ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារសុខភាពខួរក្បាលទាំង ៧ មុខ សម្រាប់កូនឆ្លាត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អាហារដែលកូនៗរបស់លោកអ្នកបរិភោគមានសារៈសំខាន់ណាស់ ។ នៅអាយុជាកុមារភាព វ័យនេះ គឺសំខាន់ណាស់សម្រាប់ការលូតលាស់របស់ខួរក្បាល ហើយអ្វីដែលពួកគេបរិភោគ គឺមានផលទៅឱ្យសមត្ថភាពក្នុងការផ្តោតអារម្មណ៍ និងការយល់ដឹង…

រាជធានីភ្នំពេញ ៖ អាហារដែលកូនៗរបស់លោកអ្នកបរិភោគមានសារៈសំខាន់ណាស់ ។ នៅអាយុជាកុមារភាព វ័យនេះ គឺសំខាន់ណាស់សម្រាប់ការលូតលាស់របស់ខួរក្បាល ហើយអ្វីដែលពួកគេបរិភោគ គឺមានផលទៅឱ្យសមត្ថភាពក្នុងការផ្តោតអារម្មណ៍ និងការយល់ដឹង ។ នេះបើតាមការពន្យល់របស់វេជ្ជបណ្ឌិតញ៉ែមច័ន្ទវលក្ខណ៍ ដែលជាគ្រូពេទ្យជំនាញឯកទេសកុមារ នៃកម្មវិធី Tovpet (ទៅពេទ្យ) ដែលជាកម្មវិធីពិគ្រោះ និងព្យាបាលជំងឺអនឡាញ ។

វេជ្ជបណ្ឌិតញ៉ែមច័ន្ទវលក្ខណ៍ បានឱ្យដឹងទៀតថា អាហារទាំង ៧ មុខនេះអាចជួយឱ្យក្មេងៗមានភាពវ័យឆ្លាត និងមានឥទ្ធិពលដល់ការលូតលាស់ខួរក្បាលរបស់ពួកគេនៅពេលអនាគត ។

១. ស៊ុត ៖ អ្នកឯកទេសរបបអាហារ ដែលមានមូលដ្ឋាននៅទីក្រុង Los Angeles លោក Beth Saltz និយាយថា ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមនៅក្នុងស៊ុតជួយឱ្យកុមារផ្តោតអារម្មណ៍បានខ្ពស់ ។

២. យ៉ាអួរ ៖ អ្នកឯកទេសរបបអាហារ លោក Laura Lagano និយាយថា សារធាតុខ្លាញ់ល្អគឺមានសារៈសំខាន់ចំពោះសុខភាពខួរក្បាល ។ យ៉ាអួរដែលមានជាតិខ្លាញ់ល្អនៅក្នុងនោះ អាចជួយរក្សាកោសិកាខួរក្បាលក្នុងទម្រង់ល្អ សម្រាប់ការបញ្ជូននិងទទួលព័ត៌មាន ។

៣. បន្លែបៃតង ៖ ស្ពៃខ្មៅ និងខាត់ណា ជួយកាត់បន្ថយអត្រាកើតជំងឺភ្លេចភ្លាំងនៅថ្ងៃមុខ ដោយសារតែវាពោរពេញទៅដោយជាតិអាស៊ីដហ្វូលីក និងវីតាមីន ។ វាមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីដកម្ម និងសារធាតុផ្សេងទៀត ដែលជួយឱ្យកោសិកាខួរក្បាលថ្មីលូតលាស់ ។

៤. ត្រី ៖ ត្រី គឺជាប្រភពដ៏ល្អនៃវីតាមីនដេ និងអូមេហ្គា ៣ ដែលការពារខួរក្បាលពីការថយចុះសមត្ថភាព និងការភ្លេចភ្លាំង ។ ត្រីសាម៉ុង ត្រីធូណា និងត្រីសាឌីន សុទ្ធតែសម្បូរទៅដោយអូមេហ្គា ៣ ។

៥. គ្រាប់ធញ្ញជាតិ ៖ គ្រាប់ធញ្ញជាតិជួយដល់ប្រព័ន្ធប្រសាទខួរក្បាលរបស់កូនអ្នក ដោយសារតែវាមានប្រូតេអ៊ីន  អាស៊ីដខ្លាញ់សំខាន់ៗ វីតាមីន និងសារធាតុរ៉ែ ។

៦. គ្រាប់អូតមីល (Oatmeal) ៖ ប្រូតេអ៊ីន និងជាតិសរសៃនៅក្នុងគ្រាប់អូតមីល ជួយធ្វើឱ្យសរសៃឈាមបេះដូង និងខួរក្បាលមានសុខភាពល្អ ។ នៅក្នុងការសិក្សាមួយ កុមារដែលបានបរិភោគគ្រាប់អូតមីល ធ្វើបានល្អលើការងារសាលាដែលទាក់ទងនឹងការចងចាំ ជាងកុមារដែលមិនបានញ៉ាំ ។

៧. ផ្លែប៉ោម ៖ ក្មេងៗតែងតែចូលចិត្តញ៉ាំអ្វីផ្អែមៗ ។ ដូចនេះ ផ្លែប៉ោម គឺជាជម្រើសមួយយ៉ាងល្អបំផុត ដោយសារតែមានផ្ទុកសារធាតុ Quercetin ដែលជាអង់ទីអុកស៊ីដកម្ម ដែលអាចប្រឆាំងនឹងការថយចុះសមត្ថភាពខួរក្បាល ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងធ្វើតេស្តជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។