ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ែ​មាស​​កម្ពុជា​​កំពុង​ហូរ​​ចេញ​​ហើយ…​ពី​ឧបករណ៍​​ចម្រាញ់​​ដ៏​ទំនើប​​នេះ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ថ្ងៃ​ទី​២១ មិថុនា ២០២១ ពិធី​កាត់​ខ្សែបូ​សម្ភោ​ធ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស នៅ​តំបន់​អូរ​ខ្វាវ​នៃ​ខេត្តមណ្ឌលគិរី​ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រីករាយ និង​អធិកអធម​ក្រៃ​លែង ក្រោម​អធិបតីភាព​ឯកឧត្តម…

ខេត្តមណ្ឌលគិរី ៖ ថ្ងៃ​ទី​២១ មិថុនា ២០២១ ពិធី​កាត់​ខ្សែបូ​សម្ភោ​ធ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស នៅ​តំបន់​អូរ​ខ្វាវ​នៃ​ខេត្តមណ្ឌលគិរី​ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រីករាយ និង​អធិកអធម​ក្រៃ​លែង ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ច្រើន​រូ​បទ​ទៀត ។

ចំណែក​ភាគី​អូស្ត្រាលី​មាន​ភារ​ធា​វី​ស្ថានទូត និង​លេខាធិការ​ទី​២ ព្រមទាំង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​រួម​ជាមួយ​អ្នកឯកទេស​ជា​ច្រើន បាន​ចូលរួម​ក្នុង​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ​ផង​ដែរ ។ ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល នៅ​ថ្ងៃ​ទី ២១ ខែមិថុនា បានឱ្យ​ដឹង​ថា ការដ្ឋាន​អាជីវកម្ម​និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស មាន​សមត្ថភាព​ជីក​យក​រ៉ែ​ឆៅ​ប្រមាណ​ជិត ២​លាន​តោន ក្នុង​មួយ​ឆ្នាំ និង​ចម្រាញ់​ចេញ​ជា​ដុំ​មាស​កម្រិត​៩០​ភាគរយ ។

ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម ថ្លែង​នៅ​ក្នុង​ពិធី​បើក​ដំណើរការ​ចម្រាញ់​មាស​លើក​ដំបូង របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ថា ការដ្ឋាន​អាជីវកម្ម​និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស នឹង​ស្រូប​ទាញ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​៤៦២​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ប្រមាណ​៤២៧​នាក់ និង​បរទេស​៣៥​នាក់ ហើយ​អាច​ទាញ​ចំណូល​ប្រមាណ​១៨៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយ​ឆ្នាំ ដែល​ក្នុង​នោះ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ និង​សារពើពន្ធ​ផ្ទាល់​មាន​ប្រមាណ​៤០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

នៅ​ថ្ងៃ​ទី​២១ ខែមិថុនា នេះ​កម្ពុជា​បាន​ចាប់ផ្តើម​បើក​ដំណើរការ​ចម្រាញ់​មាស​លើក​ដំបូង​ហើយ​នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ជា​ទិវា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ទើបតែ​កើត​មាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម័យ​តេ​ជោ​សែន ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ចំណាយពេល​អស់​រយៈពេល​ជិត​១៤​ឆ្នាំ ក្នុង​ការ​សិក្សា​ស្វែង​រុករក​ការ​សិក្សា​វាយតម្លៃ​សមិទ្ធិ​ភាព​សេដ្ឋកិច្ច​នៃ​ជម្រក​ធនធាន​រ៉ែ កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ជម្រក​ធនធាន​រ៉ែ​មាស ដែល​មាន​លក្ខណៈ​ឧស្សាហកម្ម នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី ជា​លើក​ដំបូង​នៅ​កម្ពុជា ។

ឯកឧត្តម​ថ្លែង​ថា ការ​សាងសង់​ឋ​បន​ភ័​ណ្ឌ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ នៃ​ការដ្ឋាន​អាជីវកម្ម​និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស ត្រូវ​បាន​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ឆ្នាំ​២០២០ ដោយ​ប្រើប្រាស់​ទុន​វិនិយោគ​សរុប​ប្រមាណ​១២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ត្រូវ​បាន​បញ្ចប់​និង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់​ថា នេះ​គឺជា​សមិទ្ធផល​ថ្មី​សន្លាង​មួយទៀត ដែល​កើត​ចេញពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នាំ​មក​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ឯកភាព​ជាតិ ដែល​ជា​កត្តាចាំបាច់​បំផុត និង​មិន​អាច​ខ្វះ​បាន ក្នុង​ការ​អនុញ្ញាត​ឱ្យ​មានការ​វិនិយោគ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​វិស័យ​ធនធាន​រ៉ែ​នេះ ៕

អត្ថបទសរសេរ ដោយ