ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​នាំ​ខ្លួន​តារា​សម្តែង​លោក អេ​ដ​វី​ន ទៅ​តុលា​ការ​ ក្រោយ​ផ្ទុះ​រឿង​ហិ​.​ង្សា​លើ​គូស្នេហ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២១ នឹង​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​តារា​តារា​សម្តែង​លោក អេ​ដ វី​ន ពាក់ព័ន្ធ​ករណី

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២១ នឹង​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​តារា​តារា​សម្តែង​លោក អេ​ដ វី​ន ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិ​.​ង្សា​លើ​ប្រពន្ធ ។

តារា​សម្តែង​លោក អេ​ដ វី​ន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​​នឹង​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ ។ ការ​ឃាត់ខ្លួន​តារា​សម្តែង​រូប​នេះ បន្ទាប់​ពី​មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ដែល​គេ​ស្គាល់​ថា ជា​អា​ខោ​ន​របស់​ឈ្មោះ សុទ្ធ ក​ញ្ច​កា ដែល​ជា​គូស្នេហ៍​របស់​លោក​អេដ​វី​ន តែ​អ្នកខ្លះ​ថា (​ស្រី​របស់ អេ​ដ​វី​ន​) បាន​បង្ហោះ​នូវ​រូបភាព​អំពើ​ហិ​.​ង្សា​មួយ វាយតប់​នាង បណ្តាល​ឲ្យ​រង​របួស​ស្នាម​សុះសាច់ និង​ខ្លឹមសារ​ទាំងស្រុង​ដូចនេះ ៖

នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១ អ្នក​នាង សុទ្ធ ក​ញ្ច​កា បាន​សរសេរ​ខ្លឹមសារ​ទាំងស្រុង​ថា «​ឈឺ​អត់​ទេ អត់​ឈឺ​ទេ​ប៉ុណ្ណឹង តែ​អ្វី​ដែល​ឈឺ​បំផុត​គឺ​ឈឺចិត្ត ឈឺបេះដូង ឈឺចាប់​ស្ទើរ​ស្លា​.​ប់ មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត​លើស​ជីវិត អ្វី​ក៏​ហ៊ាន​លះបង់​ដើម្បី​នៅ​ជិត​គ្នា បែរជា​ហ៊ាន​លើកដៃ​វាយ​ខ្ញុំ​ដូច​សត្វ​ធាតុ​» ។ ប៉ុន្មាន​ថ្ងៃ​កើតហេតុ​ភ្លាម ខ្ញុំ​ពិតជា​មិន​ចង់​យក​រូប​បែប​នេះ​មក​ផុស​ទេ ព្រោះ​ពេល​ខ្ញុំ​ចង់​សរសេរ តែ​សរសេរ​ទៅ​មុខ​អត់​រួច​ទេ ព្រោះ​បេះដូង​ខ្ញុំ​ឈឺ​ខ្លាំង ទឹកភ្នែក​ខ្ញុំ​ហូរ​ខ្លាំង​ទប់​មិន​ជាប់​ទេ ។

សាក​បិទ​ភ្នែក​ស្រមៃ​មើល ពេល​ដែល​គេ​បិទទ្វារ មិន​ឲ្យ​អ្នក​ណា​ចូល​មក​ជួយ​ហើយ ដក​ខ្សែក្រវាត់​ទំហំ​ប៉ុន​៣​ម្រាមដៃ វាយ​ក្បាល​ខ្ញុំ​ប្រហែល​១០​ដង វាយ​យក​ៗ​មិន​ដក​ដៃ ។ ពេល​នោះ ខ្ញុំ​ឈឺ​ពេក​ក៏​យកដៃ​រង​ហើយ​គេ​មិន​ឈប់​ទេ គេ​មក​វាយ​ខ្លួន​ខ្ញុំ​ថែម​គ្រប់កន្លែង រហូត​ខ្ញុំរ​ត់ទៅ​កន្លៀត​ពួន​លើកដៃ​សំពះ​គេ «​បង​អើយ ឈប់​វាយ​ទៅ អូន​ឈឺ​ណាស់ អូន​អត់​ខុស​ជាមួយ​បង​ទេ ម៉េច​បង​មិន​ជឿ​អូន​» តែ​គេ​មិន​ឈប់​ដដែល​គេ​វាយ​យក​ៗ​ទៀត រហូត​ខ្ញុំ​គាំង​ស្ទះ​បេះដូង គេ​ក៏​ឈប់​មួយ​ភ្លែត ហើយ​គេ​មក​បោច​សក់​ខ្ញុំ​ទម្លាក់​ពីលើ​ជណ្តើរ ហើយ​ក្បាល​ខ្ញុំ​បោក​ទៅ​នឹង​ជញ្ជាំង​មួយ​ទំហឹង​ខាងក្រោយ ហើយ​គេ​ចាប់​បោក​ខ្ញុំ​ខ្ទប់​លើក​ឥដ្ឋ ហើយ​ខ្ញុំ​នៅ​តែ​យំ​សំពះ​អង្វរ​គាត់ «​បង​អើយ​ឈប់​ទៅ អូន​ឈឺ​ណាស់​» តែ​គេ​មិន​ស្ដាប់​នៅ​តែ​ដដែល វាយ​រហូត ខ្ញុំ​ស្រងល់ ក្រោយមក​គេ​ក៏​ចាប់​អូស​ខ្ញុំ​ឡើង​ម៉ូតូ​ទៅ​ផ្ទះ​ខ្ញុំ​មួយទៀត ដែល​កូន​ខ្ញុំ​នៅ​ទីនោះ ។ សូម​និយាយ​ប៉ុណ្ណឹង​ចាំ​អារម្មណ៍​ស្ងប់​បន្តិច ចាំ​ពន្យល់​សាច់​រឿង ហេតុ​អ្វី​ទៅ​ជា​អ​ញ្ចឹ​ង ហើយ​ពេល​នេះ​ខ្ញុំ​គ្រាំ​ក្នុង​ក្បាល យប់​ឡើង​ឈឺ​រហូត​យំ គេង​មិន​លក់​២ ថ្ងៃ​ហើយ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្រោយ​កើត​មាន​អំពើ​ហិ​.​ង្សា​នោះ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច បន្ទាប់​មក​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​លោក​អេ​ដវីន ដែល​ជាតា​រា​សិ​ស្បៈ​សម្តែង​រូប​នេះ ។ ពេល​ឃាត់​លោក​អេ​ន​វី​ន​រួច​ហើយ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក៏​បាន​កសាង​សំណុំរឿង រួច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​តែ​ម្តង ។

ក្រុម​អ្នក​តាម​ប្រមាញ់​ករណី​ខាងលើ​នេះ បាន​កត់សម្គាល់​ឃើញ​ថា នៅ​ពេល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​នាំ​ខ្លួន​លោក​អេដ​វី​ន ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ ស្រាប់តែ​ឃើញ​គូស្នេហ៍​របស់​លោក​អេ​ដ​វី​ដ ក៏​បាន​ទៅ​តាម​សុំ​ដក​ពាក្យបណ្តឹង ដើម្បី​បើកផ្លូវ​ឲ្យ​ស្ថាប័ន​អយ្យការ​លើកលែង​ការ​ចោទប្រកាន់​ទៅ​លើ​លោក​អេ​ដ វី​ន ឲ្យ​មាន​សេរីភាព​បាន​ជួបជុំ​ប្រពន្ធ​កូន​វិញ ហើយ​បើ​ទោះបី​ស្នាម​ជាំ​នៅ​ដិតដាម​ជាប់​ពេញ​ខ្លួន​យ៉ាងណា​ក្តី ក៏​នាង​មិន​ដាច់​ចិត្ត​ទេ បាន​ទៅ​តាម​យក​បាយ​ទឹក​ឲ្យ​លោក​អេ​ន​វី​ន​ហូប​ចុក​ថែម​ទៀត​ផង ។

គួរ​ឱ្យ​កត់សម្គាល់​ឃើញ​ទៀត​ថា នៅ​ពេល​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​តារា​សម្តែង​លោក អេដ វី​ន ទៅ​ដល់​តុលា​ការ​នោះ ក៏​ឃើញ​មាន​សាច់ញាតិ និង​ក្រុម​គ្រួសារ​របស់ អេ​ដ វី​ន ប្រមាណ​បួនដប់​នាក់ ខ្លះ​កាន់​អាវរ​ងារ ខ្លះ​កាន់​ឆ័​ត្រ​ទៅ​បាំង និង​បាន​ទៅ​ឈរ​ពាំងមុខ​កាមេរ៉ា​អ្នក​សារព័ត៌មាន​ដែល​តាម​ប្រមាញ់​តារា​រូប​នោះ ក្នុង​ចេតនា​បិទ​បាំង​មិន​ឲ្យ​ឃើញ​មុខមាត់​ឡើយ ខណៈ​ពេល​សមត្ថកិច្ច​នាំ​ចុះ និង​នាំ​ឡើង​រថយន្ត​នៅ​មុខ​បរិវេណ​សាលាដំបូង​ម្តង ៗ ។

គួរ​បញ្ជាក់​ទៀត​ថា តំណាង​អយ្យកា​របើក​ការ​សាកសួរ​លើ​សំណុំរឿង​នេះ​រហូត​ដល់​ម៉ោង​១១​និង​៣០​ព្រឹក ថ្ងៃ​ទី​២២ ខែមិថុនា នៅ​មិន​ទាន់​ចប់​នៅឡើយ​ទេ រួច​បាន​ផ្ញើ​តារា​សម្តែង​លោក​អេ​ដ​វី​ន ទៅ​ឱ្យ​សមត្ថកិច្ច​អាវុធហត្ថ​វិញ ដោយ​តម្រូវ​ឲ្យ​ថ្ងៃរសៀល​នាំ​មក​សួរ​បន្ត​ទៀត ដើម្បី​សម្រេច​ចោទ ឬ​មិន​ចោទប្រកាន់ តាម​ឆ័​ន្ទា​នុ​សិទ្ធ​របស់​អយ្យការ ។

គួរ​រំលឹក​ទៀត​ថា ៖ ស្រី​ប្រកែក​ប្រុស​ប្រកាន់​! មុន​ផ្ទុះ​ហិ​.​ង្សា អេ​ដ​វី​ន ធ្លាប់​ព្រមាន​គូស្នេហ៍​រឿង​មាន​សា​.​ហា​យ តែ​ខាង​ស្រី​បកស្រាយ​ផ្សេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ