ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ចំនួន​៣៨​នាក់ និង​ស្លា​.​ប់ម្នាក់​ថែម​ទៀត

2 ឆ្នាំ មុន
  • សៀមរាប

រដ្ឋបាល​ខេត្តសៀមរាប បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​៣៨​នាក់​បន្ថែម​ទៀត និង​ស្លា​.​ប់​ចំនួន​១​នាក់ នៅ​យប់​ថ្ងៃ​ទី

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​៣៨​នាក់​បន្ថែម​ទៀត និង​ស្លា​.​ប់​ចំនួន​១​នាក់ នៅ​យប់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ នេះ ។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​៖ ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍​២០​កុម្ភៈ​នេះ រដ្ឋបាល​ខេត្ត បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​៣៨​នាក់ និង​ស្លា​.​ប់​ចំនួន​១​នាក់ នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ ដូច​មាន​រាយ​នាម​ក្នុង​តារាង​។

ករណី​ទី​១ ដល់​ករណី​ទី​៩ ជា​ករណី​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ដែល​មាន​ប្រភព​ដើម​មក​ពី​ស្រុក​ជីក្រែង​។ ករណី​ទី​១០ និង​ករណី​ទី​១១ ឆ្លង​បន្ត​ពី​កូន និង​ក្មួយ មក​ពី​ខេត្តឧត្តរមានជ័យ ចំណែក​ករណី​ទី​១២ ដល់​ករណី​ទី​២៥ គឺជា​ករណី​ពុំ​ទាន់​អាច​សន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។ ចំពោះ​ករណី​ទី​២៦ ដល់​ករណី​ទី​៣០ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ភោជនីយដ្ឋាន «​ហេង ហេង ២» និង ករណី​ទី​៣១ មក​ពី​រាជធានី​ភ្នំ​-​ពេញ​។ ដោយឡែក ករ​ណ​ទី​៣២ ដល់​ករណី​ទី​៣៨ គឺជា​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ មក​ដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្ដេចឪ​។

នៅ​យប់​ថ្ងៃ​ទី​២១ ខែមិថុនា​នេះ​ដែរ ក៏​មាន​ករណី​ស្លា​.​ប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ម្នាក់ មានឈ្មោះ ភូ វ៉ូ​ច ភេទ​ស្រី អាយុ​៨០​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ និង​បាន​ស្លា​.​ប់​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១១៖០០​នាទី ដោយ​ជំងឺ​រលាក​សួត បង្ក​ដោយ​មេរោគ​កូ​វី​ដ​-១៩​។

លុះ​រហូត​មក​ទល់​ពេល​នេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៦២៥​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១៦៦ នាក់ ស្លា​.​ប់​៦​នាក់ និង​៤៥៣​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក​។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ឱ្យ​បាន​គ្រប់​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ក្នុង​ករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ