ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​បិទផ្សារស្វាយជ្រំចាប់ពីម៉ោងសូន្យ​នា​ថ្ងៃ​ទី២២ មិថុនា នេះ​

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អាជ្ញាធរ​ស្រុក​ស្វាយ​ជ្រំបាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បិទ​ផ្សារ​ស្វាយ​ជ្រំ ស្ថិត​ក្នុងភូមិ​តា​ប៉ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ជា​បណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃ​ទី​២២ ខែមិថុនា ដល់​ថ្ងៃ​ទី​៥…

ខេត្តស្វាយរៀង ៖ អាជ្ញាធរ​ស្រុក​ស្វាយ​ជ្រំបាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បិទ​ផ្សារ​ស្វាយ​ជ្រំ ស្ថិត​ក្នុងភូមិ​តា​ប៉ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ជា​បណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃ​ទី​២២ ខែមិថុនា ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ចូល​ក្នុង​សហគមន៍ ។

ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ កម្មករ​កម្មការិនី​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩​ឈ្មោះ ស៊ុន សា​រឿ​ន ភេទ​ស្រី អាយុ៦៦​ឆ្នាំ ជា​អាជីវករ​លក់​សាច់​ជ្រូក រស់នៅ​ភូមិ​កណ្ដាល ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ និង​ប្ដី​ឈ្មោះកុ​ល មិន អាយុ​៦៥​ឆ្នាំ ទាំង​ផ្ទាល់​និង​ប្រយោល ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្ត​តាម​វិធាន
ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ«៣​ការពារ ៣​កុំ​»​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ។ ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗឬ​សង្ស័យ សូម​ប្រញាប់​ទៅ​ធ្វេ​ី​តេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ ។

នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​បាន​ប្រកាស​ឱ្យ​ដឹង​ពី​អត្តសញ្ញាណ​អ្នក​វិ​ជ្ជមាន​កូ​វី​ដ​-១៩​ថ្មី​ចំនួន​៦៥​នាក់​(​ស្រី​៤៤​នាក់​) ក្នុង​នោះ​មាន​កម្មករ​កម្មការិនី​រោងចក្រ​ចំនួន​៤២​នាក់ ស្លាប់​ម្នាក់​ជា​ស្ត្រី​អាយុ​៤២​ឆ្នាំ​(​ស្លាប់​នៅផ្ទះ​)និង​ករណី​ជា​សះស្បើយ​ចំនួន​៦៨​នាក់​(​ស្រី​២៥​នាក់​) ។ គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១ នៅខេត្តស្វាយរៀង​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​សរុប​១.៥៧០​នាក់​(​ស្រី​៩១២​នាក់​) ជា​សះស្បើយ​សរុប១.០៧៦​នាក់​(​ស្រី​៦០៦​នាក់​) កំពុង​សម្រាក​ព្យាបាល​ចំនួន​៤៨៣​នាក់​(​ស្រី​៣០៣​នាក់​) និង​អ្នក​ស្លាប់​ឡើង​ដល់​១១​នាក់​(​ស្រី​៤​នាក់​) ៕

អត្ថបទសរសេរ ដោយ