ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍​ប្លែក​ៗ​នៅ​លើ​ពិភពលោក​គួរ​ឱ្យ​ចាប់អារម្មណ៍

8 ឆ្នាំ មុន

១-​មេក្រូ​ឈើ​នៅ​ក្នុង​ព្រៃ
ក្រុម​និស្សិត​ផ្នែក​ស្ថាបត្យកម្ម បាន​បង្កើត​មេក្រូ​ឈើ​ដ៏​ធំ​នៅ​ក្នុង​ព្រៃ​ក្បែរ​ភូមិ​ផា​នី ភាគ​ខាងត្បូង​ប្រទេស​អេ​ស្តូ​នី ។ មីក្រូ​នោះ​បង្កើត​ឡើង​ដើម្បី​បន្លឺ​សំឡេង​ឱ្យ​ឮ​រំពង​ក្នុង​ព្រៃ​ភ្នំ ។

១-​មេក្រូ​ឈើ​នៅ​ក្នុង​ព្រៃ
ក្រុម​និស្សិត​ផ្នែក​ស្ថាបត្យកម្ម បាន​បង្កើត​មេក្រូ​ឈើ​ដ៏​ធំ​នៅ​ក្នុង​ព្រៃ​ក្បែរ​ភូមិ​ផា​នី ភាគ​ខាងត្បូង​ប្រទេស​អេ​ស្តូ​នី ។ មីក្រូ​នោះ​បង្កើត​ឡើង​ដើម្បី​បន្លឺ​សំឡេង​ឱ្យ​ឮ​រំពង​ក្នុង​ព្រៃ​ភ្នំ ។

២-​ឆ្កែ​តែងខ្លួន​ជា​នំប៉័ង «​ហត​ដក​»
ឆ្កែ​ជា​ច្រើន​ក្បាល តែងខ្លួន​ដូច​នំប៉័ង «​ហត​ដក​» នាំ​គ្នា​រត់​ក្នុង​ពិធីបុណ្យ «​អុក​តូ​បេ​៊ី​ហ្វេ​ស​» ក្រុង​ស៊ី​ន​ស៊ី​ន​ណេ​ទី រដ្ឋ​អូ​ហា​យ​យ៉ូ សហរដ្ឋអាមេរិក ជា​ពិធីបុណ្យ​ស្រា​បៀរ យក​លំនាំ​តាម​អា​ល្លឺ​ម៉​ង់ ។

៣-​មជ្ឈមណ្ឌល​ផលិត​ចរន្តអគ្គិសនី​ពន្លឺព្រះអាទិត្យ
វិស្វករ​ឥណ្ឌា បាន​ដំឡើង​ផ្ទាំង​ទទួល​ពន្លឺព្រះអាទិត្យ​នៅ​មជ្ឈមណ្ឌល​ផលិត​ចរន្ត​ពី​ពន្លឺព្រះអាទិត្យ​នៅ​ក្រុង «​ផាត​ឡា​» រដ្ឋ​រាជ​ដ្ឋា​ន ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា និង​ជា​ផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​ជាតិពុល​ក្នុង​អាកាសធាតុ ។

៤-​ឆ្កែ​ជិះ​ស្គី​លើ​ទឹក
ឆ្កែ​មួយ​ក្បាល​ស្ថិត​នៅ​លើ​ស្គី​ប្រឆាំង​ទឹក​រលក ក្នុង​ការ​ប្រកួត លើក​ទី​៧ នៅ​ឆ្នេរសមុទ្រ «​ហាន​ធី​ង​តុ​ន​» រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញា​៉ សហរដ្ឋអាមេរិក ដោយ​មាន​ឆ្កែ​ជា​ច្រើន​ក្បាល​ចូលរួម​ប្រកួត ។

៥-​ការពារ​កុំឱ្យ​ឆ្លាម​ស៊ី
កុមារ​នាំ​គ្នា​មើល​ឆ្លាម ហែល​ក្នុង​ឧទ្យាន​ទឹក «​ស៊ី​ដ​នី​អា​ក្វា​រៀម​» ប្រទេស​អូស្ត្រាលី ខណៈ​ពេល​អ្នកឯកទេស​ផ្នែក​ឆ្លាម​ពី​ទូ​ទាំង​ពិភពលោកបាន​ប្រជុំ​ដើម្បី​រិះរក​វិធីសាស្ត្រ​ការពារ​អ្នកទេសចរ និង​អ្នក​ជិះ​ស្គី​ប្រឆាំងទឹក​រលក ។

៦-​ស្វាគមន៍​សម្តេច​ប៉ា​ប៉ា ហ្វ្រ​ង់​ស៊ី​ស
គ្រឹ​ស្ត​សាសនិកជន ក្រុង​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក ពាក់​ក្រវិល​ច្នៃ​ឡើង​ដើម្បី​ស្វាគមន៍​សម្តេច​ប៉ា​ប៉ា ហ្វ្រ​ង់​ស៊ី​ស ឬ​សម្តេច «​ប៉ាប​» ដែល​យាង​ទត​ជុំវិញ​ក្រុង​វ៉ាស៊ី​ន​តោន កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។

៧-​ផ្កាយ​ព្រះ​អង្គារ​មានទឹក
រូបថត​ពី​យានអវកាស​ដែល​គោចរ​នៅ​ជុំវិញ​ភព​ព្រះ​អង្គារ ត្រង់​បរិវេណ​ទីទួល ចាត់​ទុក​ថា ជា​តឹកតាង​ដំបូង​នៃ​ទឹកសមុទ្រ ដែល​ហូរ​លិចលង់​នៅ​ភព​ព្រះ​អង្គារ ។

៨-​ថ្នាំ​ព្យាបាល​មហារីក​ស៊េ​រី​ថ្មី
ឯកសារ​ផ្នែក​វេជ្ជសាស្ត្រ សហរដ្ឋអាមេរិក​ផ្សាយ​ថា បាន​ពិសោធ​ឱសថ​ប្រភេទ​ថ្មី សម្រាប់​ព្យាបាល​ជំងឺមហារីក​សុដន់ ក្នុង​ដំណាក់កាល​ដំបូង លទ្ធផល​បង្ហាញ​ថា មាន​ផល​ល្អ​ជាង​ថ្នាំ​មុន​ៗ​ប៉ះពាល់​តិចតួច​ដល់​សុខភាព ។

៩-​ចន្ទ​គ្រាស
រូបភាព​ចន្ទ​គ្រាស ត្រូវ​គេ​ថត​បាន​នៅ​ភាគ​ខាងត្បូង​ប្រទេស​បារាំង អាច​មើលឃើញ​នៅ​អា​មេ​រិ​ក អឺរ៉ុប អាហ្វ្រិក និង​អាស៊ី​ខាងលិច រួម​ទាំង​ប៉ា​ស៊ី​ហ្វិ​ក​ខាងកើត ៕