់​អយ្យការ ។

សូមបញ្ជាក់ទៀតថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២១ និង​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១ បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​លោក អេ​ន វី​ន ជា​តារា​សម្តែង​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​លើ​ស្រី​ស្នេហ៍ ។ លោក អេ​ន វី​ន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ ។ ការ​ឃាត់ខ្លួន​តារា​សម្តែង​រូប​នេះ បន្ទាប់​ពី​គណនី​ហ្វេ​ស​ប៊ុ​កមួយ ដែល​គេ​ស្គាល់​ថា ជា​អា​ខោ​ន​របស់​នាង សុទ្ធ ក​ញ្ច​កា ជា​ស្រី​ស្នេហ៍ ហើយ​អ្នក​ទាំង​២​ក៏​បង្ហាញ​ពី​ការ​ចាប់ដៃ​គ្នា​នា​អនាគត​ដែរ ។

នាង ក​ញ្ច​កា បាន​បង្ហោះ​រូប ភាព​អំពើ​ហិង្សា​មួយ​ដែល​វាយតប់​នាង បណ្តាល​ឲ្យ​របួស​ស្នាម​ជាំ​សុះសាច់ និង​បាន​រៀបរាប់​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១​ថា ឈឺ​អត់​ទេ អត់​ឈឺ​ទេ​ប៉ុណ្ណឹង តែ​អ្វី​ដែល​ឈឺ​បំផុត​គឺ​ឈឺចិត្ត ឈឺបេះដូង ឈឺចាប់​ស្ទើរ​ស្លាប់ មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត​លើស​ជីវិត ។ អ្វី​ក៏​ហ៊ាន​លះបង់​ដើម្បី​បាន​នៅ​ជិត​គ្នា បែរជា​ហ៊ាន​លើកដៃ​វាយ​ខ្ញុំ​ដូច​សត្វ​ធាតុ ។ ប៉ុន្មាន​ថ្ងៃក្រោយ​កើតហេតុ​ភ្លាម ខ្ញុំ​ពិតជា​មិន​ចង់​យក​រូប​បែប​នេះ​មក​ផុស​ទេ ព្រោះ​ពេល​ខ្ញុំ​ចង់​សរសេរ តែ​សរសេរ​ទៅ​មុខ​អត់​រួច​ទេ ព្រោះ​បេះដូង​ខ្ញុំ​ឈឺ​ខ្លាំង ទឹកភ្នែក​ខ្ញុំ​ហូរ​ខ្លាំង​ទប់​មិន​ជាប់ ។

នាង​សរសេរ​ទៀត​ថា សាក​បិទ​ភ្នែក​ស្រមៃ​មើល ពេល​ដែល​គេ​បិទទ្វារ មិន​ឲ្យ​អ្នក​ណា​ចូល​មក​ជួយ ហើយ​ដក​ខ្សែក្រវាត់​ទំហំ​ប៉ុន​៣​ម្រាមដៃ វាយ​ក្បាល​ខ្ញុំ​ប្រហែល​១០​ដង វាយ​យក​ៗ មិន​ដក​ដៃ ។ ពេល​នោះ ខ្ញុំ​ឈឺ​ពេក​ក៏​យកដៃ​រង​ហើយ​គេ​មិន​ឈប់​ទេ គេ​វាយ​ខ្លួន​ខ្ញុំ​ថែម​គ្រប់ កន្លែង រហូត​ខ្ញុំរ​ត់ទៅ​កន្លៀត​ពួន​លើកដៃ​សំពះ​គេ «​បង​អើយ​ឈប់​វាយ​ទៅ អូន​ឈឺ​ណាស់ អូន​អត់​ខុស​ជាមួយ​បង​ទេ ម៉េច​បង​មិន​ជឿ​អូន​» តែ​គេ​មិន​ឈប់​ដដែល គេ​វាយ​យក​ៗ​ទៀត រហូត​ខ្ញុំ​គាំង ស្ទះ​បេះដូង​គេ​ក៏​ឈប់​មួយ​ភ្លែត ហើយ​គេ​មក​បោច​សក់​ខ្ញុំ​ទម្លាក់​ពីលើ​ជណ្តើរ ហើយ​ក្បាល​ខ្ញុំ​បោក​ទៅ​នឹង​ជញ្ជាំង​មួយ​ទំហឹង​ខាងក្រោយ ហើយ​គេ​ចាប់​បោក​ខ្ញុំ​ខ្ទប់​លើ​ឥដ្ឋ ហើយ​ខ្ញុំ​នៅ​តែ​យំ​សំពះ​អង្វរ​គាត់ «​បង​អើយ​ឈប់​ទៅ​អូន​ឈឺ​ណាស់​តែ​គេ​មិន​ស្ដាប់​នៅ​តែ​ដដែល​» វាយ​រហូត ខ្ញុំ​ស្រងល់ ក្រោយមក​គេ​ក៏​ចាប់​អូស​ខ្ញុំ​ឡើង​ម៉ូតូ​ទៅ​ផ្ទះ​ខ្ញុំ​មួយទៀត ដែល​កូន​ខ្ញុំ​នៅ​ទីនោះ ។

សូម​និយាយ​ប៉ុណ្ណឹង​ចាំ​អារម្មណ៍​ស្ងប់​បន្តិច ចាំ​ពន្យល់​សាច់​រឿង ហេតុ​អ្វី​ទៅ​ជា​អុ​ី​ចឹ​ង ហើយ​ពេល​នេះ​ខ្ញុំ​គ្រាំ​ក្នុង​ក្បាល យប់​ឡើង​ឈឺ​រហូត​យំ គេង​មិន​លក់​២​ថ្ងៃ​ហើយ ។ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្រោយ​កើត​មាន​អំពើ​ហិង្សា​នោះ​នាង សុទ្ធ ក​ញ្ច​កា បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច បន្ទាប់​មក​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​តារា​សម្តែង​លោក អេ​ន វី​ន ដែល​សាធារណជន មិន​ស្មានថា​ឃោរឃៅ​ដល់​ថ្នាក់​នេះ ។ ពេល​ឃាត់ខ្លួន សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។

ក្រុម​អ្នក​តាម​ប្រមាញ់​ករណី​ខាងលើ​នេះ បាន​កត់សម្គាល់​ឃើញ​ថា នៅ​ពេល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​នាំ​ខ្លួន លោក អេ​ន វី​ន មក​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ បែរជា​នាង សុទ្ធ ក​ញ្ច​កា បាន​ទៅ​តាម​សុំ​ដក​ពាក្យបណ្តឹង ដើម្បី​បើកផ្លូវ​ឲ្យ​ស្ថាប័ន​អយ្យការ​លើកលែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក អេ​ន វី​ន ទៅ​វិញ​ដោយ​បាន​ចាត់ទុកជា​ប្តី ឲ្យ​មាន​សេរីភាព​បាន​ជួបជុំ​ប្រពន្ធ​កូន​វិញ ។ នាង​ថា បើ​ទោះបី​ស្នាម​ជាំ​នៅ​ដិតដាម​ជាប់​ពេញ​ខ្លួន​យ៉ាងណា​ក្តី នាង​មិន​ដាច់​ចិត្ត​ទេ បាន​ទៅ​តាម​យក​បាយ​ទឹក​ឲ្យ​ហូប​ចុក​ថែម​ទៀត​ផង ។

មានការ​កត់សម្គាល់​ឃើញ​ទៀត​ថា នៅ​ពេល​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​តារា​សម្តែង​លោក អេ​ន វី​ន ទៅ​ដល់​តុលាការ មាន​សាច់ញាតិ​និង​ក្រុម​គ្រួសារ​របស់ អេ​ន វី​ន ប្រមាណ​បួនដប់​នាក់ ខ្លះ​កាន់​អាវរ​ងារ ខ្លះ​កាន់​ឆ័​ត្រ​ទៅ​បាំង និង​បាន​ទៅ​ឈរ​ពាំងមុខ​កាមេរ៉ា​របស់​អ្នក​សារព័ត៌មាន ដែល​តាម​ប្រមាញ់​រូបភាព​ក្នុង​ចេតនា​បិទ​បាំង មិន​ឲ្យ​ឃើញ​មុខ​លោក អេ​ន វី​ន​ឡើយ ។ ខណៈ​ពេល​សមត្ថកិច្ច​នាំ​ចុះ និង​នាំ​ឡើង​រថយន្ត​នៅ​មុខ​បរិវេណ​សាលាដំបូង​ម្តង​ៗ​គេ​ឈរ​បិទ​បាំង ។

អត្ថបទសរសេរ ដោយ