ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​បើកប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​ស្បែក​ជើង ​និង​កាបូប​ជិត​៣​សែន​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជរដ្ឋាភិបាល​បាន​បើកប្រាក់​ឧ​ប​ម្ថ​ម្ភ​ដល់​កម្មករនិយោជិត​ផ្នែក​វិស័យ​និយោជិត​កាត់ដេរ​ផលិត​ស្បែកជើង និង​កាបូប​ជិត​៣​សែន​នាក់ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​២២…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជរដ្ឋាភិបាល​បាន​បើកប្រាក់​ឧ​ប​ម្ថ​ម្ភ​ដល់​កម្មករនិយោជិត​ផ្នែក​វិស័យ​និយោជិត​កាត់ដេរ​ផលិត​ស្បែកជើង និង​កាបូប​ជិត​៣​សែន​នាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​២២ មិថុនា ស្តី​ពី​ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករ និយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៃ​រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ​នៅ​ខេត្តកណ្តាល និង​ក្រុងព្រះសីហនុ​នៃ​ខេត្ត​ព្រះ​សីហ​នុ (​ជំហាន​ទី​១) ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជូនដំណឹង​ដល់​បងប្អូន​កម្មករ និយោជិត​ចំនួន ២៧៥ ៧៤៧​នាក់​នៃ​រោងចក្រ​ចំនួន ៥១៣ ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប (​ដូច​មាន​ភ្ជាប់​នៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​) ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បិទ​ន្ទ​ប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៃ​រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល និង​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ជ្រាប​ថា ធនាគារ​ឯកទេស​វឹង​នឹង​ផ្ញើ​សារ​អំពី​ការ​បើកប្រាក់​ឧបត្ថម្ភ​ចំនួន ១៦០ ០០០ (​ដប់​ប្រាំមួយ​ម៉ឺន​) រៀល តែ​មួយ​លើក​គត់ ស្រប​តាម​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់ ក្រោយ​ពេល​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល ទៅ​លេខ​ទូរស័ព្ទ​ដែល បងប្អូន​បាន​ផ្តល់​មក​ឱ្យ​ក្រសួង តាម​រយៈ​រដ្ឋបាល​រោងចក្រ​នា​ពេល​កន្លង​មក ។

ក្រសួង​ក៏​បាន​សូម​រំ​ឮ​កថា ធនាគារ​ឯកទេស​វី​ង​នឹង​បង្វិលប្រាក់​ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន​ខក​ខានមិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ​ក្នុង​រយៈពេល​១០​ថ្ងៃ បន្ទាប់​ពី​ទទួល​បាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វឹង ។ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរស័ព្ទ​ដែល​ទទួល​បាន​សារ​នោះ​ទៅ​កាន់​ភ្នាក់ងារ​វឹង ដែល​នៅ​ជិត​បំផុត ។

ក្រសួង​បាន​«​បញ្ជាក់​ថា សូម​បងប្អូន​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វឹង​ឡើយ ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ ។ ក្នុង​ករណី​បងប្អូន​កម្មករ និយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ចំនួន ៥១៣​នេះ មិន​បាន​ទទួល​សារ​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វឹង ឬ​មាន​ច​ម្ង​ល់​ផ្សេង​ៗ​នោះ សូម​បងប្អូន​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម តាម​រយៈ​ក្រុម​តេ​ឡេ​ក្រាម https://t.me/KhmerWorkerChat ឬ​ទូរ​សព្ទ​លេខ ១២៩៧» ។

ក្រសួង​នឹង​បន្ត​ជូនដំណឹង​ដល់​បងប្អូន​កម្មករនិយោជិត រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប​ដទៃ​ទៀត​អំពី​ការ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ